១- ជំហានទី ១
មិនត្រូវប៉ះជនរងគ្រោះដោយផ្ទាល់នោះទេ បើឃើញថា ជនរងគ្រោះ នៅតែប៉ះជាមួយខ្សែភ្លើង ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់យើងបាន។
២- ជំហានទី ២
ខលទៅ លេខសង្គ្រោះបន្ទាន់ ១១៩ ដើម្បីមកជួយភ្លាម បើជនរងគ្រោះឆក់ខ្សែភ្លើងមាន កម្រិតវ៉ុល ខ្ពស់ ឬត្រូវរន្ទះបាញ់។ មិនត្រូវទៅជិត ខ្សែភ្លើងនោះទេ រហូតទាល់តែបិទថាមពលរួច (បិទបារែត)។ ខ្សែភ្លើងប្រើដើម្បីរត់ថាមពលអគ្គិសនីខ្លាំង ជាទូទៅ គឺមិនមានរុំជ័រពីក្រៅទេ ដូចនេះត្រូវនៅឲ្យឆ្ងាយពីវា យ៉ាងហោច ៦ម៉ែត្រ ឬនៅឲ្យឆ្ងាយជាងនេះ បើខ្សែនោះមិននៅស្ងៀម ហើយបែកផ្កាភ្លើង។
៣- ជំហានទី ៣
ត្រូវដាក់ជនរងគ្រោះនៅក្នុងស្ថានភាពសុវត្ថិភាព លើកលែងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជំហានដំបូង ត្រូវជម្លៀសជនរងគ្រោះចេញពីកន្លែងឆក់ ឲ្យលឿនតាមដែលអាចធ្វើបាន។ វិធីល្អបំផុត គឺត្រូវបិទប្រភពថាមពលភ្លើង ដូចជា ដកឌុយភ្លើង ឬបិទបារែតភ្លើងតែម្ដង។ បើមិនអាចធ្វើបាន ត្រូវព្យាយាមប្រើវិធីផ្សេងទៀត ដើម្បីយកជនរងគ្រោះចេញ ដោយប្រើសម្ភារៈមិនឆ្លងចរន្ត (Insulating material) ដូចជាដំបងឈើជាដើម។