៤. រមៀត
រមៀតត្រូវគេស្គាល់ជាទូទៅថា ជាឃ្លាំងស្តុកសារធាតុប្រឆាំងនឹងការរលាក។ សារធាតុផ្សំនៅក្នុងរមៀតមានទំនាក់ទំនងនឹងការកាត់បន្ថយរោគសញ្ញានៃជំងឺដែលបង្កឲ្យមានការរលាក និងអាចជួយកាត់បន្ថយអាការៈហើម និងផលរំខានផ្សេងៗពីបញ្ហាអាលែកហ្ស៊ីផង។ ការសិក្សាមួយធ្វើឡើងលើសត្វកណ្ដុររកឃើញថា រមៀតអាចជួយកាត់បន្ថយការឆ្លើយតបទៅនឹងសារធាតុបង្កអាលែកហ្ស៊ី។
៥. ម្នាស់
ម្នាស់មានផ្ទុកអង់ហ្ស៊ីមមួយហៅថា bromelain។ តាមការសិក្សា អង់ស៊ីមប្រភេទនេះ អាចជួយកាត់បន្ថយផលរំខានពីជំងឺអាលែកហ្ស៊ី ដូចជាជំងឺហឺត ព្រោះថាបញ្ហាអាលែកហ្ស៊ី ក៏អាចនាំឲ្យកើតជំងឺហឺតដែរ។
៦. ទឹកឃ្មុំក្នុងតំបន់
ទឹកឃ្មុំក្នុងតំបន់សំដៅដល់ទឹកឃ្មុំដែលយកពីឃ្មុំនៅក្នុងតំបន់ដែលយើងកំពុងរស់នៅ។ ការសិក្សារកឃើញថា បើសិនជាយើងបានញ៉ាំទឹកឃ្មុំនោះមុនពេលរដូវបង្កអាលែកហ្ស៊ីចូលមកដល់ រាងកាយយើងអាចនឹងស៊ាំទៅនឹងលម្អងផ្កា ចេញពីតំបន់ដែលយើងរស់នៅដែរ។ សម្រាប់អ្នកមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល គឺអាចបង្កឡើងដោយលម្អងផ្កាឈើនៅក្នុងតំបន់យើងរស់នៅនេះឯង ហើយទឹកឃ្មុំក្នុងតំបន់ក៏មានផ្ទុកលម្អងផ្កាឈើនេះដូចគ្នា។ ពេលយើងបានញ៉ាំទឹកឃ្មុំមុនរដូវកាលផ្កាឈើចូលមកដល់ នោះរាងកាយនឹងធន់ទៅនឹងលម្អងផ្កាទាំងនោះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ីនោះដែរ។