បើតាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាជំងឺផ្សេងៗក្រៅពីប្រអប់មាត់ដូចជា៖
តំបន់ច្រមុះ និងបំពង់ក៖ មានការលាកច្រមុះ និងការរលាកបំពង់ក
ប្រព័ន្ធដង្ហើម៖ ការរលាកទងសួត មានដុំសាច់ក្នុងសួត
ប្រព័ន្ធរំលាយអាហារក្រពះពោះវៀន៖ មានការភើមកជូរ និងមានការច្រាលទឹកអាស៊ីដ
ប្រព័ន្ធមេតាប៉ូលីស៖ ជំងឺតម្រងនោមមិនដំណើរការ ជំងឺទឹកនោមផ្អែម ជំងឺថ្លើមដំណាក់កាលខូច និងជំងឺប្រព័ន្ធប្រសាទវិកលវិទ្យា ឬអ្នកជំងឺមានអារម្មណ៍ដិតដាមជាប់ក្លិន។
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា បញ្ហាក្លិនមានជារឿងដែលយើងជួបប្រទះរាល់ថ្ងៃ ហើយវាសំខាន់ក្នុងការប្រាស្រ័យទាក់ទងគ្នា ដូចនេះដើម្បីគ្រប់គ្រងបញ្ហាក្លិនមាត់បាន យើងអាចធ្វើតាមការណែនាំប៉ុន្មាននេះមាន៖