home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ?

ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ?

គ្នា​យើង​ធ្លាប់​រមាស់​ច្រមុះ​​ពិត​ជា​ដឹង​​ថា​រំខាន​ប៉ុនណា​នោះ​។ ជា​ធម្មតា អាការៈ​រមាស់​ច្រមុះ​កើន​ឡើង​នៅ​ក្នុង​រន្ធច្រមុះ​ដែល​អាច​មាន​រយៈពេល​ប៉ុន្មាន​វិនាទី ហើយ​យើង​ក៏​កណ្ដាស់​ចេញ​មក​។ប៉ុន្តែ​មាន​ពេល​ខ្លះ​ទោះ​បី​ជា​យើង​បាន​កណ្ដាស់​ចេញ​ក៏​ពិត​មែន​តែ​នៅ​តែ​មិន​បាត់​រមាស់​ដដែល។​

តើ​រមាស់​ច្រមុះ​អាច​មកពី​បញ្ហា​អ្វី​ខ្លះ? បញ្ហា​នេះ​អាច​បណ្ដាល​មកពី​វិរុស​ អាលែកហ្ស៊ី និង​ដុះ​សាច់​ច្រមុះ​ជា​ដើម។​

១. វីរុស​

រមាស់​ច្រមុះ​អាច​បង្ក​ដោយ​វីរុស ដូច​ជា​វីរុស​ផ្ដាសាយ​ធម្មតា​ជា​ដើម​។ ទោះ​បី​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ច្រើន​កើត​នៅ​រដូវ​រងារ តែ​ថា​យើង​នៅ​តែ​អាច​កើត​ជំងឺ​នេះ​គ្រប់​ពេល​បាន​ដូច​គ្នា​។ មនុស្ស​ធំ​ខ្លះ​អាច​កើត​មាន​ជំងឺ​ផ្ដាសាយ​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ​ហើយ​បើ​កូន​ក្មេង​វិញ​អាច​ច្រើន​ជាង​នេះ​ផង​។​

ការ​រមាស់​ច្រមុះ ជា​វិធី​មួយ​ដែល​រាង​កាយ​​ប្រាប់​យើង​ថា​កំពុង​តែ​កើត​ជំងឺ​ផ្ដាសាយ​។ នៅ​ពេល​មេរោគ​ឆ្លង​ចូល​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រមុះ​ភ្លាម ច្រមុះ​របស់​យើង​ព្យាយាម​ច្រាន​មេរោគ​នោះ​ចេញ​មក​ក្រៅ​វិញ​តាម​រយៈ​សម្បោរ​។ ដូច​គ្នា​ដែរ កណ្ដាស់ ជា​វិធី​មួយ​ទៀត ជួយ​បណ្ដេញ​មេរោគ​ចេញ​ពី​ច្រមុះ​ដែរ​ ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​មាន​អាការៈ​រមាស់​ច្រមុះ​។

ហៀរសម្បោរ

២. អាលែកហ្ស៊ី

អាលែកហ្ស៊ី កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​ធាតុ​អ្វី​មួយ​នៅ​ក្នុង​បរិស្ថាន​។ នៅ​ពេល​យើង​មាន​បញ្ហា​អាលែកហ្ស៊ី រាង​កាយ​យើង​ច្រឡំ​ថា​សារធាតុ​ពី​ខាង​ក្រៅ​គឺជា​វីរុស ដូចជា​ច្រឡំ​ថា​លម្អងផ្កា ​ថា​ជា​វីរុស​ផ្ដា​សាយ​ធម្មតា​ជា​ដើ​ម​ ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​កើត​ឡើង​ដូច​ជា​ផ្ដាសាយ​ដែរ​។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​សារធាតុ​នៅ​ក្នុង​ផ្ទះ និង​ខាង​ក្រៅ​ផ្ទះ ដូច​ជា​ធូលី រោមសត្វ ឬ​លម្អង​ផ្កាឈើ​ជា​ដើម​​។

អាលែក​ហ្ស៊ី​អាច​កើត​មាន​តាម​រដូវកាល ឬ​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​។ អាលែកហ្ស៊ី​អាច​ធ្វើ​ឲ្យ​មានការ​រលាក​នៅ​ក្នុង​ច្រមុះ និង​ធ្វើ​ឲ្យ​យើង​រមាស់​ច្រមុះ​ដែរ​។

៣. រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​

ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​អាច​ជា​ការ​រលាក​ស្រួចស្រាល់ និង​រលាក​រ៉ាំរ៉ៃ។ បើ​សិន​ជា​យើង​មាន​បញ្ហា​រមាស់​ច្រមុះ​លើស​ពី​មួយ​សប្ដាហ៍ រួម​ជាមួយ​នឹង​រោគ​សញ្ញា​ផ្សេង​ទៀត នោះ​អាច​ថា​មកពី​យើង​មាន​បញ្ហា​រលាក​ច្រមុះ​រ៉ាំរ៉ៃ​។

ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ គឺ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​ កើត​ឡើង​ដោយ​សារ​តែ​រន្ធច្រមុះ​របស់​យើង​រលាក និង​ហើម​។ បញ្ហា​នេះ អាច​កើត​ឡើង​រហូត​ដល់​១២​សប្ដាហ៍ រួម​ទាំង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា ពិបាក​ដកដង្ហើម​តាម​ច្រមុះ អស់កម្លាំង និង​ឈឺ​នៅ​ជុំ​វិញ​ភ្នែក​ជា​ដើម​។

៤. ដុះ​សាច់​ច្រមុះ

ការ​ដុះ​សាច់​ច្រមុះ​អាច​កើត​ឡើង​បាន​នៅ​ពេល​មនុស្ស​យើង​មាន​​បញ្ហា​រលាក​ច្រមុះ​រ៉ាំរ៉ៃ​។ ដុំ​សាច់​នេះ​មិន​មែន​ជា​ដុំ​សាច់​មហារីក​ទេ វា​មាន​សភាព​ទន់ និង​ទំហំ​តូច នៅ​តោង​ជាប់​នឹង​ជញ្ជាំង​ប្រហោង​ច្រមុះ។ ដុំ​សាច់​ច្រមុះ ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​ហឺត អាលែកហ្ស៊ី ប្រតិកម្មថ្នាំ និង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ។ ពេល​ដុំ​សាច់​ដុះ​កាន់​តែធំ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំខាន និង​នាំឲ្យ​ពិបាក​ដក​ដង្ហើម ឬ​បាត់​បង់​ក្លិន​។​​

៥. វិធី​ដោះស្រាយ

ដើម្បី​ដោះ​ស្រាយ​បញ្ហា​រមាស់​ច្រមុះ គ្នា​យើង​អាច​ចៀស​ឆ្ងាយ​ពី​សារធាតុ​បង្ក​ឲ្យ​យើង​រមាស់​ច្រមុះ​ដូច​ជា​ផ្សេង ទឹកអប់ ឬ​សារធាតុគីមី​ផ្សេងៗ។​ មួយ​វិញ​ទៀត បើ​យើង​រមាស់​ច្រមុះ នឹង​ដឹង​ច្បាស់​ថា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី យើង​អាច​ប្រើ​ថ្នាំ​មិន​ត្រូវការ​វេជ្ជបញ្ជា​មួយ​ចំនួន​​ដើម្បី​សម្រួល​អាការៈ​បាន​ មាន​ទាំង​ថ្នាំ​គ្រាប់ ឬ​​ស្ព្រៃយ៍​បាញ់​ច្រមុះ​។

អ្វី​ដែល​យើង​គួរ​ដឹង គឺ​មិ​ន​គួរ​ប្រឹង​ញីស​សម្បោរ​ញឹក​ញាប់​ពេក​នោះ​ទេ ព្រោះថា​អាច​បង្ក​ឲ្យ​​ច្រមុះ​រង​របួស និង​ស្ងួត​។ ដូច​គ្នា​ដែរ បើ​យើង​ឈឺ ការ​ផឹកទឹក​បាន​គ្រប់​គ្រាប់​នឹង​ជួយ​ដល់​រាង​កាយ​​យើង​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​ឆ្លង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/tickle-in-nose#home-remedies

https://www.medicalnewstoday.com/articles/321664#ways-to-get-rid-of-a-tickle-in-the-nose

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 3 days ago
x