backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិក​ទាំង​​៥​ ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ ពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2021

តិចនិក​ទាំង​​៥​ ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ ពេលពពោះ

ពិត​ណាស់​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​ប្រាកដ​ជា​ជួប​បញ្ហា​ជាច្រើន​ដូចជា​ចាញ់​កូន​ ក្អួត​ចង្អោរ និង​អស់​កម្លាំង​ជាដើម​។​ ប៉ុន្តែ​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ស្រីៗ​យើង​​ធ្ងន់ធ្ងរ​នោះ​ គឺ​ការ​ពិបាក​រំលាយ​អាហារ​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​ទប់ស្កាត់​បញ្ហា​​ពិបាក​រំលាយ​អាហារ​​បាន​ដោយ​ការ​ស្វែង​យល់​​​លម្អិត​អំពី​វា​ និង​ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

រោគ​សញ្ញា​នៃ​ការ​ពិបាក​រំលាយ​អាហារ​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ

  • ក្អួត​ចង្អោរ​
  • ឆ្អល់​ពោះ​
  • ទល់​លាមក​
  • ខ្វះ​ចំណង់​អាហារ​ ​និង​ចេញ​ទឹក​មាត់​ហួស​ហេតុ​

មូលហេតុ​នៃ​ការ​ពិបាក​រំលាយ​អាហារ​ អំឡុង​ពេល​ពពោះ

នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​យឺត​យ៉ាវ​ ការ​បញ្ចេញ​អាហារ​ក៏​​យឺត​ដូច​គ្នា​ ហើយ​ម៉ាក់​ៗ​​នឹង​មាន​អាការៈ​រអើម​​នឹង​ក្លិន​ ក៏​ដូចជា​រសជាតិ​ជា​ច្រើន​ផង​ដែរ​។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ស្រី​ៗ​ដែល​កំពុង​ពពោះ​មិន​អាច​ញ៉ាំ​អាហារ​បាន​ច្រើនឡើយ​។​ បន្ថែម​ពី​នេះ​ ការ​ពិបាក​រំលាយ​អាហារ​ ក៏​អាច​​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​៖

  • ញ៉ាំ​អាហារ​ច្រើន​ជ្រុល​
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
  • ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ (កាហ្វេ​ តែ ទឹកក្រូច​)
  • ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​រួច​
  • មាន​អារម្មណ៍​ធុញ​ថប់​

តិចនិក​ទាំង​៥​ ជួយ​បញ្ចៀស​ការ​ពិបាក​ក្នុង​ការ​​រំលាយ​អាហារ

. ញ៉ាំ​អាហារ​តិច​តួច​ ប៉ុន្តែ​ញឹកញាប់

ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ ព្រម​ទាំង​ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​ពពោះ​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​បរិវេណ​ពោះ​របស់​យើង​​មាន​ទំហំ​ធំ​ស្រាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​យប់​ជ្រៅ​ពេក​ដែរ​។

. ជៀសវាង​អាហារ​ហឹរ​​ និង​ចៀន

បន្ថែម​ពី​នេះ​ អនាគត​ម៉ាក់​ៗ​ត្រូវ​ជ្រើសរើស​អាហារ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ ដោយ​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ មាន​ជាតិ​ហ្គាស​ច្រើន​ និង​អាហារ​ហឹរ​ ឬ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​។​ ពពួក​អាហារ​ទាំង​នេះ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​ហើម​ពោះ​ ហើយ​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​ក៏​អាច​បង្ក​ជា​ជំងឺ​រលាក​ក្រពះ  ថែម​ទៀត​ផង​។​

. អង្គុយ​ឲ្យ​ត្រង់​ខ្លួន

បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ យើង​មិន​ត្រូវ​គេង​ភ្លាម​ៗ​ឡើយ​​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​​នៃ​ការ​រំលាយ​អាហារ​មាន​ភាព​យឺត​យ៉ាវ​។​ នៅ​ពេល​ញ៉ាំ​អាហារ​ ចូរ​រក្សា​ឥរិយាបថ​ឲ្យ​បាន​​ត្រឹមត្រូវ​ ដើម្បី​​​​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​។​

. ​​ជៀសវាង​ពាក់​សំលៀកបំពាក់​តឹង​ពេក​

​​សំលៀក​បំពាក់​តឹង​ពេក​ អាច​ដាក់​សំពាធ​​កាន់​តែ​ខ្លាំង​នៅ​ជុំវិញ​បរិវេណ​ពោះ​ ដែល​​បណ្ដាល​ឲ្យ​​ស្រីៗ​យើង​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ និង​មិន​ស្រួល​ក្នុង​ខ្លួន​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទាំង​សុខភាព​ម្ដាយ​ និង​ទារក​ថែម​ទៀត​ផង​។

រំលាយអាហារពេលពពោះ២

.កាត់​បន្ថយ​ស្រ្តេស​ និង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​​ចំណាយ​ពេល​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ នៅ​មុន​ពេល​ចូល​គេង​ ដោយ​ការ​ធ្វើ​សមាធិ ឬ​ចំណាយ​ពេល​​នៅ​ស្ងប់​ស្ងាត់​ម្នាក់​ឯង​។​ ធ្វើ​ដូច​នេះ រាងកាយ​របស់​ម៉ាក់​ៗ​នឹង​ធូរ​ស្រាល​ពី​ភាព​តានតឹង​ដែល​កើត​ឡើង​ពេញ​មួយ​ថ្ងៃ​។ លើស​ពី​នេះ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម