ប្រតិកម្មអាលែកហ្ស៊ី កើតឡើនៅពេលកោសិកាក្នុងប្រព័ន្ធភាពស៊ាំយល់ថាសារធាតុមកពីក្រៅខ្លួន ឬសារធាតុបង្កអាលែកហ្សីមានគ្រោះថ្នាក់ចំពោះរាងកាយ។ ការណ៍នេះ ពេលខ្លះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការខ្លាំងជ្រុលក៏មាន។ ជាលទ្ធផលនឹងធ្វើឲ្យមានការផលិតសារធាតុគីមីបង្កឲ្យមានរោគសញ្ញាអាលែកហ្ស៊ីមួយឈ្មោះថា ហ៊ីស្តាមីន ដែលធ្វើឲ្យមានការរលាក កណ្ដាស់ និងក្អក កើតឡើងបាន។
ប្រតិកម្មអាលែកហ្ស៊ីកម្រិតស្រាលយើងអាចគ្រប់គ្រងដោយវិធីព្យាបាលនៅផ្ទះ ឬប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន តែចំពោះបញ្ហាអាលែកហ្ស៊ីរ៉ាំរ៉ៃ ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។
ខាងក្រោមនេះជាវិធីមួយចំនួន ដើម្បីជួយគ្នាយើងអាចគ្រប់គ្រងបញ្ហាអាលែកហ៊្សី៖
១. កាត់បន្ថយកត្តាបង្កអាលែកហ្ស៊ី
ចំពោះគ្នាយើងមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល ដូចជារដូវផ្ការីក ដែលផ្កាផលិតលម្អងច្រើន យើងត្រូវបិទបង្អួចកុំឲ្យលម្អងទាំងនោះហុយចូលក្នុងផ្ទះ និងមិនត្រូវហាលសម្លៀកបំពាក់ខាងក្រៅផ្ទះនោះដែរ ក្រែងលម្អផ្កាទាំងនោះតោងជាប់។
ដូចគ្នាដែរ អ្នកមានបញ្ហាអាលែកហ្ស៊ី គួរប្រយ័ត្នកន្លែងដែលមានធូលី ផ្សិត ដូចជានៅកន្លែងទុកដាក់អីវ៉ាន់ បន្ទប់ទឹក ឬកន្លែងបោកគក់ ដែលអាចមានមេរោគផ្សិតនៅទីនោះ។ យើងត្រូវសម្ងួតកន្លែងទាំងនោះឲ្យបានស្អាត និងលៃយ៉ាងណាឲ្យមានខ្យល់ចេញចូលបានត្រឹមត្រូវផងដែរ ពិសេសកន្លែងគេងរបស់យើងតែម្ដង។