មានការលើកឡើងថា រមួលសាច់ដំុ ឬរមួលក្រពើ បណ្ដាលមកពីអតុល្យភាពលំនឹងអេឡិចត្រូលីត និងកង្វះជាតិទឹក។ បញ្ហាថយចុះជាតិសូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ក្លរ និងកាល់ស្យូម ក៏ជាមូលហេតុរួមបញ្ចូលផងដែរ។ ម៉្យាងទៀតរមួលសាច់ដុំ ទាក់ទងនឹងការហាត់ប្រាណសាច់ដុំ (EAMC) ក៏មិនទាន់ច្បាស់នៅឡើយដែរ ព្រោះគ្មានភស្តុតាងបង្ហាញទំនាក់ទំនងរវាងគ្នានៅឡើយ ខណៈខាងក្រោមនេះ ជាវិធីការពារល្អបំផុតសម្រាប់គ្នាយើងរមួលក្រពើញឹកញាប់។
១- សម្រាក
ជាញឹកញាប់ រមួលសាច់ដុំទាក់ទងទៅនឹងការហាត់ប្រាណ EAMC កើតមាននៅពេលម្នាក់ៗចំណាយពេលហ្វឹកហាត់ច្រើនពេកមុនព្រឹត្តិការណ៍មកដល់។ ដូចជា ការរត់លឿនខ្លាំង ធ្វើឲ្យស្ថានការណ៍បន្ទាន់កើតមានភ្លាមៗចំពោះសាច់ដុំ។ ជួបបញ្ហាបែបនេះ គួរផ្អាកសកម្មភាពសិន ដើម្បីឲ្យសាច់ដុំដំណើរការឡើងវិញ ព្រោះអំឡុងពេលសម្រាក ជាលិកាថ្មីរបស់សាច់ដុំ ត្រូវបានពន្លឿនដើម្បីបង្កើតឡើងវិញ។
២- អង្គុយសណ្ដូកជើងត្រង់
ការស្រាវជ្រាវមួយលើកឡើងថា យើងគួរតែអង្គុយសណ្ដូកជើងត្រង់ ដើម្បីពន្លាសាច់ដុំ។ ការសណ្ដូកជើងត្រង់ ពន្លាសាច់ដុំ អាចបង្កើតឲ្យមានទំនាក់ទំនងជីវសាស្ត្រកម្លាំងជំរុញ។ ការស្រាវជ្រាវមួយចំនួន គាំទ្រពីប្រសិទ្ធិភាពលាតសន្ធឹងជាងើ និងពន្លាសាច់ដុំ ជួយព្យាបាលរមួលសាច់ដុំ ដែលជាប់ពាក់ព័ន្ធនឹងការហាត់ប្រាណ (EAMC) ហើយវិធីនេះ ជួយបង្កើនលំហូរឈាមទៅកាន់សាច់ដុំទៀតផង។