backup og meta

Hormone Inhibin-A Test (តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ)

Hormone Inhibin-A Test (តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ)

និយមន័យ

១- អ្វី​ជា​តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ?

តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មក​ពី​ភាសា​បច្ចេក​ទេស Hormone Inhibin-A Test គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ មើល​កម្រិត​អ័រម៉ូនផលិត​ដោយ​សុក​ អំឡុង​ពេល​កំពុង​ព​ពោះ​ ដើម្បី​ដឹង​ថាគភ៌​ក្នុង​ផ្ទៃ​កើត​ជំងឺ​មិន​គ្រប់​ទឹក ឬការលូតលាស់​មិន​ប្រក្រតី ​(Down ​Syndrome) ឬ​អត់? ដោយ​ធ្វើ​ឡើង​ចន្លោះ សប្ដាហ៍​ទី ​១៥-​២០ ​នៃ​ការពពោះ ហើយ​តេស្ត​នេះ ​ធ្វើឡើងដើម្បី​រក​មើល​អ័រម៉ូន​ ៤មុខ ដូចជា​៖

– អ័រម៉ូនអាល់ហ្វា​ផេតូ​ប្រូតេអ៊ីន (alpha-fetoprotein)

– អ័រម៉ូន ​hCG

– អ័រម៉ូនអឺស្ត្រូសែនមួយ​ប្រភេទ (uE3)

– អ័រម៉ូន Inhibin A

ដោយ​អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ស្ថាន​ភាព​សុខភាព​ និង​ពូជសាសន៍​ ​កម្រិតអ័រម៉ូន​​ទាំង​នេះ​ចំពោះ​ស្រី​ពេល​ពពោះ គឺ​មាន​បម្រែបម្រួល​ អាច​ឲ្យ​គ្រូពេទ្យ​ដឹង​បាន ​កត្តាប្រឈម​ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ​។

២- តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ​ធ្វើ​ឡើង​ដើម្បី​អ្វី?

គឺ​​ធ្វើ​ឡើង​ដើម្បី​កំណត់​បម្រែ​បម្រួល​អ័រម៉ូន​មួយ​ចំនួន ចំពោះស្រីៗ​កំពុង​ពពោះ ដែល​បម្រែ​បម្រួល​អ័រម៉ូន​ទាំង​នោះ អាច​បណ្តាល​ឲ្យ​គភ៌​កើត​មក មិនគ្រប់ទឹក ឬ​មិន​គ្រប់​លក្ខណៈ (Down Syndrome) ឬ​មាន​បម្រែបម្រួល​ក្រូម៉ូសូម​ជាដើម​។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត​ជំងឺ​គ្រុនឈាម?

អ្វី​យើង​គួរ​ដឹង​ជា​មុន មុន​ធ្វើ​តេស្តអ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មាន​ដូច​ជា៖

– ជក់​បារី​ អាច​ឲ្យ​កម្រិត​អ័រម៉ូន ​Inhibin A មាន​ការ​កើន​ឡើង​ខ្លាំង

– ជំងឺ​ធាត់​អាច​ឲ្យ​កម្រិត​អ័រម៉ូន​ Inhibin A ​ថយ​ចុះ​ទៅ​វិញ

– លទ្ធផល​​តេស្ត​នេះ​សំខាន់​ណាស់ ​ក្នុង​ការ​កំណត់​ថា​ទារក​មាន​ជំងឺ ​Down Sydrome ឬ​អត់?

ក្នុង​ករណី​ដែល​ស្រីៗ​ពពោះ​មាន​ហានិភ័យ​ខ្ពស់​ នោះ​នឹង​មាន​ការ​ធ្វើ​តេស្ត​កំណត់​រោគវិនិច្ឆ័យ​ ២ ផ្សេង​​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើងមុខ​ទារក​សម្រាល គឺ​ តេស្ត​ចោះបូម​ទឹក​ភ្លោះ និង​ច្រឹប​កោសិកា​សុក​ យក​ទៅ​ពិនិត្យ​។

អត្ថបទ​ពាក់​ព័ន្ធ៖

ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុខ​ពេល​ធ្វើ​តេស្ត?

ធ្វើ​តេស្ត​នេះ យើង​មិន​ចាំ​បាច់​ត្រៀម​អ្វី​ច្រើនមុន​ចាប់​ផ្តើម​ធ្វើ​តេស្ត​នោះ​ទេ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

ប្រសិន​បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ ​និង​សារធាតុ​ផ្សេង​ៗ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​ជា​មុន​។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ធ្វើ​ការ​បូម​ឈាម​ដោយ​៖

– ចង​រឹត​ដើម​ដៃ​ ដើម្បី​ឲ្យ​ចាល់​ឈាម​ក្នុងសរសៃ​វ៉ែន​ ងាយ​ស្រួល​បូម

– បូមឈាម​​ភាគ​ច្រើន​ ធ្វើ​នៅ​ម្ដុំ​គន្លាក់​ដើម​ដៃ​

– ជូត​សម្អាត​​កន្លែង​ចាក់​ម្ជុល​ដោយ​អាល់កុល

– ចាក់​ម្ជុល​ចូល​ទៅ​ក្នុង​សរសៃ និង​បូមឈាម​ចូល​ក្នុង​សឺរ៉ាំង

– ស្រាយ​ខ្សែ​ចង​ដើម​ដៃ​ចេញ

– បាញ់​ឈាម​​បូម​បាន ​ចូល​ក្នុង​បំពង់​ដាក់​ឈាម​​

– ដាក់​សំឡី​ទប់ ​ក្រែង​​មាន​ឈាម​ហូរ​​ចេញ​ពី​កន្លែង​ចាក់​ម្ជុល​ និង​បិត​បង់​ជា​ការ​ស្រេច

– ឈាម​យក​បាន​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធ។

៦- មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​តេស្ត?

ក្រោយ​បូម​ឈាម​រួច​រាល់​ ​គ្រូ​ពេទ្យ​នឹងកំណត់​ថ្ងៃ​​ណាត់​ជួប​ជា​ថ្មី ដើម្បី​ទទួល​​លទ្ធផល ហើយយើង​អាច​ត្រឡប់​ទៅ​ប្រកប​ការងារ​វិញ​បាន​ជា​ធម្មតា។

លទ្ធផល

៧- លទ្ធផល​តេស្ត

– លទ្ធផល​ធម្មតា ឬអវិជ្ជមាន៖ មានន័យថា កម្រិតអ័រម៉ូន Inhibin A ស្ថិត​ក្នុង​កម្រិត​ទាប គ្មានអ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ

– លទ្ធផលមិន​ប្រក្រតី ឬ​វិជ្ជមាន៖ ចាំ​បាច់​ត្រូវ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ ព្រោះមានន័យថា កម្រិតអ័រម៉ូន Inhibin A ស្ថិត​កម្រិត​ខ្ពស់ ហេតុនេះ​ឈាម​នឹង​ត្រូវ​យក​ទៅ​ពិនិត្យ​វាយ​តម្លៃ​ជាថ្មី ជាមួយនឹង​ការ​ធ្វើ​តេស្តឈាម​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ហៅថា Quad Screen Blood Tests។ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hypoxia and Hypoxemia. http://www.webmd.com/asthma/guide/hypoxia-hypoxemia. Accessed June 13, 2016.

Hypoxemia. http://www.mayoclinic.org/symptoms/hypoxemia/basics/when-to-see-doctor/sym-20050930. Accessed June 13, 2016.

កំណែ​ប្រែបច្ចុប្បន្ន

23/07/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម