អ្នកមានផ្ទៃពោះបើចង់ដើរលេងបានអត់? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់ដើរលេងប្រាកដជាបាន តែសម្រាប់អ្នកកៀកថ្ងៃសម្រាលមិនបានឡើយ យ៉ាងហោចណាស់ក៏មុនសប្ដាហ៍ ៣៦ដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អ្នកមានផ្ទៃពោះបើចង់ដើរលេងបានអត់? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់ដើរលេងប្រាកដជាបាន តែសម្រាប់អ្នកកៀកថ្ងៃសម្រាលមិនបានឡើយ យ៉ាងហោចណាស់ក៏មុនសប្ដាហ៍ ៣៦ដែរ។
លោកបានបន្តទៀតថា មុន៣៦ សប្ដាហ៍ដើរលេងបាន ព្រោះក្រោយ ៣៦ សប្ដាហ៍គឺជាវេលាគ្រប់ខែ កូនអាចសម្រាលក្នុងពេលណាមួយដែលយើងមិនដឹងមុន។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តនេះទៀតសោត គឺសម្រាប់ម៉ាក់ៗ និងកូនក្នុងផ្ទៃមានសុខភាពប្រក្រតីប៉ុណ្ណោះ ចំណែកឯការដើរកម្សាន្តទៀត ក៏មិនមែនជាឡើងភ្នំ ចូលព្រៃ ដែលស្ថានភាពផ្លូវពិបាក និងដាច់ស្រយាលឡើយ។
ការដើរកម្សាន្តពិតជាជួយឲ្យអារម្មណ៍ស្ត្រីមានផ្ទៃពោះដែលកំពុងតែធុញថប់ ហត់នឿយ និងទន្ទឹងចាំមើលមុខកូនយូរ បានធូរស្រាលរីករាយឡើងវិញបានមែន ហើយកូនក្នុងផ្ទៃក៏មានសុខភាពល្អទៅតាមនោះដែរ។ ប៉ុន្តែបើកន្លែង និងកត្តាសុខភាពផ្ទាល់ខ្លួនមិនល្អ ថែមទាំងកន្លែងដាច់ស្រយាល ក្នុងករណីមានបញ្ហាណាមួយ មណ្ឌលសុខភាព រួមទាំងគ្រូពេទ្យនៅទីនោះ គ្មានឧបករណ៍ ឬដឹងស្ថានភាពសុខភាពយើង និងកូនកន្លងមក ច្បាស់ជានាំគ្រោះថ្នាក់។
រឿងមួយចាំបាច់ដែលស្រ្តីពពោះគ្រប់រូបត្រូវដឹង គឺថាការកើតកូនមិនគ្រប់ខែមុន ៣៦ សប្ដាហ៍ក៏អាចកើតឡើងបានគ្រប់ពេល ដូចនេះបើទៅផ្លូវឆ្ងាយ បែកទឹកភ្លោះ ឈឺពោះសម្រាល ទាំងគ្មានត្រៀមសម្ភារៈ កូន និងម៉ាក់គិតយ៉ាងម៉េចទៅ?
ម្យ៉ាងទៀតអ្នកទើបមានផ្ទៃពោះដំបូងៗក៏រឹតតែប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរ ប្រសិនបើមានធ្លាក់ឈាម ឬឈឺចុកចាប់នោះ អាចរលូតកូនក៏មាន មូលហេតុព្រោះការធ្វើដំណើរផ្លូវឆ្ងាយមានរយៈពេលវែង ហើយបើបូករួមផ្លូវពិបាករលាក់រលើទៀតនោះ ពិតជាប៉ះពាល់មិនខាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ