home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត

៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្លេះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។

មាន​មូលហេតុ​សំខាន់ ៣ ដែល​ជំរុញ​ឲ្យ​ទារក​មាន​ជំងឺ​បេះដូង​ពី​កំណើត នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យបេះដូង។

ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត ម៉ាក់ៗ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ផ្ទៃពោះ ដែល​ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ម៉ាក់​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន។

១- កុំ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស

ក្រៅ​ពី​វេជ្ជបញ្ជា ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​អ្វី​ផ្សេង​ផ្តេសផ្តាស​នោះ​ទេ។ កាលណា​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ទោះ​ជា​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បុរាណ​ក្តី អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​គភ៌​ក្នុង​ផ្ទៃ និង​ធ្វើ​ឲ្យ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

២- ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

ការ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់ អំឡុង​ពពោះ ជា​រឿង​ចាំបាច់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ កាលណា​ស្រីៗ​ពពោះ​ខ្វះ​ជីវជាតិ ពិសេស​ខ្វះ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិច អាច​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​បេះដូង​ពី​កំណើត។

អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

៣- មាន​ជំងឺ​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់

ទោះ​ជា​មាន​ជំងឺ​អ្វី​ក៏​ដោយ មិន​ថា​គ្រុន​ក្តៅ ផ្តាសាយ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព និង​លេប​ថ្នាំ​តាម​គ្រូពេទ្យ​ណែនាំ ហើយ​​បើ​ម៉ាក់ៗ​កើត​​​​ជំងឺ​​​ឆ្លង​មួយ​ចំនួនទៀត ពិសេស​ជំងឺ​ស្អូច​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់ទារក ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។

អត្ថបទពាក់ព័ន្ធ​៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 06/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x