តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ឃ្មុំទិច ក៏អាច​បង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីដែរ

    ឃ្មុំទិច ក៏អាច​បង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីដែរ

    គ្នា​យើង​មួយ​ចំនួ​ន​ពិតជា​បាន​ដឹង​ហើយ​ថា​ឃ្មុំ​ទិច​​មាន​ការ​ឈឺចាប់​កម្រិត​ណា​ តែ​មាន​ធ្លាប់​ដឹង​ទេ​ថា​ឃ្មុំ​ទិច​ ចំពោះគ្នា​យើង​ខ្លះ​បែរ​ជា​បង្ក​ឲ្យ​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ទៅវិញ​។

    សម្រាប់​មនុស្ស​យើង​ជា​ច្រើន ពេល​ឃ្មុំ​ទិច​គ្រាន់តែ​ឈឺ​ចាប់​ត្រង់​កន្លែង​ទិច​មួយ​រយៈ​ប៉ុណ្ណោះ តែ​ថា​​មាន​អ្នក​ផ្សេង​ទៀត​ ឃ្មុំ​ទិច​ធ្វើ​ឲ្យ​មាន​ប្រតិកម្មអាលែកហ្ស៊ី​អាច​ពី​កម្រិត​ស្រាល ដល់​ធ្ងន់​ធ្ងរ និង​ករណី​ខ្លះ​អាច​គំរាម​កំហែង​ដល់​ជីវិត​ទៀត​ផង​។

    . ឃ្មុំ​ទិច​អាច​​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​

    តាម​ការ​ចុះ​ផ្សាយរបស់​ព្រឹត្តប័​ត្រ Journal of Asthma and Allergy មនុស្ស​យើង​ប្រហែល​ពី​៥​ទៅ​៧,៥​ភាគ​រយ​ អាច​​នឹង​ជួប​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ពេល​ត្រូវ​សត្វល្អិត​ទិច។

    មនុស្ស​ជា​ច្រើន​ដែល​ប្រតិកម្ម​ទៅ​នឹង​សត្វល្អិត​ទិច​នឹង​អាច​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ពី​កម្រិត​ស្រាល​ទៅ​មធ្យម ដោយ​មាន​ឡើង​ក្រហម និង​ហើម ត្រង់​កន្លែង​ទិច​។

    សម្រាប់​មនុស្ស​មួយ​ចំនួន​តូច​ទៀត ប្រតិកម្ម​អាលែកហ្ស៊ី​អាច​ធ្ងន់ធ្ងរ រហូត​តម្រូវ​ឲ្យ​មានការ​សង្គ្រោះ​បន្ទាន់​​ទៀត​ផង​។​

    ពិស​របស់​ឃ្មុំ អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។ ឃ្មុំ ស្រម៉ោច​ក្រហម ភាគ​ច្រើ​​ន​​ពេល​ខាំ ឬទិច អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី ដែល​អាច​រាលដាល​ពេញ​ទាំង​រាង​កាយ មាន​ស្បែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដែរ​។

    ឃ្មុំ

    . មូលហេតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី

    ពេល​ឃ្មុំ​ទិច ទ្រនិច​ឃ្មុំ​នឹង​ចាក់ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង។ ទ្រនិច​ឃ្មុំ​អាច​នឹង​បញ្ចេញ​ពិស​ភ្លាមៗ​ ឬ​រហូត​ដល់​មួយ​នាទី​​បន្ទាប់​ពី​ទិចរួច។​ ពិស​ឃ្មុំ​មាន​ផ្ទុក​ប្រូតេអ៊ីន​ ដែល​អាច​មាន​ឥទ្ធិ​ពល​លើ​កោសិកា​ស្បែក និង​ប្រព័ន្ធ​ភាព​ស៊ាំ ជា​លទ្ធផល​នាំឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ហើម​នៅ​កន្លែង​ដែល​ទិច។​​

    មនុស្ស​មួយ​ចំនួន​​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ឃ្មុំ​ទិច ដោយ​សារពិស​ឃ្មុំ​រំញោច​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្នក​ខ្លះ​ឃ្មុំ​ទិច​លើក​ទី​មួយ​មិន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ទេ តែ​អាច​មាន​​ប្រតិកម្ម​នេះ​នៅ​ពេល​ឃ្មុំ​ទិច​លើ​ក​ទី​ពីរ​។

    . ធ្វើ​ម៉េច​ដឹង​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពិស​ឃ្មុំ

    អាលែកហ្ស៊ី​ទៅ​នឹង​ពិស​ឃ្មុំ​អាច​មាន​ស្ថា​ន​ភាព​ចាប់​ពី​កម្រិត​ស្រាល​ទៅ​ដល់​ធ្ងន់​ធ្ងរ​បាន។ ករណី​ធ្ងន់​ធ្ងរ​ខ្លះ​ប្រតិកម្ម​អាលែក​ហ្ស៊ី​អាច​កើត​មាន​ជុំ​វិញ​កន្លែង​ទិច។ ករណី​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត អាច​មាន​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​។

    មនុស្ស​យើង​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​ពិស​ឃ្មុំ​ផ្សេងៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ចេញ​ប្រតិកម្ម​តែ​នៅ​ត្រង់​កន្លែង​ទិច​តែប៉ុណ្ណោះ។ ដូច​នេះ​ហើយ ជា​ការ​ចាំ​បាច់​ណាស់​​ដែល​យើង​ត្រូវ​ដឹង​ពី​កម្រិត​រោគ​សញ្ញា​​ផ្សេងៗ​គ្នា​នៃ​ប្រតិកម្ម​អាលែក​ហ្ស៊ី​នេះ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​

    . រោគ​សញ្ញា

    កម្រិត​ស្រាល៖ មាន​មុត​ស្បែក​ ឡើង​ក្រហម​ ឈឺ​ចាប់​លើ​ស្បែក និង​មាន​ហើម​ត្រង់​កន្លែង​ទិច​តិច​តួច។

    កម្រិត​មធ្យម៖ ឡើងក្រហម​ ហើម​ខ្លាំង​ត្រង់​កន្លែង​ទិច​ និង​កាន់​តែ​ធំ និង​អាច​មាន​រយៈ​ពេល​ពី​២៤​ទៅ​៤៨​ម៉ោង។

    កម្រិត​ធ្ងន់ធ្ងរ៖ រមាស់ ឡើង​កន្ទាលត្រអាក ហើម​បំពង់ក ឬ​អណ្ដាត ពិបាក​ដកដង្ហើម ឈឺ​ចាប់​ខុស​ប្រក្រតី ក្អួត ឬ​ចង្អោរ វិល​មុខ ជីពចរ​ខ្សោយ និង​អាច​បាត់​បង់​ស្មារតី។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/322075#diagnosis

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 01/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត