បច្ចុប្បន្នអារឿងផឹកស្រាពេញនិយមណាស់ ទាំងក្មេងទាំងចាស់ មិនថាស្រី មិនថាប្រុស ភាគច្រើនសុទ្ធតែមានជំនាញមែនទែន។ ប៉ុន្តែធ្លាប់ចាប់អារម្មណ៍ ឬឃើញគ្នាយើងផឹកស្រា ស្រាប់តែសន្លប់ ឬវង្វេងវង្វាន់លែងដឹងអ្វីភ្លាមៗដែរអត់? ចុះដឹងហេតុអ្វីទេ? អាការៈនេះ គេហៅថាពុលស្រា ភាគច្រើនកើតឡើងនៅពេលយើងផឹកស្រាច្រើនក្នុងរយៈពេលខ្លី។ អ្វីគួរឲ្យបារម្ភខ្លាំងនោះ ពុលស្រា គឺប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ អាចបណ្តាលឲ្យស្លាប់បាន ហេតុនេះ “Hello គ្រូពេទ្យ” នឹងពន្យល់គ្នាយើងពីការពុលស្រា ក្នុងអត្ថបទខាងក្រោមនេះ។