- កៀរជាកោសិកាមាត់ស្បូនទៅពិនិត្យ
- តេស្តរកជំងឺសេណេទិក ( ជំងឺគ្រាប់ឈាមក្រហមរាងកណ្ដៀវ និង ជំងឺតាឡាសេមី)
- តេស្តជំងឺស្អូច ឬអុតស្វាយ។
សុខភាព និងសុវត្ថិភាព
៣-ត្រូវដឹងពីអីខ្លះ?
ម៉ាក់ៗមួយចំនួនដែលត្រៀម ឬទើបមានអាអូនដំបូងប្រាកដជាឆ្ងល់ហើយថា គួរចាក់វ៉ាក់សាំងអ្វីខ្លះការពារខ្លួន និងបេប៊ីក្នុងពោះកុំឲ្យឆ្លង ឬកើតមានជំងឺផ្សេងៗនោះ។ មិនបាច់បារម្ភទេ ខាងក្រោមនេះជាថ្នាំបង្ការ គួរតែចាក់ និងជៀសវាងក្នុងពេលពពោះ។
វ៉ាក់សាំងការពារជំងឺស្អូច កញ្ជ្រឹល និងស្រឡទែន៖ កញ្ជ្រឹលជាជំងឺឆ្លងដោយសារវីរុសដែលបង្កឲ្យមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ និងចេញកន្ទួលរមាស់។ ចំណែកស្រឡទែនវិញ ក៏ឆ្លងតាមវីរុសដែរហើយបង្កឲ្យហើមប៉ោងក្រពេញទឹកមាត់ បើឆ្លងក្នុងអំឡុងពេលពពោះ អត្រានៃការរលូតកូនខ្ពស់ណាស់។ មួយវិញទៀតយើងក៏មិនត្រូវមើលរំលងជំងឺស្អូចដែលមានអាការៈស្រដៀងនឹងជំងឺផ្ដាសាយអាចឲ្យស្រីៗយើងមិនអើពើ ប៉ុន្តែវាបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់បេប៊ីដូចជា អត់មានដៃជើង ថ្លង់ និងមិនសូវឆ្លាតជាដើម ចឹងហើយគួររង់ចាំយ៉ាងតិច ៣ ខែបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទនេះ មុននឹងសម្រេចចិត្តយកអាអូន។
វ៉ាក់សាំងអុតស្វាយ៖ ថ្នាំបង្ការប្រភេទនេះមិនគួរចាក់នោះទេក្នុងពេលពពោះពីព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់អាអូនក្នុងផ្ទៃដូចជា កើតមកមិនគ្រប់លក្ខណៈ ខ្វិនដៃជើង លើសពីនេះទៅទៀតបើម៉ាក់ៗឆ្លងពេលកំពុងសម្រាលវិញ ការចម្លងមេរោគពីម៉ាក់ទៅអាអូនកាន់តែខ្ពស់។
វ៉ាក់សាំងផ្ដាសាយ៖ ស្រីៗយើងពេលមានផ្ទៃពោះគួរទៅចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នាដើម្បីជៀសវាងផលវិបាកនៃជំងឺនេះទៅលើបេប៊ី ដូចជារលាកសួត និងការសម្រាលមុនខែជាដើម។ យ៉ាងណាមិញគួរជៀសវាងប្រភេទវ៉ាក់សាំងផលិតចេញពីមេរោគដែលនៅមានជីវិតព្រោះថាអាចមានផលអាក្រក់ដល់សុខភាព ដូចនេះគួរជ្រើសរើសថ្នាំបង្ការដែលផលិតពីមេរោគត្រូវបានសម្លាប់រួចហើយទើបមានសុវត្ថិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕