home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

និយាយ​ដល់​រឿង​រោម​ច្រើន គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ ពិសេស​ប្រុសៗ ប៉ុន្តែ​បើ​ចំពោះ​ស្រីៗ​វិញ ច្បាស់​ជា​ស្អប់​ខ្លាំង​មិនខាន។ រោម​ដុះ​ច្រើនលើ​ដង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ហើយបើ​គ្នា​យើង មិន​ចង់​មាន​រោម​ច្រើន​ ពិសេស​រោមក្លៀក ​មាន​វិធី​អាច​ដោះ​ស្រាយ​បាន។ យ៉ាង​ណា មិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួនអាច​រក​បាន​នៅ​ផ្ទះ។

១- មូលហេតុស្រីៗដុះរោមនៅ​កន្លែង​យើងមិនចង់បាន

– ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំ​មានដុះរោមលើមុខ និងខ្លួន គឺដោយ​សារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬ​បងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើង​ទោះ​ជា​ស្រី​ក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះ​នៅ​តំបន់​មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏​ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។

– ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាង​កាយ​គ្មា​​ជីវជាតិ និង​ឡើង​ទម្ងន់​ខ្លាំង ក៏អាចបណ្តាលមាន​ដុះ​រោម​យើង​មិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើស​កម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យ​មានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួល​ដូច​គ្នា។

– ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមាន​ដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់​លាក់​នោះ ត្រូវគេ​ចាត់​ទុកជា​ការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែល​មិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា អតុល្យភាពអ័រម៉ូន ជំងឺផ្សេងៗ ឬជំងឺទាក់ទង DNA នោះ​ទេ។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រជឿថា មូលហេតុតែមួយគត់ គឺឫសសក់ងាយទទួលឥទ្ធិពលពីកម្រិតអ័រម៉ូនអង់ដ្រូសែនក្នុងឈាម។

អត្ថបទ​ពាក់​ព័ន្ធ៖

  • តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ
  • សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ

២- ឱសថ​ធម្មជាតិ​អាច​កម្ចាត់​រោម​យ៉ាង​មាន​ប្រសិទ្ធភាព

– រមៀត និងទឹកដើម្បីកម្ចាត់ពុកមាត់៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាពអាចប្រើរមៀតជំនួសទឹកដោះគោបាន ខណៈ​វិធី​ប្រើ​គឺ៖

  • ប្រើបរិមាណរមៀត ២ដង នៃទឹក លាយ​ចូលគ្នាក្នុងចានតែមួយ
  • លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ឬពុកមាត់ យើង​មិន​ចង់​បាន
  • ទុកចោលប្រហែលកន្លះម៉ោង
  • លាងចេញជាមួយទឹកក្តៅឧណ្ឌៗ
  • ជូតសម្អាតដោយកំណាតទន់ៗ។

– ផ្នែក​សរបស់ស៊ុតមាន់៖ ស៊ុតមាន់សជួយ​ឲ្យ​សាច់ម៉ត់ ទន់រលោង យើង​ក៏​អាច​ប្រើរូបមន្តនេះ ២ ដង/អាទិត្យ ដើម្បីបានលទ្ធផលល្អបំផុត។ តិចនិក​ប្រើ​ស៊ុតមាន់កម្ចាត់​រោម​មាន​ដូច​ជា៖

  • លាយស៊ុតមាន់ស ជាមួយស្កស និង​ម្សៅពោត
  • កូរចូលគ្នារហូតទាល់ខាប់
  • លាបល្បាយនេះត្រង់រោមយើងមិនចង់បាន
  • ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។

– ក្រូចឆ្មា ស្ករ និង ទឹក៖ ល្បាយ​ក្រូច​ឆ្មា លាយស្ករ និងទឹក ក៏​អាច​ប្រើ​ជម្រុះ​រោមបាន​ដូច​គ្នា ហើយ​វិធី​ប្រើ​គឺ៖

  • ច្របាច់យកទឹកក្រូចឆ្មា
  • លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ
  • ពេលចាប់ផ្តើមខាប់ មានន័យថាល្មមប្រើហើយ លាបវាត្រង់រោមយើង​មិនចង់បាន
  • ទុកចោល ១៥នាទី ហើយលាងវាចេញ។

– យ៉ាអួ ម្សៅក្រាម និងរមៀត៖ ល្បាយ​នេះ ក៏មាន​ប្រសិទ្ធភាព ​អាច​ប្រើ​ជម្រុះ​រោមបាន​ដែរ ហើយ​វិធី​ប្រើ​គឺ៖

  • បន្ថែមបរិមាណ យ៉ាអួ ម្សៅក្រាម និងរមៀត ស្មើគ្នា ចូលក្នុងចានមួយ
  • លាយចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ
  • ទុកចោល ១៥នាទី
  • លាងចេញជាមួយទឹកត្រជាក់។

រោមមិនចង់បាន ប្រៀបដូចជាជំងឺទូទៅមួយ ទាំង​ប្រុស ទាំង​ស្រីមិន​អាច​ទទួល​យក​បាន។ សំណាងល្អ រូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នា​យើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Understand excessive hair.  http://www.healthline.com/health/excessive-or-unwanted-hair-in-women#Overview1 Accessed March 13, 2017.

8 reasons for unwanted hair or hirsutism. http://www.thehealthsite.com/diseases-conditions/8-reasons-for-unwanted-hair-or-hirsutism/ Accessed March 13, 2017.

Reasons for Unwanted Hair in Women and Homeopathy Medicines http://www.naturehomeopathy.com/reasons-for-unwanted-hair-in-women-and-homeopathy-medicines.html Accessed March 13, 2017

11 Simple Ways to Remove Upper Lip Hair Naturally http://www.stylecraze.com/articles/simple-ways-to-remove-upper-lip-hair-naturally/#gref  Accessed March 13, 2017.

How to remove unwanted hair naturally from face, legs and hands https://beautyhealthtips.in/best-tips-to-remove-unwanted-hair-naturally/ Accessed March 13, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 05/09/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត