ការលូតលាស់គភ៌
មកដល់ពេលនេះគភ៌មានទំហំប៉ុនគ្រាប់ជី ការលូតលាស់ក៏បន្តទៅមុខជាលំដាប់ ហើយសុកក៏ត្រៀមទាញយកសារធាតុចិញ្ចឹមពីម្ដាយ។ នេះជាពេលដែលស្រីៗយើងឆាប់បាក់ទឹកចិត្តបំផុត ដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន។
បម្រែបម្រួលរាងកាយ
១- ផ្លូវចិត្តមិននឹងន
ជារឿងដែលមិនអាចជៀសបាន ស្រីៗយើងអាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួម៉ៅ ហើយអាការៈទាំងនេះភាគច្រើនកើតក្នុងអំឡុងខែទី ២ ដូចនេះប្រសិនបើមានអារម្មណ៍ថាបាក់ទឹកចិត្តពេលពពោះលើសពី ២ សប្ដាហ៍ឡើងទៅ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យព្រោះគេបានរកឃើញថា អត្រានៃការបាក់ទឹកចិត្តចំពោះស្រីៗមុន និងក្រោយសម្រាល មានតួលេខប្រហាក់ប្រហែលគ្នា។
២- ត្រូវធ្វើអ្វីល្អពេលនេះ?