ការបករោមក្លៀក រោមដៃ ជើង លែងពិបាកដូចមុន ព្រោះមានក្រមួនក្តៅ ក្រមួនត្រជាក់ អាចជួយបករោមពេញដងខ្លួនបានយ៉ាងងាយ មិនចាំបាច់ប្រើឡាមកោរ ពេលខ្លះមុតដាច់ស្បែក និងបន្សល់ទុកគល់រោមរមាស់ទៀតដែរ។ ប៉ុន្តែ យើងត្រូវដឹងពីគុណសម្បត្តិ គុណវិបត្តិ មុនប្រើក្រមួនក្តៅ ក្រមួនត្រជាក់ ជម្រុះរោមចេញពីដងខ្លួន។
ក្រមួនក្ដៅ (Hot Wax) មាន ២ប្រភេទ មានក្រមួនទន់ និងរឹង ទាំងពីរប្រភេទនេះ មានគុណភាពដូចគ្នា។ របៀបប្រើ ត្រូវកម្ដៅឲ្យរលាយ រួចយកកំណាត់មួយដុំមកជ្រលក់ បន្ទាប់មកជូតលើរោមក្លៀក ធ្វើបែបនេះ យើងអាចបករោមទាំងនោះបានយ៉ាងងាយ។ ប៉ុន្តែ ក្រមួនក្តៅ មានគុណសម្បត្តិ និងគុណវិបត្តិដូចជា៖
គុណសម្បត្តិ៖
- ក្រមួនក្ដៅ ជួយបើករន្ធញើស និងជួយបន្ទន់ឫសរោមក្លៀក ធ្វើឲ្យងាយស្រួលទាញចេញ
- ស្អិតនឹងរោមក្លៀក ងាយស្រួលឲ្យយើងបកចេញបានភ្លាមៗតែម្ដង
- ប្រើពេលត្រឹម ១ នាទី អាចបករោមក្លៀកបានយ៉ាងងាយ។
- ងាយរលាកស្បែក
- ពិបាកបករោមក្លៀក បើទុកឲ្យស្ងួតពេក
- ចំណាយពេលវេលាច្រើនរៀបចំធ្វើ។
![ក្រមួនបករោម Hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2018/12/shutterstock_786680095.jpg)
អត្ថបទពាក់ព័ន្ធ៖
- មកដឹងពីប្រភេទ និងហានិភ័យនៃការកែសម្ផស្សដោយមិនវះកាត់
- វិធីសាមញ្ញបែបធម្មជាតិ ជួយឲ្យស្បែកស្រស់ស្អាតមានពន្លឺ
២- ក្រមួនត្រជាក់
ក្រមួនត្រជាក់ (Cold Wax) គេប្រើដោយដាក់លើបន្ទះមួយ អាចកៀរ ដករោមក្លៀកបានយ៉ាងងាយ តាមទិសដៅបញ្ច្រាសគ្នានៃរោមលើដងខ្លួនយើង ខណៈគុណសម្បត្តិ និងគុណវិបត្តិមានដូចជា៖
គុណសម្បត្តិ៖
- ស្រួលប្រើ
- មានតម្លៃសមស្របអាចទិញបាន
- មិនកខ្វក់
- ឈឺចាប់តិចតួច
- មិនចំណាយពេលច្រើនរៀបចំធ្វើ។
គុណវិបត្តិ៖
ពេលខ្លះមិនសូវស្អិតល្អជាមួយរោមក្លៀក ត្រូវចំណាយពេលដកច្រើនដង បណ្ដាលឲ្យស្បែករលាក អាចបណ្ដាលឲ្យរោមក្លៀកដុះចូលទៅក្នុងស្បែក។ ៣- គួរប្រើប្រភេទណាល្អជាង?
អាស្រ័យលើពេលវេលា និងស្ថានភាពស្បែក ប៉ុន្តែក្រមួនក្ដៅល្អជាង បើយើងមានពេលរៀបចំធ្វើគ្រប់គ្រាន់ ពិសេសល្អចំពោះស្រីៗមានរោមក្លៀកគ្រើម ស្បែកមិនស្អាត ប៉ុន្តែនៅតែមានផលប៉ះពាល់រលាកតិចតួច។ បើយើងគ្មានពេលរៀបចំធ្វើទេ ក្រមួនត្រជាក់ ជាជម្រើសល្អ ព្រោះមានការឈឺចាប់តិចតួច ហើយអាចកម្ចាត់រោមក្លៀកស្ដើងៗបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕