និយមន័យ
១- អ្វីជាតេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ?
តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ មកពីភាសាបច្ចេកទេស Hormone Inhibin-A Test គឺធ្វើឡើងក្នុងគោលបំណង មើលកម្រិតអ័រម៉ូនផលិតដោយសុក អំឡុងពេលកំពុងពពោះ ដើម្បីដឹងថាគភ៌ក្នុងផ្ទៃកើតជំងឺមិនគ្រប់ទឹក ឬការលូតលាស់មិនប្រក្រតី (Down Syndrome) ឬអត់? ដោយធ្វើឡើងចន្លោះ សប្ដាហ៍ទី ១៥-២០ នៃការពពោះ ហើយតេស្តនេះ ធ្វើឡើងដើម្បីរកមើលអ័រម៉ូន ៤មុខ ដូចជា៖
– អ័រម៉ូនអាល់ហ្វាផេតូប្រូតេអ៊ីន (alpha-fetoprotein)
– អ័រម៉ូន hCG
– អ័រម៉ូនអឺស្ត្រូសែនមួយប្រភេទ (uE3)
– អ័រម៉ូន Inhibin A
ដោយអាស្រ័យទៅលើកត្តាអាយុ ស្ថានភាពសុខភាព និងពូជសាសន៍ កម្រិតអ័រម៉ូនទាំងនេះចំពោះស្រីពេលពពោះ គឺមានបម្រែបម្រួល អាចឲ្យគ្រូពេទ្យដឹងបាន កត្តាប្រឈមធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ។
២- តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈធ្វើឡើងដើម្បីអ្វី?
គឺធ្វើឡើងដើម្បីកំណត់បម្រែបម្រួលអ័រម៉ូនមួយចំនួន ចំពោះស្រីៗកំពុងពពោះ ដែលបម្រែបម្រួលអ័រម៉ូនទាំងនោះ អាចបណ្តាលឲ្យគភ៌កើតមក មិនគ្រប់ទឹក ឬមិនគ្រប់លក្ខណៈ (Down Syndrome) ឬមានបម្រែបម្រួលក្រូម៉ូសូមជាដើម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្តជំងឺគ្រុនឈាម?
អ្វីយើងគួរដឹងជាមុន មុនធ្វើតេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ មានដូចជា៖
– ជក់បារី អាចឲ្យកម្រិតអ័រម៉ូន Inhibin A មានការកើនឡើងខ្លាំង
– ជំងឺធាត់អាចឲ្យកម្រិតអ័រម៉ូន Inhibin A ថយចុះទៅវិញ
– លទ្ធផលតេស្តនេះសំខាន់ណាស់ ក្នុងការកំណត់ថាទារកមានជំងឺ Down Sydrome ឬអត់?
ក្នុងករណីដែលស្រីៗពពោះមានហានិភ័យខ្ពស់ នោះនឹងមានការធ្វើតេស្តកំណត់រោគវិនិច្ឆ័យ ២ ផ្សេងទៀត នឹងត្រូវធ្វើឡើងមុខទារកសម្រាល គឺ តេស្តចោះបូមទឹកភ្លោះ និងច្រឹបកោសិកាសុក យកទៅពិនិត្យ។
អត្ថបទពាក់ព័ន្ធ៖
ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុខពេលធ្វើតេស្ត?
ធ្វើតេស្តនេះ យើងមិនចាំបាច់ត្រៀមអ្វីច្រើនមុនចាប់ផ្តើមធ្វើតេស្តនោះទេ។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
ប្រសិនបើកំពុងប្រើប្រាស់ថ្នាំ និងសារធាតុផ្សេងៗ ត្រូវប្រាប់គ្រូពេទ្យឲ្យបានដឹងជាមុន។ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការបូមឈាមដោយ៖
– ចងរឹតដើមដៃ ដើម្បីឲ្យចាល់ឈាមក្នុងសរសៃវ៉ែន ងាយស្រួលបូម
– បូមឈាមភាគច្រើន ធ្វើនៅម្ដុំគន្លាក់ដើមដៃ
– ជូតសម្អាតកន្លែងចាក់ម្ជុលដោយអាល់កុល
– ចាក់ម្ជុលចូលទៅក្នុងសរសៃ និងបូមឈាមចូលក្នុងសឺរ៉ាំង
– ស្រាយខ្សែចងដើមដៃចេញ
– បាញ់ឈាមបូមបាន ចូលក្នុងបំពង់ដាក់ឈាម
– ដាក់សំឡីទប់ ក្រែងមានឈាមហូរចេញពីកន្លែងចាក់ម្ជុល និងបិតបង់ជាការស្រេច
– ឈាមយកបាននឹងត្រូវបញ្ជូនទៅមន្ទីរពិសោធ។
៦- មានអ្វីកើតឡើងក្រោយធ្វើតេស្ត?
ក្រោយបូមឈាមរួចរាល់ គ្រូពេទ្យនឹងកំណត់ថ្ងៃណាត់ជួបជាថ្មី ដើម្បីទទួលលទ្ធផល ហើយយើងអាចត្រឡប់ទៅប្រកបការងារវិញបានជាធម្មតា។
លទ្ធផល
៧- លទ្ធផលតេស្ត
– លទ្ធផលធម្មតា ឬអវិជ្ជមាន៖ មានន័យថា កម្រិតអ័រម៉ូន Inhibin A ស្ថិតក្នុងកម្រិតទាប គ្មានអ្វីគួរឲ្យបារម្ភនោះឡើយ
– លទ្ធផលមិនប្រក្រតី ឬវិជ្ជមាន៖ ចាំបាច់ត្រូវជួបគ្រូពេទ្យជាបន្ទាន់ ព្រោះមានន័យថា កម្រិតអ័រម៉ូន Inhibin A ស្ថិតកម្រិតខ្ពស់ ហេតុនេះឈាមនឹងត្រូវយកទៅពិនិត្យវាយតម្លៃជាថ្មី ជាមួយនឹងការធ្វើតេស្តឈាមចំពោះស្រ្តីមានផ្ទៃពោះ ហៅថា Quad Screen Blood Tests។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]