២- សុខភាពម្ដាយ
ចំពោះម្ដាយវិញ ការពិនិត្យអេកូគឺដើម្បីចង់ដឹងថា មានសុកពាំងមាត់ស្បូន សុកចាក់មាត់ស្បូន ទឹកភ្លោះមានគ្រប់គ្រាន់អត់ ឬតាមដានពីការបង្វិលរបស់កូន និងដឹងពីស្ថានភាពម៉ាក់ៗថាអាចកើតតាមធម្មជាតិ ឬសម្រាលតាមវះកាត់។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ
តែទោះជាយ៉ាងណាវេជ្ជបណ្ឌិតខាងលើបានបញ្ជាក់ថា ការអេកូមិនអាចដឹងគ្រប់យ៉ាង ឬច្បាស់លាស់ ១០០% ឡើយ ហើយការពិនិត្យដោយឆ្លុះម៉ាស៊ីនមួយនោះ មិនប៉ះពាល់ដល់កូនទេ។ ការពិនិត្យអេកូនយ៉ាងហោចណាស់ ៤-៥ ដង ចាប់តាំងពីមានកូនរហូតដល់ថ្ងៃសម្រាល ឬបើកូនក្នុងពោះមានបញ្ហា យើងអាចពិនិត្យអេកូរៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ។