និយមន័យ
១- អ្វីទៅជាបញ្ហាចៃខាំ?
ចៃ ជាសត្វល្អិត អាចលោតពីកន្លែងមួយទៅកន្លែងមួយ ជាធម្មតាវារស់នៅលើសត្វចិញ្ចឹម សត្វពាហនៈ ហើយក៏អាចខាំនិងចម្លងជំងឺដល់មនុស្សផងដែរ។ ពពួកចៃនេះ អាចនឹងពិបាកកំចាត់ចោល ដោយសារវាអាចរស់នៅដោយគ្មានចំណីបានច្រើនថ្ងៃ រហូតដល់ជាង ១០០ ថ្ងៃឯណោះ។
២- ចៃខាំកើតឡើងញឹកញាប់ដែរទេ?
បញ្ហាចៃខាំ គឺកើតមានញឹកញាប់ណាស់ មិនថាក្មេង មិនថាចាស់។
រោគសញ្ញា
៣- រោគសញ្ញចៃខាំមានអ្វីខ្លះ?
រោគសញ្ញាសំខាន់ៗពាក់ព័ន្ធបញ្ហាចៃខាំមានដូចជា៖
– ស្នាមសត្វខាំ ក្រហម តូចៗ
– ស្នាមក្រហមជុំវិញស្នាមខាំ
– ស្នាមខាំ ៣-៤ ជាប់គ្នា ឬជាជួរ
– ស្នាមខាំនៅម្តុំកជើង ឬជើង
ស្នាមចៃខាំ គឺរមាស់ណាស់ និងឈឺ អាចមានឡើងកន្ទាលត្រអាក ឬឡើងកន្ទួលក្រហមនៅកន្លែងនោះ។ ពេលអេះទៅ អាចនឹងអោយទៅជាដំបៅស្បែក។
នៅមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ចម្ងល់ផ្សេងៗ។
៤- ពេលណាត្រូវជួបគ្រូពេទ្យ?
សូមទាក់ទងគ្រូពេទ្យ បើសិនជាមានរោគសញ្ញាណាមួយដូចខាងក្រោម៖
– ពិបាកដកដង្ហើម
– ក្អួត
– ហើមបបូរមាត់ឬមុខ
ចៃខាំ អាចធ្វើហើមក្រពេញ ចុកចាប់ខ្លាំងនៅកន្លែងស្នាមខាំ ក្រហមខ្លាំង។ ករណីខ្លះ ចៃទាំងនោះអាចចម្លងជំងឺមួយចំនួន ដូចជា គ្រុនក្តៅដោយសារពពួកចៃ។
មូលហេតុបង្ក
៥- មូលហេតុបណ្តាលឲ្យចៃខាំ?
ចៃខាំ បង្កឡើងដោយសារសត្វចៃ ហើយមនុស្សគឺជាជម្រើសទីពីរ បន្ទាប់ពីសត្វពាហនៈ។ ចៃដែលមកខាំមនុស្ស ច្រើនជាពពួកចៃពេញវ័យ ស្រេកឃ្លានខ្លាំង ហើយមិនទាន់មានគ្នា ឬរកសត្វពាហនៈមិនបាន។
បើសិនជាយើងទៅដើរកាត់ ឬដេកលេងក្បែរសម្បុកចៃ យើងនឹងក្លាយជាជម្រក និងជាចំណីរបស់វាមិនខាន។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាប្រឈមនាំឲ្យចៃខាំ
សត្វចិញ្ចឹមអាចជាជម្រកពពួកចៃ ដូចនេះពេលយើងលេងជាមួយសត្វចិញ្ចឹម ឬក្បែរសួនច្បារសត្វទាំងនោះទៅលេង អាចនឹងប្រឈមចៃខាំ ព្រោះចៃ ចូលចិត្តរស់នៅកន្លែងមានស្មៅវែងៗ នៅក្នុងម្លប់ គំនរឈើ ឬឃ្លាំងដាក់ឥវ៉ាន់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាធម្មតា ចៃខាំមិនចាំបាច់ទៅព្យាបាលឡើយ តែក៏ត្រូវប្រុងប្រយ័ត្ន ក្រែងមានសញ្ញាប្រតិកម្ម ការបង្ករោគ ឬដំបៅណាមួយ។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលមានជម្រើសច្រើនដូចជា៖
– ប្រេងដើមតែ
– ឡេកាឡាមីន
– Cortisone
– ទឹកខ្មេះ
– ថ្នាំប្រឆាំងអាលែកហ្ស៊ី
ដើម្បីការពារការបង្ករោគ យើងមិនគួរអេះស្នាមរបួសឡើយ។ ការព្យាបាលចៃខាំ ដើម្បីបន្ថយការរមាស់ តែភាគច្រើនវានឹងបាត់ទៅវិញដោយខ្លួនឯង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
ដើម្បីដឹងថាយើងមានជំងឺមកពីចៃ ឬអត់ ត្រូវពិនិត្យសត្វចិញ្ចឹមឲ្យបានច្បាស់។ បើសិនជា វាអេះខ្លួនញឹក នោះសង្ស័យថាមានចៃហើយ។ គួរយកសត្វអ្នកទៅពិនិត្យ និងព្យាបាល ចម្ចាត់ចៃនៅកន្លែងពេទ្យសត្វ។ មានតែការព្យាបាលសត្វចិញ្ចឹម អាចការពារយើងពីបញ្ហាចៃខាំនេះបាន។ ដើម្បីកុំឲ្យសត្វអ្នកកើតចៃឡើងវិញ គួរពាក់ក្រឡៅការពារចៃសត្វនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]