ដូចយើងដឹងហើយ អាលែកហ្ស៊ី គឺជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំង សារធាតុដទៃដែលចូលមកក្នុងរាងកាយ ដែលហៅថា សារធាតុបង្កអាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ីថ្នាំ ក៏មិនខុសគ្នាពីបញ្ហាអាលែកហ្ស៊ី បណ្ដាលមកពីអាហារ និងសារធាតុផ្សេងៗយើងបានញ៉ាំដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាចឈានដល់ស្លាប់ក៏មាន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់គ្នាយើងពាក់ព័ន្ធរឿងសំខាន់ៗ គ្នាយើងគួរដឹងពីបញ្ហាអាលែកហ្ស៊ីថ្នាំ។