សប្តាហ៍ទី ១៥៖ វេលាម៉ាក់ប៉ាទន្ទឹងរង់ចាំយ៉ាងអន្ទះសាដល់ហើយ ដឹងថាអីអត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការ​​​វិវត្តគភ៌​

ពេល​វេលា​រំភើប ភ័យអរ​បាន​មក​ដល់ ព្រោះ​សប្តាហ៍​នេះ​អាច​ឆ្លុះ​អេកូ​ឃើញ​ភេទ​របស់​បេប៊ី​ថា ជា​ស្រី ឬ​ក៏​ប្រុស។ អាអូន​មាន​​​ទំហំ​​​ប្រហែល​​​ផ្លែ​​​ប៉ោម ទម្ងន់​​​ប្រមាណ​​​​​​ជា​​​ ៧៥ ក្រាម និង​​កម្ពស់​ប្រហែល​​​ ១០ សង់ទីម៉ែត្រ ហើយ​គេ​ចាប់​ផ្តើម​រៀន​ដក​ដង្ហើម លេប និង​ជញ្ជក់​បន្តិច​ម្តងៗ​ដើម្បី​ត្រៀម​ចេញ​មក​មើល​ពិភព​លោក​ខាង​ក្រៅ ហើយ​ចេះ​ធាក់​ជើង កម្រើក​ចុះ​ឡើង​ដែរ មិន​យូរ​ទេ​យើង​នឹង​ដឹង​ការ​រើ​​របស់​អាអូន។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន​កំឡុង​ពេល​ពពោះ ធ្វើ​ឲ្យ​យើង​អាច​មាន​អាការៈ​ស្រៀវអញ្ចាញ​ធ្មេញ ឬ​ឈាន​ទៅ​រលាក​អញ្ចាញ​ធ្មេញ​។ រោគ​សញ្ញា​របស់​ជំងឺ​នេះ​មាន​ដូច​ជា ឡើង​ក្រហម ហើម និង​ចេញ​ឈាម​ពេល​ដុស​ធ្មេញ ឬ​ក៏​ឈាម​ពេល​​សម្អាត​ធ្មេញ​ដោយ​ប្រើខ្សែ។ ដូច្នេះ​យើង​គួរ​ធ្វើ​អនាម័យ​ធ្មេញ​​ឲ្យ​បាន​ដិត​ដល់​ជាង​មុន ហើយ​ព្យាយាម​ដុស​សម្អាត​ក្រោយ​ពេល​ញាំ​បាយ​រួច​ឲ្យ​បាន ៣ដង រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​ជំងឺ​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ក៏​ពិត​មែន តែ​យើង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​មេរោគ​ឆ្លង​ចូល​តាម​ឆ្អឹង និង​ជាលិកា​ជុំវិញ​ធ្មេញ រហូត​ឈាន​ដល់​ការ​សម្រាល​អាអូន​មុន​ពេល ឬ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។

យើងគួរដឹងពីបញ្ហាអ្វីខ្លះ?
មក​ដល់​សប្តាហ៍​នេះ ផ្លូវ​អារម្មណ៍​យើង​ក៏​នៅ​តែ​អាច​ប្រែប្រួល​មិន​ទៀង​ដដែល។ អារម្មណ៍​ទាំង​នោះមាន​ដូច​ជា៖
– យំ​ដោយ​គ្មាន​មូលហេតុ
– ត្រេកអរ​ រួច​ប្រែ​ទៅ​ជា​ភ័យ​មួយ​រំពេច
– ពិបាក​ចិត្ត​ពេល​ស្លៀកពាក់​ខោ​អាវ​មិន​ត្រូវ
– ខឹង​ខ្លួន​ឯង​ពេល​ផ្តោត​​ធ្វើ​ការងារ​អ្វី​មិន​បាន។

ពិត​ណាស់ ម្នាក់ៗ​ច្បាស់​ជា​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ទាំង​នេះ​នៅ​ពេល​ដំបូង​ៗ ​ប៉ុន្តែ​វា​នឹង​ធូរ​ស្បើយ​ជាង​មុន​ពេល​ឈាន​ទៅ​សប្តាហ៍​បន្ទាប់​ៗ​។ យើង​គួរ​សាក​សម្រួល​អារម្មណ៍​ទាំង​នេះ​ដោយ​និយាយ​ជាមួយ​អ្នក​ណា​ម្នាក់ សរសេរ​កំណត់​ហេតុ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ​ក៏​ស្តាប់​​ចម្រៀង​ដែល​ចូល​ចិត្ត​។

ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ចុះ​ខ្សោយ​កំឡុង​ពេល​ពពោះ​ ​​បញ្ហា​​អាឡែហ្ស៊ី​​ក៏​អាច​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​ដែល​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ យើង​ទៅ​សួរ​យោបល់​ពេទ្យ​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ ដើម្បី​​សុវត្ថិភាព​របស់​​គភ៌​ក្នុង​ផ្ទៃ។

តេស្តអីខ្លះចាំបាច់?
ក្នុង​​ត្រីមាស​ទី​ ២ ​នេះ គ្រូពេទ្យ​តម្រូវ​ឲ្យ​យើង​មក​តាម​ការ​ណាត់​យ៉ាង​តិច​ណាស់​ក៏​ឲ្យ​បាន ​១​ខែ​ម្តង​ដែរ។ រាល់​ការ​ណាត់​ជួប ពេទ្យ​​​នឹងពិនិត្យ​​​ដូច​​​រាល់​​​ដង​ដែល​មានការ​វាស់​សម្ពាធ​ឈាម និង​ពិនិត្យ​ទឹក​នោម​។ ការ​ពិនិត្យ​ទាំង​នេះ​ពិត​ជា​​មាន​សារសំខាន់​​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​​ជំងឺ​បម្រុង​ក្រឡាភ្លើង​។ ជំងឺ​នេះ​មាន​រោគ​សញ្ញា ដូច​ជា សម្ពាធឈាម​ឡើង​ខ្ពស់ ទឹក​នោម​ប្រៃ តម្រងនោម ​ថ្លើម​​មាន​បញ្ហា ឈឺ​ក្បាល​មិន​បាត់ និងស្រវាំង​ភ្នែក។

សុខភាព និង សុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
ប្រសិន​បើ​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ​អំឡុង​ពេល​ពពោះ មាន​តែ​ទន្តពេទ្យ​ទេ​ដែល​​អាច​លាង​សម្អាត និង​ព្យាបាល​ធ្មេញ​​ដោយ​ត្រឹម​ត្រូវ។ យ៉ាងណាមិញ បើពេទ្យ​តម្រូវ​ឲ្យថត​មាត់​ធ្មេញ​ដោយ​ប្រើ​កាំ​រស្មី X យើង​គួរ​តែ​ពាក់​អាវ​ការពារ​ឲ្យ​បាន​ជិត​ល្អ ជាពិសេស​ចាប់ពី​ចុះ​ទៅ​ពោះ​ដើម្បី​កាត់​បន្ថយ​ការ​សាយ​ភាយ​​វិទ្យុ​សកម្ម​។

មួយ​វិញ​ទៀត គួរ​ប្រាប់​ពី​ប្រតិកម្ម​ថ្នាំ​ដែល​យើង​ធ្លាប់​មាន​ពី​មុន ដើម្បី​ពេទ្យ​ធ្មេញ​ងាយ​ស្រួល​ក្នុង​ជ្រើសរើស​ប្រភេទ​ថ្នាំ​ដាក់​ឲ្យ​យើង។​ ក្នុង​ករណី​ខ្លះ ពេទ្យ​ប្រហែល​ជា​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​អង់ទីប៊ីយ៉ូទិក ឬ​ក៏​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ តែ​កុំ​ព្រួយ ​ពេទ្យ​នឹង​ឲ្យ​ប្រើ​ក្រុម​ថ្នាំ​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​យើង​និង​គភ៌​ប៉ុណ្ណោះ។

ចង់​​​ដឹង​​​ថា​​​សប្តាហ៍​​​ទី ​​​១៦​​​ គភ៌​​​មាន​​​អ្វី​​​ខុស​​​ប្លែក​​​មែន​​​ទេ​​​? ជួប​​​គ្នា​​​នៅ​​​អត្ថបទ​​​បន្ទាប់​​​ណ៎ា!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary