តើការពិនិត្យពេលពពោះស្ថិតនៅក្នុងដំណាក់កាលណាខ្លះ? ដើម្បីអ្វីទៅ? សាស្ត្រាចារ្យរូបនេះបានបន្តទៀតថា ការពិនិត្យមើលអេកូចែកចេញជា ៤ ដំណាក់កាលដូចខាងក្រោម៖

១- ត្រីមាសទី១
ក្នុងអំឡុងពេលនេះ ការអេកូមានសារសំខាន់ណាស់ ព្រោះដើម្បីកំណត់គភ៌ថានៅក្នុង ឬក្រៅស្បូន។ ប្រសិនបើនៅក្នុងមិនអីទេ តែបើក្រៅ គឺត្រូវយកចេញទាន់នៅតូច ដើម្បីកុំឲ្យកូនវិវត្តធំទៅៗ ព្រោះកាន់តែធំ ម៉ាក់ៗអាចមានគ្រោះថ្នាក់។
២- ត្រីមាសទី២
នៅពេលកូនចូលមកដល់ក្នុងត្រីមាសទី២ នេះ គេតម្រូវឲ្យមើលអេកូដើម្បីចង់ដឹងថាកូនមានការវិវត្តគ្រប់លក្ខណៈឬក៏អត់ កូនប្រុស ឬស្រី។ ប្រសិនបើពិនិត្យឃើញថា អវយវៈមានមិនគ្រប់នោះវេជ្ជបណ្ឌិតនឹងផ្ដល់ជាដំបូន្មានខ្លះៗទាក់ទិននឹងការយកចេញ តែការសម្រេចចិត្តស្ថិតនៅលើម៉ាក់ប៉ា។ ក្នុងករណីនេះទៀតសោត គ្មានថ្នាំណាដែលអាចលេបទៅអាចបង្គ្រប់សរីរាង្គកូនក្នុងផ្ទៃបានហើយ។