ថ្លើមជាសរីរាង្គមួយបង្កើតនូវសារធាតុចិញ្ចឹម ការពារប្រឆាំងការឆ្លងមេរោគ និងសម្រាប់ការច្រោះឈាមនៅក្នុងរាងកាយ បើថ្លើមមានបញ្ហា នឹងធ្វើឲ្យខូចមុខងារ បង្កជាស្ថានភាពសុខភាពផ្សេងទៀត។ យើងទាំងអស់គ្នាធ្លាប់ឮជំងឺរលាកថ្លើម ប៉ុន្តែដឹងថា អ្វីជាមូលហេតុបង្កឲ្យរលាកថ្លើមអត់? រលាកថ្លើមអាចបង្កដោយសារផឹកស្រា ជាតិពុល និងការប្រើប្រាស់ថ្នាំមួយចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ” នឹងលើកឡើងពីជំងឺរលាកថ្លើមឧស្សាហ៍កើតមានបំផុត គឺរលាកថ្លើមដោយសារមេរោគ។