១- ផលរំខានពីថ្នាំពេទ្យ
ថ្នាំពេទ្យអាចព្យាបាលជំងឺបាន ប៉ុន្តែមានថ្នាំមួយចំនួន អាចធ្វើឲ្យដងខ្លួនធុំក្លិនបាន ដូចជា ថ្នាំ Morphine ឬថ្នាំបញ្ចុះកម្ដៅ សុទ្ធតែអាចធ្វើឲ្យខ្លួនបែកញើស។ ក្រៅពីនេះ បើយោង Mayo Clinic របស់អាមេរិក ថ្នាំមួយចំនួនទៀត ដូចជាថ្នាំ Antihistamines ថ្នាំផ្ដាសាយតឹងច្រមុះ ថ្នាំបន្ធូរសាច់ដុំ និងថ្នាំរម្ងាប់អារម្មណ៍ ក៏អាចធ្វើឲ្យយើងស្ងួតមាត់ ភាគច្រើនបណ្ដាលឲ្យមានធំក្លិនមាត់។
២- ចូលចិត្ដញ៉ាំអាហារហឹរ
អាហារហឹរមួយចំនួន ដូចជា ខ្ទឹមស ឬខ្ទឹមបារាំង គឺទៀមទារឲ្យរាងកាយបញ្ចេញហ្គាសសុលហ្វួ ដើម្បីបំបែកពួកវា។ ហើយសារធាតុមួយនេះនឹងរត់ក្នុងចរន្ដឈាម និងបណ្ដាលឲ្យយើងមានធំុំក្លិនខ្លួន។ មានអាហារមួយចំនួនទៀត ក៏ធ្វើឲ្យមានធំុំក្លិនខ្លួន ដូចគ្នា ដូចជា ផ្កាខាត់ណា មើមស្ពៃ និងមានបន្លែផ្សេងទៀត។
៣- ស្ត្រេសខ្លាំងពេក
ញើសចេញពីដងខ្លួន ហើយមានធុំក្លិន គឺជារឿងធម្មតាទេ ប៉ុន្តែវាធំុំក្លិនចាញ់ញើស ចេញដោយសារបញ្ហាស្ត្រេស ព្រោះក្រពេញញើសមួយនេះមានឈ្មោះថា ក្រពេញអាប៉ូគ្រីន។ ញើសបញ្ចេញដោយសារស្ត្រេស មិនសូវមានជាតិទឹកប៉ុន្មានទេ ប៉ុន្តែវាទាក់ទាញបាក់តេរីខ្លាំងណាស់។ ដូចនេះ យើងអាចសម្រាកខ្លះៗ ដើម្បីកាត់បន្ថយស្ត្រេស ហើយត្រូវបោកសម្អាតសម្លៀកបំពាក់ជាប្រចាំ ដើម្បីសម្លាប់បាក់តេរីមិនល្អទាំងអស់ចោល។