៦. ផ្លែឈើ៖ ផ្លែក្រូច ក្រូចឃ្វិច ផ្លែត្របែក ផ្លែល្ហុង ផ្លែគីវី ផ្លែផាសិនគឺជាផ្លែឈើដែលសម្បូរកាល់ស្យូម។ ផ្លែក្រូចមួយផ្លែ (១៥០ ក្រាម) មានផ្ទុកកាល់ស្យូមប្រហែល ៦០ មិល្លីក្រាម។
៧. សណ្តែក៖ សណ្តែកមិនត្រឹមតែសម្បូរកាល់ស្យូមទេ ថែមទាំងសម្បូរប្រូតេអ៊ីនទៀត។
៨. គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើក៏ជាប្រភពនៃកាល់ស្យូមដែរ។ គ្រាប់អាល់មុនកន្លះពែងផ្ទុកកាល់ស្យូម ១៣០ ក្រាម ឯគ្រាប់រីករាយ និងគ្រាប់វ៉ុលណាតកន្លះពែងផ្ទុកកាល់ស្យូម ៦៥ ក្រាម។
បន្ថែមពីការញុំាអាហារដែលសម្បូរកាល់ស្យូម យើងក៏ត្រូវញុំាអាហារដែលផ្ទុកទៅដោយវីតាមីន D ដែរ ព្រោះវីតាមីន D ជួយឱ្យរាងកាយស្រូប និងផ្ទុកកាល់ស្យូម។ បើខ្វះវីតាមីន D រាងកាយយើងនឹងស្រូបយកកាល់ស្យូមពីឆ្អឹង ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ អាហារដែលសម្បូរទៅដោយវីតាមីន D មានដូចជា ស៊ុត ត្រីមានខ្លាញ់ច្រើន (ដូចជាត្រីសាលម៉ុន) ផ្សិត និងអាហារផ្សំពីធញ្ញជាតិដែលមានបន្ថែមវីតាមីន D ជាដើម។ ការចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យរយៈ ១០ ទៅ ៣០ នាទីក៏ជួយឱ្យរាងកាយយើងស្រូបយកវីតាមីន D ពីធម្មជាតិដែរ។