១- ញ៉ាំបាយច្រើនដង តែតិច
តៀន សុភាណា បានចែករំលែកថា ពេលមានផ្ទៃពោះអាហារពិតជាសំខាន់ខ្លាំងណាស់ តែបើញ៉ាំច្រើនជ្រុលតាមឃ្លានប្រាកដជាឡើងទម្ងន់ខ្លាំង ដូចនេះហើយទើបស្ត្រីរូបនោះជ្រើសរើសវិធីញ៉ាំបាយតិចៗ តែញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់ៗវ័យ ២៦ ឆ្នាំរូបនេះបានការណែនាំពីគ្រូពេទ្យពេលទៅពិនិត្យផ្ទៃពោះ ហើយឲ្យធ្វើបែបនេះរហូតដល់គ្រប់ខែ ឃើញថា ដៃជើងមិនធំជាងមុនពេលមានកូនឡើយ ហើយកូនក្នុងពោះវិញគ្រប់គីឡូល្អណាស់។ ស្ត្រីរស់នៅភ្នំពេញបានបន្តទៀតថា សរុបបាយញ៉ាំជាប្រចាំប្រហែល ៣ កូនចានចង្កឹះ ត្រី សាច់វិញប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែប្រហែល ៥ ខាំ ហើយផ្លែឈើ ៣ ខាំ/ថ្ងៃ តែញ៉ាំម្ដងបន្តិចៗ។