backup og meta

សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

ការលូតលាស់គភ៌

បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់  ​៤​សប្ដាហ៍​​  ព្រោះ​ថា​ការ​កំណត់​យក​ថ្ងៃ​ឲ្យ​ច្បាស់​ពិត​ជា​ពិបាក។ ដូចនេះ​គ្រូពេទ្យ​មាន​វិធី​ក្នុង​ការ​គណនា​អាយុ​​គភ៌​ទៅ​តាម​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​ស្រីៗ ព្រម​ទាំង​កំណត់​បាន​​ថា​​សម្រាល​ថ្ងៃ​ណា ដែល​ជា​ទូទៅ​​ការ​ពពោះ​មាន​រយៈពេល ៤០ សប្ដាហ៍ ប៉ុន្តែ​មាន​បេប៊ី​ខ្លះ​ក៏​អាច​កើត​នៅ​សប្ដាហ៍ទី ៣៨ និង​ខ្លះ​ទៀត​ឈាន​ចូល​ដល់​សប្ដាហ៍​ទី ៤២ ក៏​មាន​ដែរ ដូច​នេះ​បើ​សិន​ជា​យូរ​ជាង​នេះ​ទៀត មាន​ន័យ​ថា​អា​អូន​ចាស់​ខែ​ហើយ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

​ពេល​នេះ​រាងកាយ​ស្រីៗ​យើង​មាន​ការ​កើន​ឡើង​នូវ​អ័រម៉ូន​បម្រុង​សម្រាប់​ការ​បង្ក​កំណើត​មួយ​ចំនួន ដូចជា​ការ​ឡើង​ដោះ ឈឺពោះ​មួល​ជាដើម។ ទាំងនេះជាសញ្ញាទូទៅនៃការមករដូវ ដូច្នេះត្រូវ​កំណត់​ថ្ងៃឲ្យ​ច្បាស់​បើ​មាន​គម្រោង​យក​បេប៊ី ព្រោះថា​តាម​ធម្មតា​មេជីវិត​ញី ឬ​ក៏ហៅ​ថាអូវុល​នឹង​បញ្ចេញ​មក​នៅ​ចន្លោះថ្ងៃទី ១២ ឬទី ១៤ បន្ទាប់​ពី​ថ្ងៃ​ធ្លាក់​ឈាម​រដូវ​ដំបូង។

ត្រូវធ្វើម៉េច?

ក្នុង​ចន្លោះ​ពេល​នេះ​មិន​គួរ​គិត​ច្រើន​ពេក​នោះ​ទេ គ្រាន់​តែ​បំប៉ន​រាង​កាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ចាប់​កំណើត​អា​អូន​ដោយ​ការ​លេប​វីតាមីន​មួយ​ចំនួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

ការជួបគ្រូពេទ្យ​

២-ប្រាប់អីខ្លះទៅពេទ្យ?

បើ​កំពុង​ប្រើថ្នាំណា​មួយ​ក្នុង​ពេល​នេះ​ ស្រីៗ​គ្នា​យើង​គួរ​តែ​ប្រាប់​​គ្រូពេទ្យ​ឲ្យ​បាន​ដឹង ព្រោះ​ថា​ថ្នាំ​មួយ​ចំនួន​អាច​​ប៉ះពាល់​​គភ៌។ ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​អាច​សាក​សួរ​ទៅ​គ្រូពេទ្យ​បាន៖

-​ ​ត្រូវ​បញ្ឈប់ ឬ​បន្ត​ប្រើថ្នាំក្នុង​អំឡុង​​ពេល​នេះ?

– ត្រូវ​ត្រៀម​អ្វីខ្លះ​មុន​សម្រេច​ចិត្ត​យក​កូន?

– ថ្នាំ​បង្ការ​ណា​ខ្លះ​គួរ​​ចាក់​មុន​ពេល​ពពោះ?

តេស្តអ្វីខ្លះចាំបាច់?

គ្រូពេទ្យ​អាច​​ពិនិត្យ​រាង​កាយ​ទាំង​មូល ហើយ​​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដូច​ជា៖

-​ កៀរ​ជាកោសិកា​មាត់​ស្បូន​ទៅ​ពិនិត្យ

-​ តេស្ត​រក​ជំងឺ​សេណេទិក ( ជំងឺ​គ្រាប់​ឈាម​ក្រហម​រាង​កណ្ដៀវ និង ជំងឺ​តាឡា​សេមី)

-​ តេស្ត​ជំងឺ​ស្អូច ឬ​អុត​ស្វាយ។

សុខភាព និងសុវត្ថិភាព

៣-ត្រូវដឹងពីអីខ្លះ?

ម៉ាក់ៗ​មួយ​ចំនួន​ដែល​ត្រៀម ឬទើប​មាន​អាអូន​ដំបូង​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា គួរ​ចាក់​វ៉ាក់​សាំង​អ្វីខ្លះ​ការពារ​ខ្លួន និង​បេប៊ី​ក្នុង​ពោះ​កុំ​ឲ្យ​ឆ្លង ឬ​កើត​មាន​ជំងឺ​ផ្សេងៗ​នោះ។ មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​ថ្នាំ​បង្ការ គួរ​តែ​ចាក់ និង​ជៀស​វាង​ក្នុង​ពេល​ពពោះ។

វ៉ាក់សាំងការពារជំងឺស្អូច កញ្ជ្រឹល និងស្រឡទែន៖ កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង​ដោយ​សារ​វីរុស​ដែល​បង្ក​ឲ្យ​មាន​អាការៈក្ដៅ​ខ្លួន ក្អក ហៀរ​សំបោរ និង​ចេញ​កន្ទួល​រមាស់។ ចំណែក​ស្រឡទែន​វិញ ក៏​ឆ្លង​តាម​វីរុស​ដែរ​ហើយ​បង្ក​ឲ្យ​​ហើម​ប៉ោង​ក្រពេញ​ទឹក​មាត់ បើ​ឆ្លង​ក្នុង​អំឡុង​ពេល​ពពោះ អត្រា​នៃ​ការ​រលូត​កូន​ខ្ពស់​ណាស់។ មួយ​វិញ​ទៀត​យើងក៏​មិន​ត្រូវ​មើល​រំលង​​ជំងឺ​ស្អូច​ដែល​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​​អាច​ឲ្យ​ស្រីៗ​យើង​មិន​អើ​ពើ ប៉ុន្តែ​វាបណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​បេប៊ី​ដូចជា អត់​មានដៃជើង ថ្លង់ និង​មិនសូវឆ្លាតជាដើម ចឹង​ហើយ​គួរ​រង់​ចាំ​យ៉ាង​តិច ​៣ ​ខែ​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​ប្រភេទ​នេះ មុន​នឹង​សម្រេច​ចិត្ត​យក​អា​អូន។​

វ៉ាក់សាំងអុតស្វាយ៖ ថ្នាំ​បង្ការ​ប្រភេទ​នេះ​មិន​គួរ​ចាក់​នោះ​ទេ​ក្នុង​ពេល​ពពោះ​ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាអូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ ខ្វិន​ដៃ​ជើង​ លើស​ពី​នេះ​ទៅ​ទៀត​បើម៉ាក់ៗ​ឆ្លង​ពេល​កំពុង​សម្រាល​វិញ ការ​ចម្លង​មេរោគ​ពី​ម៉ាក់​ទៅ​អា​អូន​កាន់​តែ​ខ្ពស់។

វ៉ាក់សាំងផ្ដាសាយ៖ ស្រីៗ​យើង​ពេល​មាន​ផ្ទៃពោះ​គួរ​ទៅ​ចាក់វ៉ាក់​សាំង​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជៀស​វាង​ផល​វិបាក​នៃ​ជំងឺ​នេះ​ទៅ​លើ​បេប៊ី ដូចជា​រលាក​សួត និង​ការ​សម្រាល​មុន​ខែ​ជា​ដើម។ យ៉ាង​ណា​មិញ​គួរ​ជៀស​វាង​ប្រភេទ​វ៉ាក់​សាំង​ផលិត​ចេញ​ពី​មេរោគ​ដែល​នៅ​មាន​ជីវិត​ព្រោះ​ថា​អាច​មាន​ផល​អាក្រក់​ដល់​សុខភាព ដូច​នេះ​គួរ​ជ្រើស​រើស​ថ្នាំ​បង្ការ​ដែល​ផលិត​ពី​មេរោគ​ត្រូវ​បាន​សម្លាប់​រួច​ហើយ​ទើប​មាន​សុវត្ថិភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your baby at weeks 1 and 2 http://www.whattoexpect.com/pregnancy/week-by-week/weeks-1-and-2.aspx. Accessed May 27, 2016.

Pregnancy Calendar – Week 1 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week1.html. Accessed May 27, 2016.

How to calculate your due date. http://www.whattoexpect.com/pregnancy/pregnancy-health/calculating-due-date.aspx. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

22/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម