backup og meta

ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ

ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ

ពេល​មាន​ផ្ទៃពោះ ក្រៅពី​ចង់​ឲ្យ​កូន និង​ខ្លួនឯង​សុខភាព​ល្អ នៅ​មាន​ក្ដី​ប្រាថ្នា​ធំ​មួយ​ទៀត​គឺ​មិន​ចង់​ឲ្យ​ពោះ​មាន​ឡើង​សង្វារ តែ​ម៉ាក់​​ខ្លះ ​ព្រោះ​មិន​បាន​ថែទាំ និង​យល់​ដឹង​ពី​វិធី​ការពារ ទើប​បណ្ដាលឲ្យ​មាន​សង្វារ​ក្រវេមក្រវាម​ពេញ​ពោះ។ ដូចនេះ​យើង​សូម​ហាម​ម៉ាក់​ៗ​ចំនួន ធ្វើ​រឿង​ទាំងនេះ ចៀសវាង​កើត​សង្វារ៖

១- កុំ​ភ្លេច​លាប​ឡេ/ប្រេង

អ្នកនាង មាន សុភាវី បាន​ឲ្យ​ដឹង​ថា វិធី​ការពារ​កុំឲ្យ​បែក​សង្វារ​ពោះ គឺ​ត្រូវ​លាប​ប្រេង ឬ​ឡេ​នៅ​ពោះ​តាំងពី​ទម្ងន់​ដំបូង​ៗ។ ព្រោះ​ថា​កាលណា​យើង​តែងតែ​ផ្ដល់​សំណើម​ដល់​កន្លែង​នោះ​រហូត​លើសលប់ ហើយ​ពេល​ពោះ​ចាប់ផ្ដើម​ធំ ស្បែក​ពោះ​ក៏​នៅតែ​មិន​ស្ងួត ដែល​អាច​ការពារ​ការ​លេច​ចេញ​ស្នាម​នោះ​មក​បាន។ អ្នក​ម៉ាក់​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​មាន​កូន ២ ហើយ​តែ​គ្មាន​ស្នាម​សង្វារ​សូម្បី​បន្តិច ព្រោះ​មិន​ដែល​ភ្លេច​លាប​ឡេ ប្រេង​ដូង ឬ​ប្រេង​អូលីវ​ឡើយ ហើយ​នៅ​ប្រឹង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​មក​វិញ។

២- កុំ​ភ្លេច​ម៉ាស​បិទ​ពោះ

«វិធី​ផ្ដល់​សំណើម​ដល់​ពោះ​ដែល​ល្អ​បំផុត នោះ​គឺ​ការ​ប្រើ​ម៉ាស ដែល​រូបរាង​របស់​វា​គឺ​ស្រដៀង​ម៉ាស​បិទ​មុខ​យើង​ដែរ ហើយ​វា​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ជួយ​ឲ្យ​ពោះ​ស និង​ជួយ​ឲ្យ​ស្បែក​ពោះ​រលោង។» នេះ​ជា​វិធី​ចេក​រំលែក​របស់​អ្នកនាង មាស រីតា។ ម៉ាក់​ៗ​ទើប​មាន​កូន​អាយុ ១ ខួប ៥ ខែ​បាន​បញ្ជាក់​ទៀត​ថា ម៉ាស​នោះ​អាច​ប្រើ​តាំងពី​គភ៌​បាន ៣-៤ ខែ​ឡើង ហើយ​មួយ​សប្ដាហ៍​ប្រើ​ម្ដង រហូត​ដល់​កើត អាច​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

៣- មិន​ស្លៀក​សម្លៀកបំពាក់​វែង​ៗ

អ្នក​នាង យ៉ន បរមី បាន​ឲ្យ​ដឹង​ថា ពោះ​កាន់តែ​ធំ​កាន់តែ​រមាស់ ដូចនេះ​បើ​គេង​គួរ​ពាក់​អាវ​ខ្លី​ៗ ហើយ​ខោ​ក៏​​គួរ​ស្លៀក​សំយេះ ហើយ​ចំហ​ពោះ​ឲ្យ​ទំនេរ ក៏​អាច​គាត់​បន្ថយ​សម្ពាធ​ផ្សេង​ៗ និង​មិន​ឲ្យ​រមាស់​ពោះ។ មួយ​វិញ​ទៀត​ពេល​លាប​ឡេ​គួរ​ទុក​ឲ្យ​ស្ងួត​សិន ដោយ​អាច​យក​កង្ហារ​មក​ផ្លុំ ចាំ​ស្លៀកពាក់ ដើម្បី​កុំ​ឲ្យ​ប្រឡាក់​នាំឲ្យ​រមាស់​លើស​ដើម។

ពពោះ

៤- កុំ​ស្លៀក​តឹង​ៗ

បើ​តាម​ការ​បកស្រាយ​របស់​អ្នកនាង ភាព កញ្ចនា បាន​បញ្ជាក់​ថា ការ​ហាម​ស្លៀក​ខោ​តឹង​ៗ​ពេក ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​រមាស់ អេះ ហើយ​ស្បែក​ត្រង់​បរិវេណ​នោះ​ចាប់ផ្ដើម​ស្ងួត​ទៅ​ៗ ដែល​ធ្វើឲ្យ​សង្វារ​ចាប់ផ្ដើម​កើត​ឡើង​ភ្លាម​ៗ​ដែរ។ អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​ស្លៀក​ខោ​ចង្កេះ​កៅស៊ូ​ក៏​មិន​ល្អ​ដែរ គួរតែ​ស្លៀក​រ៉ូប​រលុង​ៗ ទើប​មាន​ផាសុកភាព​ចំពោះ​ស្បែក។

អត្ថបទពាក់ព័ន្ធពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម