សប្តាហ៍ទី ១១៖ លែងជាអំប្រ៊ីយ៉ុងទៀតហើយ អាអូនចេញរូបរាង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

គភ៌​ពេល​នេះលែង​ស្ថិត​នៅ​ជា​អំប្រ៊ីយ៉ុង​ទៀត​ហើយ​! ចាប់​ផ្តើម​​​ចេញ​ជា​ទម្រង់​ទារក​បន្តិច​ម្តង​ៗ​។ ជាទូទៅ​អំឡុង​ពេល​នេះ​ក្បាល​បេប៊ីនឹង​មាន​ទំហំ​ធំ​ជាង​ដង​ខ្លួន ក៏​ប៉ុន្តែ​នៅ​សប្តាហ៍​បន្ទាប់​ៗ ខ្លួននឹង​លូត​លាស់​កាន់​តែ​លឿន ធំ​ជាង​ក្បាល​វិញ​។

សប្តាហ៍​​​ទី​​​ ១១ នេះ គភ៌​​​​​​​​​មាន​​​ទំហំ​​​ប្រហែល​​​ទៅ​​​នឹង​​​ផ្លែ​​​ល្វា កម្ពស់ប្រមាណ​​​ជា​​​ ៣ សង់ទីម៉ែត្រ។ សរសៃ​ឈាម​នៅ​ជុំវិញ​គភ៌​ចាប់​ផ្តើម​រីក​ទាំង​ទំហំ និង​បរិមាណ​ដើម្បី​​​ងាយ​ស្រួលនាំ​សារធាតុ​ចិញ្ចឹម​តាម​ឈាម​ទៅ​ឲ្យគភ៌ក្នុង​ផ្ទៃ។ សរីរាង្គ​បន្ត​ពូជ​នឹង​ចាប់​ផ្តើម​លូត​លាស់​នៅ​ចុង​សប្តាហ៍​នេះ​ដែរ ហើយ​ក្នុង​ពេល​ឆាប់​ៗ យើង​អាច​ដឹង​ពី​ភេទ​របស់​អាអូន​តាម​រយៈ​ការ​ឆ្លុះ​អេកូ​នៅ អាទិត្យ​ទី ១៨-២០

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
អាការៈ​ចាញ់​កូន​ចាប់​ផ្តើម​ថយ​ក្នុង​សប្តាហ៍​នេះ ខ្លួនយើងហាក់​ធូរ​ស្បើយ និង​មាន​​កម្លាំងហែង​ជាង​មុន​បន្តិច​។ យ៉ាងណាមិញ កុំ​ទាន់​គិត​ថា​រួច​ខ្លួន​អី អាការៈ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជាការ​ទល់​លាមក​អាច​កើត​ឡើង​ក្នុង​សប្តាហ៍​នេះ​។ បម្រែ​បម្រួល​អ័រម៉ូន​​ពេល​មាន​ផ្ទៃ​ពោះ អាច​ឲ្យសាច់​ដុំ​សរីរាង្គ​រំលាយ​អាហារ​មួយ​ចំនួន​ធ្វើ​ការ​យឺត​ជាង​មុន  ដូច្នេះ​យើង​ពិបាក​បន្ទោរ​បង់​លាមក ឬ​ក៏​អាច​បន្ទោរ​បង់​រាល់ ៣ ថ្ងៃ​/ម្តង​។

ដើម្បី​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​នេះ ​គួរ​ព្យាយាម​ញ៉ាំ​ទឹក អាហារ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដូច​ជា ផ្លែ​ឈើ​ស្រស់​ៗ (​ល្ហុង ឪឡឹក និង ចេក​ទុំ​) បន្លែ​ឆៅ ​(​គប្បី​លាង​សម្អាត​ឲ្យ​ស្អាត​ជាមុន​សិន​) និង នំបុ័ង​ដែល​មាន​គ្រាប់​ធញ្ញជាតិ​ច្រើន ជៀស​វាង​ការ​អង្គុយ​មួយ​កន្លែង​យូរ​ពេក។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​លឿន​ជាង​មុន ​កាត់​បន្ថយ​អាការៈមិន​រំលាយអាហារ និង​ហើម​ពោះ។

ចំណុចអីខ្លះគួរដឹង?
​បើ​អាការៈ​ទល់​លាមកកាន់​តែ​យ៉ាប់​ខ្លាំង យើង​អាច​សាក​ល្បង​ប្រើ​ផលិត​ផល ឬ​ក៏​ថ្នាំ​បន្ទន់​លាមក​មួយ​ចំនួន ដូច​ជា ថ្នាំ Docusate ។ ប្រើ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​យើងរាក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ​។ ដើម្បី​សុវត្ថិភាពខ្លួនយើង ​និង​គភ៌ គប្បី​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ មុន​ពេល​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ណា​មួយ។

ការជួបគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
មិន​ត្រូវ​នៅ​ស្ងៀម​នោះ​ទេ បើ​មាន​អាការៈ​ណាមួយ​កំពុង​រំខាន​យើង​នោះ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ យើង​អាច​សួរ​គ្រូពេទ្យពី​ការ​ញ៉ាំ ឬ​គេង។ បន្ថែម​ពីនេះ​ការ​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់​គ្រាន់​ពិត​ជា​មាន​សារសំខាន់​ចំពោះ​សុខភាព​យើង ​និង​គភ៌​។

តេស្តអីខ្លះចាំបាច់?
ក្នុង​សប្តាហ៍​នេះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​រក​​​មើលភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ក្រូម៉ូសូម​​​របស់​​​គភ៌​។ មាន​ជំងឺ​ហ្សែនជា​ច្រើន​កើត​ឡើង​ដោយ​សារ​កត្តា​មិន​ប្រក្រតី​របស់​ក្រូម៉ូសូម​នេះ ក្នុង​នោះ​​មាន ជំងឺ​​ Down syndrome (ក្មេងកើតមកប្រក្រតី)​​​​។ ជំងឺនេះកើត​ឡើង​​ពេល​វត្តមាន​របស់​ក្រូម៉ូសូម ​២១ ​មាន​ពីរ​។

ជាទូទៅ គភ៌​កកើត​បាន​ដោយ​សារ ​ក្រូម៉ូសូម​ ២៣ ​គូ ក្នុង​នោះ​មាន​ក្រូម៉ូសូម​យើងពាក់​កណ្តាល ហើយ​ប៉ាៗបេប៊ី​ពាក់​កណ្តាល​។ ពេល​កោសិកា​ក្រូម៉ូសូម​នេះ ​បំបែក​ខ្លួន​បន្ថែម វា​ក៏​អាច​​មាន​កំហុស​ណា​មួយ​បណ្តាល​ឲ្យ​មាន​វត្តមាន​របស់​​ក្រូម៉ូសូម​មាន​លើស​ពី១គូ​។ មាន​តែ​ការ​ធ្វើ​តេស្ត​ទេ ទើប​អាច​បង្ហាញ​ថា​ក្រម៉ូសូម​ទាំង​នោះ​មាន​បញ្ហា​ឬ​អត់​។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
ដោយ​មាន​ការ​ការ​ពារ​ពី​ថង់​ទឹក​ភ្លោះ (Amniotic sac) របស់​គភ៌ ធ្វើ​ឲ្យ​ការ​រួម​ភេទ​អំឡុង​ពេល​​មាន​ផ្ទៃពោះ មិន​ផ្តល់​ជា​ផល​ប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ​។ យ៉ាងណាមិញ​អំឡុង​​រួម​ភេទ​លំហូរ​ឈាម​នឹង​ត្រូវ​ហូរ​ទៅអាង​ត្រគាក​ច្រើន ហើយ​ស្បូន​ក៏​កន្ត្រាក់ បណ្តាល​ឲ្យ​ស្រីៗយើង​​អាច​ឈឺ​ពោះ​បែប​រមួល​ៗ​ក្រោយ​ពេល​រួម​ភេទ​​។ ជាទូទៅការ​ឈឺ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​​ឯកឯង​ប៉ុន្មាន​នាទី​ក្រោយ​មក។

ក្នុង​ករណី​​ដែល​អាការៈ​ឈឺ​នេះ​មិន​បាត់​សោះ យើង​ត្រូវ​រួស​រាន់​ទៅ​ពេទ្យ​ជា​បន្ទាន់​។ ទោះ​បី​ជា​ការ​រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ មិន​ផ្តល់​ជា​ផល​ប៉ះពាល់​អ្វី​ដល់​គភ៌ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ជៀស​វាង​គ្រោះថ្នាក់​ផ្សេង​ៗ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary