ជំងឺស្លេកស្លាំង

ជំងឺ​ស្លេកស្លាំង - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺស្លេកស្លាំង

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង

ជំងឺស្លេកស្លាំង គឺជាលក្ខខណ្ឌមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមបានពេញលេញ ហើយមិនអាចដឹកនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកាបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺមានអាការៈស្លេកស្លាំង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺស្លេកស្លាំងអាចកើតឡើងច្រើនលើវ័យចំណាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង ហើយ​សម្រាប់អ្នកវ័យកណ្ដាល កុមារ មានភាគរយតិច​អាច​កើត​ជំងឺ​នេះ។ មូលហេតុ​នាំ​ឲ្យ​កើត​បញ្ហានេះបណ្ដាលមកពីកត្ដាកង្វះសារជាតិចិញ្ចឹមពីរបបអាហារ ពិសេសសារធាតុសំខាន់ៗដែលរួមចំណែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមតែម្ដង។ ខាងក្រោមគឺជាសារជាតិ​ចិញ្ចឹម​ជាមួយ​របបអាហារដែលជំនួយការផលិតគ្រាប់ឈាមក្រហម។ ១.ជាតិដែក អ្នកជំងឺស្លេកស្លាំងអាចបណ្ដាលមកពីខ្វះខាតជាតិដែក ជាសារធាតុសំខាន់ដែលយើងអាចរកបាននៅក្នុងបន្លែបៃតង ផ្លែឈើ សាច់ក្រហម គ្រឿងសមុទ្រ និង ពពួកគ្រាប់ធញ្ញជាតិ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមិនអាចពឹងផ្អែកតែលើរបបអាហារមួយមុខបានទេ ដូច្នេះក៏ត្រូវពឹងផ្អែកលើពពួកអាហារបំប៉ន(ថ្នាំជាតិដែក)។ ប៉ុន្ដែមុននឹងប្រើប្រាស់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ​ និងឆ្លងកាត់ការធ្វើតេស្ដឈាមជាមុនសិន។ ២.វីតាមីន C វីតាមីន C ក៏ជាផ្នែកមួយសំខាន់ជួយដល់សុខភាពរាងកាយបានច្រើន ក្នុងនោះក៏មានចំណែកក្នុងការបង្កើតបរិមាណគ្រាប់ឈាមក្រហមផងដែរ។ ព្រោះថា វីតាមីន C គឺជាភ្នាក់ងារសំខាន់ ជួយរាងកាយស្រូបយកជាតិដែក និងធ្វើមេតាប៉ូលីសបង្កើតបានជាកោសិកាឈាមក្រហម។ យើងអាចរទទួលបានវីតាមីន C ពីពពួកផ្លែឈើមានជាតិជូរ ដូចជាក្រូច ទំពាំងបាយជូរ ត្របែក ប៉ោម ជាដើម ហើយក៏មានលើពពួកបន្លែដូចជា ប៉េងបោះ ប្រូខូលី ម្នាស់ និងម្ទេស។ ៣.វីតាមីន B12 វីតាមីន B12 ជាសារធាតុរលាយក្នុងទឹក ហើយមានមុខងារជួយខួរឆ្អឹងបង្កើតកោសិការឈាមក្រហម ការធ្វើមេតាប៉ូលីសកោសិកា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ