មិនមែនពិនិត្យអេកូតែ ៤-៥ ដងនោះទេ យើងអាចតាមដានរាល់ខែក៏បាន ដើម្បីឲ្យកាន់តែច្បាស់ និងអាចពិភាក្សាជាមួយគ្រូពេទ្យពីបញ្ហាខ្លួនឯងផង។
២- លេបថ្នាំជាតិដែក អាស៊ីដហ្វូលិក និងវីតាមីនផ្សេងៗ
ក្រោយពេលបាត់រដូវ ហើយទៅពេទ្យពិនិត្យឃើញមានផ្ទៃពោះ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យលេបថ្នាំជាតិដៃ ៩០ គ្រាប់។ អំឡុងពេលមានផ្ទៃពោះអ័រម៉ូនប្រែប្រួលខ្លាំង រាងកាយយើងក៏ត្រូវការជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីនទ្វេដង ដែលវាមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម។ អេម៉ូក្លូប៊ីន ក៏មានតួនាទីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុងផ្ទៃ ដូច្នេះហើយជាតិដែកគឺជាអ្វីដែលស្រ្តីមានផ្ទៃពោះត្រូវការដើម្បីបង្កើនគ្រាប់ឈាមក្រហម កាត់បន្ថយភាពស្លេកស្លាំង និងហានិភ័យផ្សេងៗពេលសម្រាលកូន។ ក្រៅពីជាតិដែក ថ្នាំជាតិដែកក៏មានផ្ទុកបន្ថែមនូវអាស៊ីដហ្វូលិក ដែលអាចជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ ចៀសផុតពីការឆែបមាត់ ពកឆ្អឹងខ្នងជាដើម។

៣- ហាត់ប្រាណ
ការហាត់ប្រាណអំឡុងពេលពពោះ គឺជារឿងសំខាន់ខ្លាំងណាស់ ដូចជាអាចបំបាត់អាការៈឈឺចាប់ និងការរំខាននានាដូចជា ពិបាកគេង ហើមជើង ហើមពោះ ទល់លាមក សុទ្ធតែអាចសម្រួលបានតាមរយៈការធ្វើលំហាត់ប្រាណ ឬចលនាផ្សេងៗ។ ក្រៅពីនោះ ការហាត់ប្រាណអាចឲ្យអារម្មណ៍នឹងន កាត់បន្ថយភាពនឿយហត់ ចង្អោរ និងពន្លឿនសុខភាពម៉ាក់ៗត្រឡប់មកវិញក្រោយពេលកើត។ លំហាត់ប្រាណដែលល្អពេលមានផ្ទៃពោះ គឺហាត់យូហ្គា ដើរ ឬហែលទឹកជាដើម។
៤- ញ៉ាំអាហារសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់
អ្នកមានផ្ទៃពោះគួរតែញ៉ាំអាហារដែលសម្បូរជីវជាតិ ចម្រុះមុខ ហើយអាហារទាំងនោះមានដូចជាពពួកសណ្តែក ស៊ុត ប្រូខូលី និងបន្លែបៃតងដទៃ សាច់មាន់ គោ ជ្រូក ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះគោ។ ចំណែកផ្លែឈើវិញគួរតែញ៉ាំផ្លែ ប៊ើរ ប៊ើរី ប៉ោម ទំពាំងបាយជូរ គីវី ក្រូច ស្ត្រប៊ើរី ឪឡឹក ចេក ទទឹម ជាដើម។