មនុស្សធម្មតាញ៉ាំប្រៃមិនល្អទៅហើយ ឯស្រីៗមានផ្ទៃពោះរឹតតែគ្រោះថ្នាក់ខ្លាំង។ បើម៉ាក់ៗមានជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម ហើយញ៉ាំប្រៃទៀតនោះ អាចវិវត្តទៅជាជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ប្រកាច់ស្លាប់ទាំងម្តាយទាំងកូន។
២- ហាមញ៉ាំសាច់ច្រើន
សាច់សម្បូរប្រូតេអ៊ីនមែន តែស្រីៗពពោះមិនត្រូវញ៉ាំច្រើនពេកទេ ពិសេសពពួកសាច់ឆៅ ឬឆ្អិនមិនល្អ សាច់កំប៉ុងជាដើម ព្រោះងាយឆ្លងពពួកបាក់តេរី ឬប៉ារ៉ាស៊ីត។ ម្យ៉ាងទៀតការញ៉ាំសាច់ច្រើនពេកធ្វើឲ្យលើសជាតិប្រូតេអ៊ីនទៅជាហើមជើង។
៣- ហាមញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជា
មានតែថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំបំបាត់អាការៈផ្តាសាយប៉ុណ្ណោះដែលស្រីៗមានផ្ទៃពោះអាចញ៉ាំបានដោយគ្មានវេជ្ជបញ្ជា ថ្នាំក្រៅពីនោះចាំបាច់ត្រូវទៅជួបគ្រូពេទ្យជាមុន ទើបអាចប្រើបាន មិនប៉ះពាល់ដល់កូនក្នុងពោះ។
៤- ហាមជក់បារី