តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កោរ និងបករោមដៃជើង វិធីមួយណាល្អជាង?

    កោរ និងបករោមដៃជើង វិធីមួយណាល្អជាង?

    ស្រី​គ្នា​យើង​មួយ​ចំនួន​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើសវិធី​បំបាត់​រោម​នៅ​លើ​ដង​ខ្លួន ឮតែ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ថា បក​ល្អ​ជាង អ្នក​ខ្លះ​ថាកោរ​ល្អ​ជាង មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ទើប​ល្អ​។ ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ដែល​ចែក​រំលែក​ពី​ស្រីៗ​គ្នា​យើង​ ​មាន​ទាំង​ការ​កោរ និង​បក​រោម៖

    – កញ្ញា សៀង សេរីរដ្ឋា ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ការ​បក​ល្អ​ជាង ព្រោះ​ថា វា​អត់​ធ្វើ​ឲ្យ​រន្ធ​រោម​ធំ ហើយ​រោម​អត់​ឆាប់​ដុះ​មក​វិញ​ដូច​ការ​កោរ​ទេ”។

    -បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់​ដែរ រស់​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា “ពេល​ខ្លះ​ការ​បក​ក៏​ល្អ​ជាង​ទៅ ពេល​ខ្លះ​ការ​កោរ​ក៏​ល្អ​ជាង ព្រោះ​ចំពោះ​ខ្ញុំ គ្មាន​វិធី​ណា​ល្អ​ជាង​មួយ​ណា​ទេ វិធី​ទាំង​ពីរ​សុទ្ធ​តែ​បំបាត់​រោម​បាន​ល្អ​ដូច​គ្នា”។

    -បង​ស្រី ថវារ៉ា ជា​ស្រ្តី​មេផ្ទះ នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា អ្នក​ខ្លះ​គិត​ថា ការ​កោរ​រោម​ដៃ​ជើង មិន​ល្អ​ដូច​ជា​ការ​បក​ទេ តែ​តាម​ពិត​ទៅ មិន​ថា​កោរ ឬ​បក​ទេ វា​ល្អ​មួយ​បែប​ម្នាក់ ប៉ុន្តែ​ចំពោះ​វិធី​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ផល​ល្អ និង​អាក្រក់​រៀងៗ​ខ្លួន។

    ផល​ល្អ​នៃ​ការ​បក៖

    – រោម​មិន​ឆាប់​ដុះ
    – ​ពេល​ដុះ​មក រោម​ដុះ​ស្តើង​ៗ​ជាង​មុន។

    ផល​អាក្រក់​នៃ​ការ​បក៖

    – ចំណាយ​លុយ​ច្រើន
    -​ មាន​ការ​ឈឺ​ចាប់
    – អាច​រលាក​ស្បែក
    – អាច​ឡើង​ក្រហម
    -​ រោម​អាច​ដុះ​ក្នុង​ស្បែក។

    អត្ថបទពាក់ព័ន្ធ៖

    ផល​ល្អ​នៃ​ការ​កោរ៖

    – ចំណាយ​ពេល​តិច លឿន
    – គ្មាន​ការ​ឈឺចាប់
    – សាមញ្ញ ចំណាយ​លុយ​តិច។

    ផល​អាក្រក់​នៃ​ការ​កោរ៖

    – រោម​ឆាប់​ដុះ​មក
    – អាច​មុត​ស្បែក​ដៃ​ជើង
    – ឡើង​ពក​កន្ទួល
    – រោម​អាច​ដុះ​ក្នុង​ស្បែក។

    និយាយ​រួម វិធី​ទាំង​ពីរសុទ្ធ​តែ​ជា​វិធី​ល្អ​ក្នុង​ការ​កម្ចាត់​រោម​លើ​ដង​ខ្លួន ហើយ​វា​ល្អ​មិន​ល្អ​គឺ​អាស្រ័យ​ទៅ​លើការ​រស់​នៅ​របស់​សាមី​ខ្លួន​ផ្ទាល់ ដោយ​សារ​គ្នាយើង​ខ្លះ គ្មាន​ពេល​សម្រាប់​ការ​បក ឬ​ខ្លះទៀត ចង់រកវិធីសាមញ្ញហើយលឿន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 19/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: