home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

ជំងឺ​មហារីក​ពោះវៀន​ធំ អាច​កើត​មានទាំងបុរស និងស្រ្តី ហើយ​នៅ​កម្ពុជា​តួលេខ​អ្នក​ជំងឺ​នេះ​ក៏​ច្រើន​ដែរ។​ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ​ និងវះកាត់ជំងឺមហារីកពោះវៀនធំ​ នៅប្រទេសសិង្ហបុរី។

លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ​ដែល​បង្ក​ឲ្យ​កើតជំងឺ​មហារីក​ពោះ​វៀ​នធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។

កត្តាមិនអាចទប់ស្កាត់បាន

ទី១.​ អាយុ៖ កាន់​តែ​ចាស់​កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ

ទី២. ហ្សែន៖ ប្រសិន​បើ​គ្រួសារ​មាន​ប្រវិត្ត​ធ្លាប់​កើត​មាន​ជំងឺ​មហារីក។

ចំណែកឯកត្តាអាចទប់ស្កាត់បាន

ពាក់ព័ន្ធ​នឹង​របៀ​ប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​នោះ​​មាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ​ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។

ចំពោះ​ការ​ទប់​ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ លោក​វេជ្ជបណ្ឌិត Jonathan Foo ​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា យើង​មិន​អាច​បាន​និយាយ​ថា អាច​ព្យាបាល​ឲ្យ​ជំងឺ​មហារីក​ពោះវៀនធំ​ជា​បាន​ទាំង​ស្រុង​ទេ តែ​គេ​មាន​វិធី​ដើម្បី​ពិនិត្យ​រក​វា​តាំង​ពី​ដំណាក់​កាល​ដំបូងៗ។ លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ការ​ណែនាំ​ដល់ ស្រ្តីៗ និង​បុរសៗ​ដែល​មាន​អាយុ​ចាប់​ពី៤៥ឆ្នាំ​ឡើង គួរ​ឆ្លុះ​មើល និង​ពិនិត្យ​សុខភាព​ពោះវៀន​ធំ​ និង​ទ្វារ​បាត ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​ដុំ​អ្វី​មិន​ប្រ​ក្រ​តី គ្រូពេទ្យ​ជំនាញ​នឹង​​វះកាត់​យក​វា​ចេញ​​ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់​កាល​បន្ទាប់ៗ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយថ្ងៃទី 11/09/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x