ចាស់ៗតែងហាមមិនឲ្យមើលឆ្កែកំពុងពាក់គ្នាទេ ព្រោះអាចនាំឲ្យកើតពពែឆ្កែ តើពិតជាអ៊ីចឹងមែនអត់? តាមក្បួនពេទ្យកើតពពែឆ្កែបណ្តាលមកពីមូលហេតុអី?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗតែងហាមមិនឲ្យមើលឆ្កែកំពុងពាក់គ្នាទេ ព្រោះអាចនាំឲ្យកើតពពែឆ្កែ តើពិតជាអ៊ីចឹងមែនអត់? តាមក្បួនពេទ្យកើតពពែឆ្កែបណ្តាលមកពីមូលហេតុអី?
ចម្លើយចំពោះសំណួរខាងលើ គឺមិនពិតនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បកស្រាយថា ការលើកឡើងនេះគ្រាន់ជំនឿតៗគ្នាប៉ុណ្ណោះ ចំពោះមូលហេតុពិតដែលនាំឲ្យកើតពពែឆ្កែ ឬកើតបុសភ្នែក បណ្តាលមកពីការរលាកក្រពេញ មីបូមាន ដោយសារបាក់តេរី ឬវីរុស។
“នៅជុំវិញភ្នែកមានក្រពេញ តែកាលណាមានការបង្ករោគនៅក្រពេញនោះនាំឲ្យហើម ក្រហម រមាស់ និងហូរទឹកភ្នែក កើតទៅជាបុស កខ្ទុះនៅត្របកភ្នែក ដែលយើងចំណាំថា កើតពពែឆ្កែនោះ’។ លោកវេជ្ជបណ្ឌិត រៀបរាប់។
កើតពពែ មាន២កម្រិត ទី១គឺកម្រិតស្រាល ដែលគ្រាន់ឡើងក្រហមប៉ោងនៅលើភ្នែក និងទី២គឺការកើតពពែឆ្កែដោយមានខ្ទុះ។ ចំពោះករណីកើតពពែឆ្កែដោយគ្រាន់តែឡើងប៉ោងនោះ វានឹងបាត់ទៅវិញឯកឯង មិនចាំបាច់ព្យាបាលនោះទេ គ្រាន់យើងស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យរលាយ និងបាត់ប៉ោងទៅវិញ។ ចំពោះការកើតពពែដោយមានខ្ទុះតម្រូវឲ្យប្រើថ្នាំ ឬទៅជួបគ្រូពេទ្យដើម្បីជោះយកខ្ទុះចេញ តែករណីខ្លះខ្ទុះនោះបែកដោយខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖
ដើម្បីបង្ការការកើតពពែឆ្កែ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំយើងសម្អាតភ្នែកឲ្យបានស្អាតជានិច្ច ពិសេសនៅពេលចេញក្រៅប៉ះខ្យល់ ឬធូលី កុំឧស្សាហ៍ញីភ្នែក កុំយកដៃកខ្វក់ទៅប៉ះពាល់ភ្នែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ