មនុស្សមួយចំនួនច្បាស់ជាធ្លាប់ជួបប្រទះហើយបញ្ហាដកដង្ហើមអត់ចង់ដល់គ្នា ថប់ៗដូចស្ទះខ្យល់នៅពេលយប់ ជាពិសេសក្នុងពេលដែលចូលគេងយប់ៗជ្រៅ។ បញ្ហាមួយនេះ បណ្តាលមកគេងយប់ជ្រៅពេក ឬយ៉ាងណាឲ្យប្រាកដ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មនុស្សមួយចំនួនច្បាស់ជាធ្លាប់ជួបប្រទះហើយបញ្ហាដកដង្ហើមអត់ចង់ដល់គ្នា ថប់ៗដូចស្ទះខ្យល់នៅពេលយប់ ជាពិសេសក្នុងពេលដែលចូលគេងយប់ៗជ្រៅ។ បញ្ហាមួយនេះ បណ្តាលមកគេងយប់ជ្រៅពេក ឬយ៉ាងណាឲ្យប្រាកដ?
ឆ្លើយនឹងចម្ងល់មួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា អាការៈបែបនេះកើតឡើងបាន ដោយសាររាងកាយមិនទទួលបានកម្រិតអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងឈាម។ លោកវេជ្ជបណ្ឌិត បន្តថា កាលណារាងកាយខ្វះកម្រិតអុកស៊ីសែននៅក្នុងឈាម វាក៏ធ្វើឲ្យសួតរបស់យើងទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់ និងបណ្តាលឲ្យបេះដូងខ្វះអុកស៊ីសែនរាល់ពេលធ្វើចលនាច្របាច់ម្តងៗ ហើយអាការៈបែបនេះអាចជាសញ្ញារបស់ ជំងឺបេះដូង ជំងឺសួត ជាដើម។
មួយវិញទៀត លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អាការៈបែបនេះក៏អាចមកពីមានជំងឺថប់បារម្ភ ភាពតានតឹងស្រេ្តសច្រើនផងដែរ តែបញ្ហានេះគ្មានអីគួរឲ្យភ័យព្រួយខ្លាំងទេ យើងគ្រាន់តែតាមដានវាជាប្រចាំ ហើយចូលគេងឲ្យបានឆាប់ កុំនៅយប់ជ្រៅពេកជាការល្អហើយ។
ទោះយ៉ាងនេះក្តី ប្រសិនបើចូលគេងលឿនហើយ មិនសូវស្រេ្តស តែនៅមានអាការៈថប់ ពិបាកដង្ហើមនេះកើតឡើងទៀត គួរទៅពិនិត្យជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុឲ្យបានកាន់ច្បាស់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕