home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គួរញ៉ាំបន្លែ និង​ផ្លែឈើប៉ុន្មាន​ក្នុង​មួយ​ថ្ងៃទើបល្អចំពោះសុខភាព?

គួរញ៉ាំបន្លែ និង​ផ្លែឈើប៉ុន្មាន​ក្នុង​មួយ​ថ្ងៃទើបល្អចំពោះសុខភាព?

គ្នា​យើង​ពិត​ជា​បាន​ឮ​ញឹក​ញាប់​ណាស់​ថា​បន្លែ និង​ផ្លែ​ឈើ ល្អ​ចំពោះ​សុខ​ភាព និង​ថែម​ទាំង​មាន​ការ​ណែ​នាំ​ឲ្យ​យើង​ញ៉ាំ​​ឲ្យ​បាន​ច្រើន​ទៀត​ផង​។ ចុះ​គ្នា​យើង​ដឹង​ទេ​ថា​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ?​​

អង្គការ​​សុខ​ភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​បន្លែ និង​ផ្លែ​ឈើ​ជា​អាហារ​សំខាន់​សម្រាប់​សុខភាព និង​ថា​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​បាន​គ្រប់​គ្រាន់​ នឹង​ជួយ​ការ​ពារ​មនុស្ស​យើង​​ពី​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ផង​ដែរ​។ អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា​មនុស្ស​ប្រហែលជា​១,៧​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ស្លាប់​រាល់​ឆ្នាំ​ទាក់ទង​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​មិន​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​គ្រប់​គ្រាន់​។

ជាង​នេះ​ទៅ​ទៀត ការ​មិន​បាន​ញ៉ាំ​បន្លែ និង​ផ្លែឈើ គ្រាប់​គ្រាន់​អាច​បង្ក​ឲ្យ​មាន​ឱកាស​កើត​ជំងឺ មហារីក​ក្រពះ​ពោះ​វៀន​ដល់​ទៅ​១៤​ភាគ​រយ និង​ស្លាប់​ដោយសារ​ជំងឺ​ស្ទះសរសៃឈាម​បេះដូង​ ប្រហែល​១១​​ភាគ​រយ​ និង​ស្លាប់​ដោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​​​ប្រហែល​៩​ភាគ​រយ​នៅ​ទូទាំង​ពិភព​លោក​។

ញ៉ាំបន្លែ

អង្គការសុខភាព​ពិភព​លោក និង​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​បាន​ណែ​នាំ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ដោយ​បូក​បញ្ចូល​ពពួក​​បន្លែ​មើម​ផង​ដែរ​។ ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​គ្រប់​គ្រាន់ អង្គការ​សុខភាព​ពិភព​លោក​ថា​អាច​ជួយ​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះដូង មហារីក ទឹកនោម​ផ្អែម និង​បញ្ហា​ធាត់​ជ្រុល​ ក៏​ដូចជា​ជួយ​បង្ការ​ការ​ខ្វះ​សារធាតុ​ចិញ្ចឹម​។

ការ​សិក្សា​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​ចន្លោះ​ពី​២០០​ក្រាម​ទៅ​៨០០​ក្រាម​ក្នុង​មួយ​ថ្ងៃ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល និង​ស្លាប់​មុន​អាយុ បាន​១០,៨​ភាគ​រយ​។

ចំណែក​CDC​ អាមេរិក​វិញ​បាន​ណែ​នាំ​ថា​សម្រាប់​មនុស្ស​ពេញ​វ័យ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ប្រហែល​២០០​ទៅ​២៥០​ក្រាម​ក្នុង​មួយថ្ងៃ​ និង​បន្លែ​ចន្លោះ​ពី​ជាង​២៥០​ក្រាម​ទៅ​ជិត​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.who.int/dietphysicalactivity/fruit/en/

https://www.cdc.gov/media/releases/2017/p1116-fruit-vegetable-consumption.html

https://www.sciencedaily.com/releases/2017/02/170223114807.htm

 


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 28/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត