backup og meta

ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

    ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​

    ជំងឺបេះដូងនៅ​លេខ​រៀង​ទី១ ក្នុងចំណោម​ជំងឺ​កាច​សាហាវ​បំផុត​ និងសម្លាប់​មនុស្ស​ច្រើនបំផុតលើ​ផែន​ដី។ មូលហេតុបណ្ដាល​ឲ្យ​មាន​បញ្ហា​បេះដូង អាស្រ័យ​លើ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ របប​អាហារ​មិន​ត្រឹមត្រូវ ចូលចិត្ត​អាហារ​ខ្លាញ់ (សាច់ជាប់ខ្លាញ់) មិន​សូវ​ហាត់​ប្រាណ ឡើង​គីឡូ ជា​ហេតុ​ខ្លាញ់ ​និង​កូលេស្តេរ៉ុល​កើន​ឡើង​ក្នុង​ឈាម។ ប៉ុន្តែ មាន​កត្តាប្រយោល​មួយ​ទៀត ​គ្នាយើង​មិនសូវ​ចាប់​អារម្មណ៍​គឺ ស្ត្រេស” នាំឲ្យ​មានបញ្ហា​បេះដូង ហើយក៏ជាជំងឺ​កើតឡើង​ច្រើនបំផុត​ដូចគ្នា ពិសេសនៅ​កន្លែង​ធ្វើការតែម្តង។

    – ហេតុផលជំងឺបេះដូងបង្កដោយស្ត្រេស

    ការងារ​ប្រាកដ​ជា​មិន​នៅ​នឹង​ថ្កល់​មួយ​កន្លែង​ទេ តែង​មាន​ការ​រីកចម្រើន ប្រកួតប្រជែង តម្រូវ​ការ​កាន់​តែ​ខ្ពស់ ឬ​ចង់​បាន​លទ្ធផលកាន់​តែ​ល្អ សុទ្ធជា​កត្តា​ត្រូវ​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ កាន់​តែ​គិត​ច្រើន កាន់​តែ​ប្រឹង។ បញ្ហា​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ​ទាំង​នេះ ជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។

    ការ​ស្រាវជ្រាវ​របស់​ប្រទេស​ហ្វាំងឡង់ បង្ហាញ​ថា ​អត្រា​ការ​ស្លាប់ដោយ​ជំងឺ​បេះដូង ​កើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំង បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​នេះ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នក​ប៉ុន​ប៉ង​ចង់​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន តែ​មិនបាន​សម្រេច។

    គណនា​រង្វាស់ចង្វាក់បេះដូង

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សំណួរ ធ្វើកិច្ចសម្ភាស​ និង​ពិនិត្យ​រាងកាយ ​ដើម្បី​ប្រមូល​ទិន្នន័យ​ពីក្រុមមនុស្ស​មាន​បញ្ហា​ស្ត្រេស ​លើសសម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ុលកើន​ខ្លាំង រួមទាំង​សន្ទស្សន៍​រាង​កាយ ​និង​ទម្ងន់ BMI ជាដើម

    ​លទ្ធផល​​រក​ឃើញ​ថា​ អ្នកស្ត្រេស​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ​ងាយ​នឹង​ស្លាប់​ដោយសារ​ជំងឺ​បេះដូង មាន​ជាតិ​កូលេស្តេរ៉ុល​ និង​BMI ខ្ពស់។ ឆ្លើយ​តប​នឹងបញ្ហា​​ស្ត្រេស ​រាង​កាយ​មិន​ត្រូវ​ការប្រើ​ប្រាស់​អ័រម៉ូន​ ឬបំប្លែង​ថាមពល​ពី​ខ្លាញ់​ទេ ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​អ័រម៉ូន និង​ខ្លាញ់​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម ​បង្ក​ឲ្យ​មាន​ជំងឺ​លើស​ឈាម។

    មិន​តែ​ប៉ុណ្ណោះ​ ស្រ្តេស​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ផ្លាស់​ប្តូរ​មេតាប៉ូលីស​ខ្លាញ់ បង្កើន​កម្រិត​កំណក​ក្នុង​សរសៃ​ឈាម ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង។

    ស្ត្រេសការងារ

    – ការសិក្សាពីបញ្ហាសរសៃបេះដូង

    ភាព​តានតឹង​​គ្មាន​ផល​ល្អ​សម្រាប់​ជំងឺលើស​ឈាម ​ឬ​​សរសៃ​ឈាម​បេះដូង​ទេ ពិសេសជាមូលហេតុ​កើត​​ជំងឺ​គាំង​បេះដូង​តែ​ម្តង។ ការ​សិក្សា ១៣ ​ខុសៗ​គ្នាក្នុងប្រទេស​សរុប ​៧ ធ្វើឡើងលើអ្នកចូលរួមដែល​​គ្មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។ ការពិសោធ​តាម​រយៈតាមដាន​សុខភាព​ក្រុម​អ្នក​ចូល​រួមនោះ ​រយៈពេល ​៧ ឆ្នាំ​កន្លះ ហើយ​លទ្ធផល​បង្ហាញ​ថា ​ក្នុងចំណោម​មនុស្ស​ ២សែន​នាក់ ​មាន​ប្រមាណ ៣ ម៉ឺន​នាក់ ​ទទួល​រង​សម្ពាធ​ពី​ការងារ​ ដូច​ជា​ ធ្វើ​ការ​លើស​កម្រិត ចំណាយ​ពេលវេលា​ច្រើន​ពេក និង​កង្វះ​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត។ ការ​គណនា​កម្រិត​ប្រឈម​ជំងឺ​បេះ​ដូង ដោយសារ​ស្ត្រេស​ ឃើញ​មាន​ ,% មានន័យ​ថា ​យើង​អាច​ការពារ​​ករណី​ជំងឺបេះដូង​កុំ​ឲ្យ​កើត​ឡើង​ បានប្រមាណ ៣,៤% បើយើង​​កាត់​បន្ថយ​ភាព​ស្ត្រេស​នៅ​កន្លែងធ្វើ​ការ​តាម​រយៈ​ហាត់​ប្រាណ​ សម្រួល​អារម្មណ៍​ផ្លូវ​ចិត្ត ទទួល​ការ​ព្យាបាល ​និង​ពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត​ ជាដើម។

    យ៉ាង​ណា របាយការណ៍​លើក​ឡើង​ថា ​មនុស្ស​គ្រប់​គ្នា​មិន​អាច​ចៀស​ពី​សម្ពាធ​ការងារ​បាន​ទេ អ៊ីចឹង​ហើយ​ ការ​ធ្វើ​ចិត្ត​កុំ​ឲ្យ​ស្ត្រេស​ ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ យើងគួរ​ព្យាយាម​បំបាត់​ទម្លាប់ ​ដូច​ជា​ ​ជក់​បារី ហើយ​ចាប់​ផ្តើម​បង្កើត​ទម្លាប់​ហាត់​ប្រាណ គិត​រឿង​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម