សប្តាហ៍ទី ២១៖ ពោះវៀនអាអូនអាចស្រូបយកជាតិផ្អែមបានតិចៗហើយ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/08/2019
Share now

ការលូតលាស់គភ៌

គ្នា​យើង​មាន​ចាំ​អត់ សប្តាហ៍​មុន​អាអូន​មាន​ទំហំ​ប៉ុន​ផ្លែ​ចេក ចុះ​ពេល​នេះ​វិញ? បេប៊ី​ប៉ុន​ផ្លែការ៉ុត​ហើយ មាន​ប្រវែង​ប្រហែលជា ២៦,៥ សង់ទីម៉ែត្រ និងទម្ងន់​ប្រមាណ ៣៤០ក្រាម។ ពេល​នេះ​ពោះវៀន​អាអូន​អាច​ស្រូប​យក​ជាតិ​ផ្អែមៗ​បាន​តិច​តួច ដែល​​លេប​ និង​ជុះ​​ទៅ​វិញ​តាម​ពោះវៀន​ធំ​។ ទោះ​ជា​យ៉ាងនេះ​ក្តី អាហារ​ដែល​ទៅ​ចិញ្ចឹម​បេប៊ី​ភាគ​ច្រើន​បាន​មក​ពីសុក។ ថ្លើម និង​អណ្ដើក​របស់​បេប៊ី​ មានមុខងារផលិត​គ្រាប់​ឈាម ឯ​ខួរ​ឆ្អឹង​ខ្នង​ បម្លែង​គ្រាប់​ឈាម​ និង​ជា​សរីរាង្គ​ចម្បង​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ចាប់​តាំង​ពី​ខែ​ទី ៩ ក្រោយ​ពេល​កើត​រួច។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?
គ្រប់​គ្នា​ច្បាស់​ជា​សប្បាយ​ចិត្ត ព្រោះ​ស្រួល​ខ្លួន​បន្តិច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ ពោះ​ក៏​មិន​សូវ​រីក​ធំ ឯ​ការ​រំខាន​ក្នុង​ត្រីមាស​ដំបូង​ក៏​បាត់​ដែរ។ យ៉ាង​ណាមិញ​យើង​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជម្នះទៀត
កង្វល់​របស់​ស្រីៗ​យើង​មួយ​ចំនួន​គឺ​ការ​ឡើង​មុន ដោយសារ​តែ​នៅ​ក្នុង​ខ្លួន​ផលិត​ខ្លាញ់​លើស​លប់។ ដើម្បី​កាត់​បន្ថយ​បញ្ហា​មុន ត្រូវ​ឧស្សាហ៏​លាង​កន្លែង​ដែល​ឡើង​មុន​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន ២ដង​/ថ្ងៃ ត្រូវជ្រើសរើសផលិតផលណាមិនសូវមានជាតិខ្លាញ់។។ កុំ​ប្រើថ្នាំ ឬ​ផលិត​ផល​ដើម្បី​ព្យាបាល​មុន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។

បញ្ហា​ធំ​មួយ​ទៀត សរសៃ​វ៉ែន​ជើង​យើង​នឹង​ងាយ​រីក​ប៉ោង ដោយសារ​តែ​បេប៊ី​ក្នុង​ពោះ​បាន​បន្ថែម​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សរសៃ​វ៉ែន​ជើង​របស់​ម្តាយ។ ការពារ​កុំ​ឲ្យ​មាន​ការ​រីក​ប៉ោង​សរសៃឈាម​វ៉ែន យើងគួរ​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ ដោយ​លើក​ជើង​នៅ​ពេល​សមរម្យ គេង​ផ្អៀង​ទៅ​ឆ្វេង និង​ពាក់​ស្រោម​រឹប​ជើង។

ចំណុចអ្វីខ្លះគួរបារម្ភ?
ពេល​វេលា​នឹង​កន្លង​ផុត​ទៅ​យ៉ាង​លឿន​នៅ​ពេល​ដែលយើង​មាន​កូន និង​ចិញ្ចឹម​ពួក​គេ។ មុនពេល​ដែល​វា​កន្លង​ផុត​ទៅយើង​​គួរ​រក្សា​ទុក​នូវ​ការ​វិវត្តនៃ​ការ​ពពោះ​ឲ្យ​កូនៗ​យើង​ធំ​ឡើង​បាន​ឃើញ ដោយ​សរសេរ ថត​ឯកសារ​ទុក រួច​ដាក់​ក្នុង​ប្រអប់​មួយ។ កូនៗ​នឹង​មាន​កា​ភ្ញាក់​ផ្អើល​ជា​មិន​ខាន នៅ​ពេល​ដែល​គេ​បាន​ឃើញ​ពី កំណត់​ហេតុ ឬ​រូប​ភាព​មុន​សម្រាល​របស់​ពួក​គេ។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
ការ​ស្ទះ​រន្ធទឹក​ដោះ​ដោយសារ​តែ​សុដន់​ត្រៀម​រង់ចាំ​ការ​សម្រាល​អាអូន ទោះ​បី​ជា​វា​នៅ​ពេល ២ ទៅ ៣ខែ ទៀត​បាន​សម្រាល​ក៏​ដោយ។ មាន​ដុំរឹង ក្រហម និង​ទន់​នៅ​ពេល​ប៉ះ​ដើមទ្រូង វា ជា​រឿង​ធម្មតា​នៅ​ក្នុង​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជា​ពិសេស​នៅខែ​ទី ៦ និង​បន្ទាប់​ពី​ពពោះ​រួច។ ដោះ​ស្រាយ​បញ្ហា​នេះ យើង​គ្រាន់​តែ​ប្រើ​កន្សែងជ្រលក់ទឹក​ក្តៅ​ឧណ្ហៗ និង​ម៉ាស្សា​ថ្នមៗ​ដើម្បី​សម្អាត​រន្ធ​ទឹកដោះ​ក្នុងរយៈ​ពេល ២-៣ថ្ងៃ ដូច​ពេល​យើង​បំបៅ​ដោះ​កូន​ដូច​គ្នា។ អ្នក​ជំនាញ​ផ្តល់​ដំបូន្មាន​កុំ​ឲ្យ​ប្រើ​ពពួក​អាវ​ទ្រនាប់​ដែល​មាន​ដែក ម្យ៉ាង​វិញ​ការ​ពិនិត្យ​ដោះ​ដោយ​ខ្លួន​ឯង យើង​នៅ​តែ​ធ្វើ​ជា​រៀង​រាល់​ខែ​ដដែល ទោះ​បី​ជា​កំពុង​ពពោះ​ក៏​ដោយ។ ប្រញាប់​ទៅ​ជួបគ្រូពេទ្យ បើ​យើង​ស្ទាប​ទៅ​ឃើញ​មាន​មាន​ដុំ​នៅ​កន្លែង​ណា​មួយ។

តើតេស្តអីខ្លះគួរដឹង?
ការ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ​ក្លាយជាទម្លាប់របស់​ស្រីៗ​មាន​ផ្ទៃពោះ​ទៅ​ហើយ។ សប្តាហ៍​នេះ​យើង​អាច​ពិនិត្យ​នូវ​ករណី​មួយ​ចំនួន​ដូច​ខាងក្រោម៖

– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមមើលស្ករ ប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង សរសៃវ៉ែនរីក។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងអីខ្លះ?
-ជាតិកាហ្វេអ៊ីន និងស្ករ៖ គ្នាយើង​អាច​ផឹក​ភេសជ្ជៈ​ដែល​ជា​ប្រភេទ​ស្ករ​សេរ៉ូ​បាន​តាម​ចិត្ត តែ​កុំ​ឲ្យ​លើស​ជាតិ​កាហ្វេអ៊ីន។ យើង​គួរ​តែ​កំណត់​ចំនួន​ជាតិ​កាហ្វេអ៊ីន​មិន​ឲ្យ​លើស ២០០ មិល្លីក្រាម/​ថ្ងៃ។ ទោះ​យ៉ាង​ណា​ត្រូវ​ចាំ​ថា គ្មាន​ភេសជ្ជៈ​ផ្អែម​មួយ​ណា​ដែល​មាន​សុវត្ថិភាព​នោះ​ទេ។ បើ​សិន​យើង​ចូល​ចិត្ត​ភេសជ្ជៈ​ទាំង​នេះ​ គួរ​តែ​ផឹក ១-២កំប៉ុង/ថ្ងៃ ​បាន​ហើយ តែ​ត្រូវ​ប្រាកដ​ថា​យើង​ផឹក​ទឹក ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ​ស្រស់​ដើម្បីផ្តល់​ជាតិ​ទឹក និង​អាហារ​ដល់​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់។
-អាហារប្រភេទថ្លើមសត្វ៖ ថ្លើម​សត្វ​ចាត់​ទុក​ថា​ជាអាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ប៉ុន្តែ​វា​ក៏​មាន​ពពួក​វីតាមីន A ដែល​មិន​ទាន់​បំលែង។ ការញ៉ាំវីតាមីន A ច្រើន​ហួស​ហេតុ​ពេក​អាច​ធ្វើ​ឲ្យ​អាអូន​ពិការ​ផ្នែក​ណា​មួយ​ពី​កំណើត ជាពិសេស​នៅ​ក្នុង​ខែ​ទី១ នៃ​ការ​ពពោះ។ ប្រយ័ត្ន​ឲ្យ​មែន​ទែន​គ្នា​យើង ថ្លើម​គោ​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​មិន​ទាន់​បាន​បំលែង​លើស ៣ ដង នៃ​តម្រូវ​ការ​​គ្រូពេទ្យ​បាន​ណែនាំ ដូចនេះ​យើង​មិន​គួរ​ញ៉ាំ​ថ្លើម​រៀង​រាល់​ថ្ងៃ​នោះ​ទេ ១-២​ដង​/ខែ គ្រប់​គ្រាន់​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    Poppy seed to pumpkin: How big is your baby?

    http://www.babycenter.com/slideshow-baby-size. Accessed March, 302015.

    Pregnancy calendar week 21. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week21.html. Accessed March, 302015.

    Your pregnancy: 21 weeks. http://www.babycenter.com/6_your-pregnancy-21-weeks_1110.bc. Accessed March, 302015.

     

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary