នៅពេលយើងជជែក សើច ឬញញឹមដាក់គ្នា ធ្មេញជាចំណុច ដែលដៃគូយើងចាប់អារម្មណ៍សង្កេត។ វាអាចបង្ហាញពីអនាម័យផ្ទាល់ខ្លួនផ្នែកខាងក្នុងរបស់យើង និងនិយាយជាមួយដៃគូដោយទំនុកចិត្ត។ ប្រសិនបើធ្មេញឡើងលឿង ហើយក្លិនមាត់មិនល្អទៀត នោះជារឿងគួរឲ្យអម៉ាស់មួយ។
មនុស្សជាច្រើន សម្អាតធ្មេញ យ៉ាងតិច ២ដង/ថ្ងៃ ប៉ុន្ដែវានៅមិនទាន់គ្រប់គ្រាន់ទេ សម្រាប់សុខភាពមាត់ធ្មេញ។ ខាងក្រោមនេះ ជាបន្លែផ្លែឈើជួយឲ្យធ្មេញស និងអញ្ចាញធ្មេញរឹងមាំ។