មានមនុស្សជាច្រើនគិតថា បត់ជើងធំមកមានឈាម បណ្ដាលមកពីជំងឺឫសដូងបាត ឬក៏មានអីទាក់ទងនឹងការរលាត់ភ្នាសបាត ជាដើម។ ផ្ទុយទៅវិញ ការដែលជុះមកចេញឈាមមកជាមួយអាចបញ្ជាក់ពីបញ្ហាពោះវៀនធំរបស់យើង ដែលអាចជាបញ្ហាធ្ងន់ធ្ងរជាងការកើតឫសដូងបាតទៅទៀត។
យោងតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែតថា ការដែលបត់ជើងធំមានឈាម ភាគច្រើនកើតឡើងដោយសារជំងឺឫសដូងបាតពិតមែន ប៉ុន្តែនៅមានមួលហេតុផ្សេងៗទៀតដែលបង្កឲ្យជុះមានឈាម ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតផងដែរ។ ក្នុងករណីដែលយើងបត់ជើងធំមកមានឈាម ហើយចេញរោគសញ្ញា ឬកត្តាដូចខាងក្រោម គឺត្រូវការឆ្លុះពិនិត្យពោះវៀនធំដូចជា៖