ប្រុសៗខ្លះមានទម្លាប់មិនល្អមួយចំនួន ធ្វើឲ្យស្រីៗអត់ចង់នៅក្បែរ។ “Hello គ្រូពេទ្យ’ ប្រាប់ចិត្តសាស្ត្រ និងមូលហេតុខ្លះឲ្យដឹង ព្រោះប្រុសៗអាចមើលរំលងចំណុចទាំងនោះ។
ប្រុសៗខ្លះមានទម្លាប់មិនល្អមួយចំនួន ធ្វើឲ្យស្រីៗអត់ចង់នៅក្បែរ។ “Hello គ្រូពេទ្យ’ ប្រាប់ចិត្តសាស្ត្រ និងមូលហេតុខ្លះឲ្យដឹង ព្រោះប្រុសៗអាចមើលរំលងចំណុចទាំងនោះ។

ប្រុសៗភាគច្រើនគិតថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់ដើរទិញក្រែមមកលាបទេ តែទោះរវល់យ៉ាងណា ត្រូវចាំថាភាពចាស់នៅលើផ្ទៃមុខ ស្បែកធ្លាក់យារ ធ្វើឲ្យបាត់បង់ភាពទាក់ទាញពីស្រីៗបាន។ ហេតុនេះ សាកសួរដៃគូ ឬមិត្តភក្ដិ តើមានក្រែមរក្សាសំណើមលើផ្ទៃមុខបែបណាសក្ដិសមសម្រាប់យើង។
ទុកពុកចង្កាវែងៗរឹតតែធ្វើឲ្យបាត់បង់នូវភាពទាក់ទាញមួយកម្រិតទៀត។ អាចទៅហាងកាត់សក់ណាយើងចូលចិត្ត ដើម្បីតុបតែងពុកមាត់ ពុកចង្កាតាមបំណងប្រាថ្នា។ ត្រូវចាំថា គួរប្រើសាប៊ូ ឬប្រេងលាបទៅលើពុកចង្កា ផ្ទៃមុខ និងសក់ផង។

រាល់ពេលស្លៀកពាក់ចេញទៅក្រៅធ្វើការ ឬណាត់ជួប និងចូលរួមព្រឹត្តិការណ៍អ្វីមួយ ប្រុសៗមិនគួរបាញ់ទឹកអប់ច្រើនពេក រហូតជះក្លិនខ្លាំងឆួលដល់ខ្លួននោះទេ ព្រោះអាចប៉ះពាល់អារម្មណ៍អ្នកដទៃ ស្រីៗភាគច្រើន មិនចូលចិត្តក្លិនឆួលរបស់ទឹកអប់ទេ។ បាញ់ទឹកអប់បន្តិចបន្តួចនៅលើកដៃ ផ្នែកខាងក្រោយកញ្ចឹងក ឬស្លឹកត្រចៀកបានហើយ ពេលនោះកម្ដៅរាងកាយ នឹងអប់ក្លិនឲ្យក្រអូបជាប់ខ្លួនពេញមួយថ្ងៃបាន។
អត្ថបទពាក់ព័ន្ធ៖
រឿងនេះ ប្រុសៗភាគច្រើនមើលរំលង មិនសូវយកចិត្តទុកដាក់សម្អាតក្រចក។ បើដៃយើងស្អាតហើយ តែក្រចកដៃមិនស្អាត បណ្តាលឲ្យស្រីៗមានអារម្មណ៍មិនល្អ ពេលនៅក្បែរយើង។ ហេតុនេះ គួរចំណាយពេលបន្តិច ទៅរកជាងធ្វើក្រចក ឬកាត់ដោយខ្លួនឯង ឲ្យបានស្អាតជាប្រចាំ។
គួរកាត់រោមច្រមុះចេញ យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយសប្ដាហ៍។ ទុករោមច្រមុះវែងៗ មើលទៅប្រៀបដូចយើងអត់អនាម័យ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Most Common Causes Of Chapped Lips. https://www.symptomfind.com/health/causes-of-chapped-lips/ acessed March 18, 2017
How to Heal Chapped Lips Quickly. http://www.livestrong.com/article/69330-heal-chapped-lips-quickly/ acessed March 18, 2017
Chapped Lips (Cheilitis): Causes, Symptoms, Treatments and Prevention. https://www.consumerhealthdigest.com/lip-care-center/chapped-lips.html acessed March 18, 2017
កំណែប្រែបច្ចុប្បន្ន
02/06/2021
អត្ថបទដោយ Khlaut Rithy
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ