backup og meta

សប្ដាហ៍ទី ២៖ បេប៊ីស្រី ឬប្រុស មានក្រូម៉ូសូមកំណត់ភេទបែបណា?

សប្ដាហ៍ទី ២៖ បេប៊ីស្រី ឬប្រុស មានក្រូម៉ូសូមកំណត់ភេទបែបណា?

ការលូតលាស់គភ៌

ក្នុង​រយៈ​ពេល​ ២​អាទិត្យ​បន្ទាប់​ពី​ថ្ងៃ​ហូរ​ឈាម​រដូវ​ដំបូង រាង​កាយ​ស្រីៗ​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​មេជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើត។ តើ​ស្រីៗ​យើង​មាន​ដឹង​ទេ​ថា​ក្នុង​ពេល​បង្ក​កំណើត​ដំបូង​របស់​គភ៌ គឺ​វា​បាន​កំណត់​នូវ​ភេទ​ប្រុស ឬ​ស្រី​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ទម្រាំ​យើង​អាច​មើល​ឃើញ​តាម​អេកូ​ត្រូវ​ចាំ​រហូត​ដល់​ជាង ៤ខែ​ឯណោះ។

តាមជីវវិទ្យា មនុស្ស​ម្នាក់ៗ​មាន​ក្រូម៉ូសូម​ចំនួន ​៤៦ ដែល​មាន​តួនាទី​ផ្ទុក​នូវ​ព័ត៌មាន​តំណ​ពូជ ហើយ​ក្នុង​នោះ​មាន​ក្រូម៉ូសូម ២​ជា​អ្នក​កំណត់​ភេទ។ យើង​បាន​ដឹង​ត្រួសៗ​រួច​មក​ហើយ​ថា​យើង​ម្នាក់ៗ​គឺ​ទទួល​ព័ត៌មាន​សេណេទិក​ម្នាក់​ពាក់​កណ្ដាល​ពី​ម៉ាក់​ប៉ា​របស់​យើង លក្ខណៈ​ពិសេស​នោះ​ត្រង់​ថា​ម្តាយ​មាន​ក្រូម៉ូសូម​កំណត់​ភេទ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ គឺ X ផ្ទុយ​ពី​ឪពុក​ដែល​មាន​ក្រូម៉ូសូម​កំណត់ភេទ ២ប្រភេទ​ផ្សេង​គ្នាគឺ X និង Y ចឹង​ហើយ​ការ​កំណត់​ភេទ​អាស្រ័យ​លើ​មេជីវិត​ប៉ា​ប្រភេទ​មួយ​ណា​ដែល​ទៅ​បង្ក​កំណើត​ជាមួយនឹងមេជីវិត​របស់​ម៉ាក់ ប្រសិន​បើ XX គឺ​បាន​បេប៊ី​ស្រី ហើយ XY គឺបាន​អាអូន​ប្រុស

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

នៅ​ពេល​មាន​ការ​បញ្ចេញ​អូវុល ស្បូន​របស់​ស្រីៗយើង​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាំ​ទទួល​យក​ស៊ុត​ដែល​បង្ក​កំណើត​ហើយ​មក​កាច់​សំបុក​លើ​ភ្នាស​របស់​វា។ ក្នុង​ពេល​នេះ​ភ្នាស​ស្បូន​នឹង​ឡើង​ក្រាស់​ពោរពេញ​ដោយ​សរសៃ​ឈាម​ជា​ច្រើន​សម្រាប់​បម្រុង​ការ​ចាប់​កំណើត​របស់​គភ៌ ប៉ុន្តែ​ក្នុង​ពេល​ភ្លាមៗ​នេះ​ស្រីៗ​យើង​មិន​អាច​ដឹង​ខ្លួន​ថា​មាន​ការ​បង្ក​កំណើត​នោះ​ទេ ត្រូវ​ចាំ​យ៉ាង​តិច​ក៏​ប៉ុន្មាន​អាទិត្យ​ដែរ​រហូត​ដល់​បាត់​រដូវ​ទើប​ដឹង។

​ត្រូវធ្វើម៉េច?

ចង់​ដឹង​ថា​ថ្ងៃណា​ដែល​អូវុល​ស្រីៗ​បញ្ចេញ​អាច​នឹង​ពិបាក​កំណត់​ព្រោះ​វដ្ដរដូវ​​មិន​ដូច​គ្នា​នោះ​ទេ ​ស្រីៗ​យើង​ខ្លះ​មាន​រដូវ​ទៀង ឬ​ខ្លះ​ទៀត​មិន​ទៀង តែ​ទោះ​យ៉ាង​ណា​ក៏​នៅ​មាន​វីធី​អាច​កំណត់​បាន​ដែរ ដូច​ជា​ការ​ឡើង​កម្តៅ​រាង​កាយ មាន​ធ្លាក់​ទឹ​ករំអិល​ពីមាត់​ស្បូន ដែល​ទាំង​នេះ​បង្ហាញ​ថា​យើង​កំពុង​មាន​ការ​បញ្ចេញ​អូវុល​ហើយ។ មួយ​វិញ​ទៀត​ដើម្បី​ប្រាកដ​ប្រជា​នោះ​គួរ​គេង​ជាមួយ​គ្នា ២ ឬ ៣​ថ្ងៃ​មុន និង​ក្រោយ​ពេល​ដែល​មាន​សញ្ញា​ទាំង​នេះ។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ

បើ​យើង​កំពុង​តែ​ព្យាយាម​យក​កូនក្នុង​ពេល​នេះ​គួរ​ប្រាប់​គ្រូពេទ្យ​ ព្រោះ​ថា​អាច​មាន​ការ​ពិនិត្យ​ខ្លះ​ដែល​ត្រូវ​ធ្វើ​មុន​នឹង​មាន​បេប៊ីបាន​បាន​ដូច​ចិត្ត។​ ម្យ៉ាង​ទៀត​បើ​យើង​កំពុង​ប្រើ​​ថ្នាំ​ផ្សេងៗ​ដែល​គ្មាន​វេជ្ជបញ្ជា​ក៏​ត្រូវ​ប្រាប់​ដល់​គ្រូពេទ្យ​ដែរ​ ​ជៀស​វាង​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​គភ៌។

តេស្តអ្វីខ្លះដែលចាំបាច់?

ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ស្រីៗ​យើង​អាច​ធ្វើ​តេស្ត​ដើម្បី​ដឹង​ថា​មាន​ការ​បញ្ចេញ​អូវុល ឬ​អត់ ហើយ​មាន​តេស្ត​មួយ​ទៀត​ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​បេប៊ី ​ឬ​អត់​នោះ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងអីខ្លះ?

ពេល​ខ្លះ​ស្រីៗ​យើង​អាច​មាន​អាការៈឈឺ​ក្បាល​តិច​តួច​ហើយ​ក៏​នឹក​ឃើញ​ដល់​ថ្នាំប៉ារ៉ា​សេតា​មុល​ដែល​គ្រប់​គ្នា​អាច​រក​ទិញ​បាន​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ។ តែ​ត្រូវ​ដឹង​ថា​ថ្នាំ​ប៉ារ៉ា​ប្រភេទ​ខ្លះ​មាន​ជាតិ​កូដេអ៊ីន​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​គភ៌ ចឹង​ហើយ​គួរ​តែ​ប្រុង​ប្រយ័ត្ន និង​សួរ​យោបល់​គ្រូពេទ្យ ឬ​ឱសថការី​មុន​នឹង​ប្រើ។

អ្វីខ្លះគួរជៀសវាង?​

ស្រា បារី និង​ថ្នាំញៀន សារ​ធាតុ​ទាំ​ង៣ នេះ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ ព្រោះ​វា​មាន​ផល​អាក្រ​ក់ណាស់​ទៅ​លើ​សុខភាព​របស់​យើង និង​គភ៌។ មិន​ត្រឹម​តែ​ពេល​ពពោះ​នោះ​ទេ ក្រោយ​សម្រាល​ហើយ​ក៏​នៅ​តែ​អាច​ទទួល​រង​ផល​ប៉ះ​ពាល់​ដែរ​ដូចជា បញ្ហា​ផ្លូវ​ដង្ហើម​ទារក កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Your pregnancy: 2 weeks http://www.babycenter.com/6_your-pregnancy-2-weeks_6000.bc. Accessed May 27, 2016.

Pregnancy Calendar – Week 2 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week2.html. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម