Autoimmune Diseases (ប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 27/11/2019 . អាន 5 នាទី
Share now

និយមន័យ

១- អ្វី​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង?

ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅ​ការពារ​រាងកាយ​​ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​នេះ​ហើយ ខណៈ​សរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​មាន​សន្លាក់​ និង​ស្បែក​។​

ជំងឺ​នេះ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ (ឧ.ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ប៉ះពាល់​លំពែង) ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំង​ពីរ​មាន​ដូច​ជា៖

– ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )៖​ ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ករណី​ព្យាបាល​​ពេល​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។

ជំងឺ​លូផឹស Lupus )៖ ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹង សួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។

រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )៖​ ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាគ​ញឹកញាប់​ បន្ទោរបង់​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។

ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis )៖ វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ខ្វាក់​ភ្នែក ខ្សោយ​ មិន​មាន​លំនឹង​ដង​ខ្លួន និង​គាំង​សាច់ដុំ​ជាដើម។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១៖ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​បំផ្លាញ​កោសិកាដែល​ផលិត​អ័រម៉ូនអាំងស៊ុយលីន​នៅ​លើ​លំពែង ដែល​នាំ​អោយ​អ្នក​ជំងឺ​ប្រភេទ​នេះ​តែង​តែ​ត្រូវ​ការ​ចាក់អាំងស៊ុយលីន​ដើម្បីរស់។

ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង លើ​បុរស និង​ស្រ្តី

តាម​ការ​សិក្សា​ស្ត្រី​អាច​ប្រឈម​ហានិភ័យ​កើត​ជំងឺ​នេះ​ខ្ពស់​ជា​បុរស ដល់ទៅ ២ដង ព្រោះ​អត្រា​កើត​ជំងឺ​លើស្ត្រី​មាន​ដល់​ទៅ ៦,៤ភាគរយ ខណៈ​អត្រា​កើត​លើ​បុរស​មាន​ត្រឹម ២,៧ភាគរយ ហើយ​ជា​រឿយ​​ស្រីៗវ័យ​ចន្លោះ​ពី ១៤-៤៤ ឆ្នាំ​ប្រឈមខ្ពស់។

រោគសញ្ញា

២- រោគសញ្ញាមានអ្វីខ្ល?

រោគ​សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​មាន៖

– ហត់​ និង​អស់​កម្លាំង​ជា​ប្រចាំ
– ឈឺ​ចុក​ចាប់​សាច់​ដុំ
– ឡើង​ក្រហម​រោល ​និង​ហើម​
– ក្ដៅ​ខ្លួន​ស្ទិញៗ
– ពិបាក​ប្រមូល​អារម្មណ៍​ធ្វើ​ការ
– ស្ពឹកៗ​ ព្រឺៗ​ ចុង​ដៃ​ជើង​
– ជ្រុះ​សក់​
– រមាស់​ស្បែក​

យើង​ម្នាក់ៗ​អាច​បង្ហាញ​រោគសញ្ញាខុសៗ​​​គ្នា​ (ឧ.​ អ្នក​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ អាច ​ហើម​ពោះ​ ឈឺ​ពោះ​ និង​រាគ ជាដើម​ ចំណែក​អ្នក​ទឹកនោមផ្អែម​ប្រភេទ​ទី ១ អាច​ ស្រេក​ទឹក​ខ្លាំង ​ស្រក​ទម្ងន់​ និង​អស់​កម្លាំង​។ យ៉ាងណា​ជំងឺ​នេះ​អាច​បាត់​ក្នុងពេល​ណា​មួយ​ ប៉ុន្តែ​អាច​លាប់​ឡើង​វិញដូច​គ្នា​។

មូលហេតុបង្ក

៣- អ្វីជាមូលហេតុបង្ក?

មិន​ទាន់​មាន​អំណះអំណាង​ច្បាស់​លាស់​នៅ​ឡើយ​ពាក់ព័ន្ធ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ ប៉ុន្តែ​ចំពោះ​អ្នក​ជំងឺ​លុយផឹស​ ( Lupus ) និង​ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( MS ) ថែម​ទាំង​អាច​បង្កើត​ហ្សែន បន្ត​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ទៀត​ផង។ ទោះ​យ៉ាង​ណា មិន​បញ្ជាក់​ថា​គ្រប់​សមាជិក​គ្រួសារ​សុទ្ធ​តែ​ប្រឈម​នឹក​ការ​កើត​ជំងឺ​នេះ​ទៅ​ថ្ងៃ​អនាគត​នោះ​ដែរ​។

ដោយសារ​អត្រា​កើត​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ អ្នក​ស្រាវ​ជ្រាវ​បាន​កំណត់​ថា​ កត្តា​បរិស្ថាន ​និង​ការ​ប្រឈម​មេរោគ​ផ្សេងៗ​ ក៏​ដូចជា​ជាតិ​គីមី អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដែរ។

ជាង​នេះ​ របប​អាហារ​ពួក​បស្ចិម​ប្រទេស​​សម្បូរ​ជាតិ​ខ្លាញ់ ស្ករ​ និង​គ្រឿង​កំប៉ុង​ច្រើន ប្រចាំ​ថ្ងៃ ក៏​អាច​ជាមូលហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ ប៉ុន្តែ​ក៏នៅ​មិន​ទាន់​មាន​អ្វី​ដែល​ជា​ភស្ដុតាង​បញ្ជាក់​នៅ​ឡើយ​ទេ។

មួយ​ទៀត​ការ​រស់​នៅ​ស្អាត​ហួស​ហេតុ (Hygiene Hypothesis) ​ដូច​ជា​ការ​ចាក់​វ៉ាក់សាំងលើ​ជំងឺ​មិន​ចាំ​បាច់​ច្រើន​ពេក និង​ថ្នាំ​សំអាត​សម្លាប់​មេរោគ (Antiseptics) ធ្វើ​អោយក្មេង​ៗ​មិន​អាច​ប៉ះ​នឹង​មេរោគ​(Germ) ច្រើន​ដូច​មុន ដែល​​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ងាយនឹង​បញ្ចេញ​ប្រតិកម្ម​ហួស​ព្រំ​ដែន​បង្ក​ទៅ​ជា​ជំងឺ​នេះ។

កត្តាប្រឈម

៤- អ្វីខ្លះជាកត្តាប្រឈម?

អ្នក​ប្រឈម​កើត​ជំងឺ​នេះ​ខ្ពស់​ជាង​គេ៖

– ស្ត្រី
– ចាប់​ពី​វ័យ​ជំទង់ ដល់​មជ្ឈឹមវ័យ​
– ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ឥណ្ឌា​កាត់​អាមេរិក​ និង​ជនជាតិ​ឡាទីន
– ធ្លាប់​មាន​ប្រវត្តិ​​សមាជិក​ក្នុង​គ្រួសារ​មាន​ជំងឺ
– ប្រឈម​កត្តា​បរិស្ថាន​ជុំវិញ
– ឧស្សាហ៍ឆ្លងរោគ

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៥- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​វិធី ដើម្បី​អាច​សន្មត់​រួម​មួយ ខណៈ​តេស្ត​ពេញ​និយម​បំផុត គឺតេស្ត​រកប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងខ្លួន​ឯង (Antinuclear antibody Test= ANA ) ទោះ​ជា​លទ្ធផល​បញ្ជាក់​ថា​វិជ្ជមាន​ក៏​ដោយ នៅ​តែ​មិន​អាច​កំណត់​ច្បាស់​ជំងឺ​នេះ​នឹង​លេច​ចេញ​ជា​សញ្ញា​អ្វី​ទៅ​ថ្ងៃ​ក្រោយ ​ហើយ​គ្រូពេទ្យ​អាច​ស្នើ​ធ្វើ​តេស្ត​ដើម្បី​រក​មើលករណីរលាក​សរីរាង្គ​ផ្សេង​ទៀត។

៦- ព្យាបាលដោយវិធីណា?

គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​ដាច់​ក៏​ពិត​មែន ​តែ​យើង​អាច​គ្រប់គ្រង​ស្ថាន​ភាពជំងឺ​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​តាម​រយៈ៖

– ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– រមាស់​ស្បែក​ និង​ថ្នាំ​កម្លាំង​ជាដើម
– ថ្នាំ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្នាំ​ព្យាបាល​បន្ទាប់​បន្សំ​ដទៃ​ទៀត​ដូចជា ​ថ្នាំ​បំបាត់​ហើម។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៧- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរទម្លាប់រស់​នៅ និង​ព្យាបាល​នៅផ្ទះ​ អាច​ជួយ​​បង្ការ និងគ្រប់គ្រង​អាការៈជំងឺបាន ដូចជា ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ និង​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​បង្ហាញ​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ជំងឺ​នេះ។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ក្ដៅៗ! វៀតណាមរាយការណ៍ករណីស្លាប់លើកដំបូងដោយសារ COVID-19

COVID-19 - ប្រទេស​វៀតណាម​ប្រកាស​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ COVID-19​ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Tuoi Tre នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

បំបៅដោះកូន-បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
បំបៅដោះ, ចិញ្ចឹមកូន 31/07/2020 . អាន 2 នាទី

ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ

រួមភេទ - ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាងខាង​​ប្រុស។ ​ហេតុផល​នេះហើយបាន​ជា​​ស្រីៗតែង​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច

មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

រលាកថ្លើម B - វីរុស​រលាក​ថ្លើម​ប្រភេទB ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​បង្ក​ជា​មហារីក​ថ្លើម ហើយការព្យាបាលមាន២ដំណាក់កាលសំខាន់គឺ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

COVID-19

អស្ចារ្យ! ថ្ងៃនេះមានអ្នកជាសះស្បើយពី COVID-19 ជាង ៣០ នាក់

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 02/08/2020 . អាន 1 នាទី
COVID-19

បន្តរកឃើញជនជាតិខ្មែរ ៤ និងឥណ្ឌូណេស៊ី ១ នាក់ផ្ទុក COVID-19

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/08/2020 . អាន 1 នាទី
គ្រុនឈីក

ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/08/2020 . អាន 1 នាទី
COVID-19

ក្រសួងចេញលិខិតឲ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការការនាំចូល COVID-19 និងការចម្លងទៅសហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 1 នាទី