– សម្រាកឲ្យបានគ្រប់គ្រាន់
– ញ៉ាំអាហារចម្រុះមុខ។
ប្រការគួរចៀសវាង៖
– ការងារធ្ងន់ៗ
– កុំស្ត្រេសខ្លាំងពេក។
អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់
២. អាហារូបត្ថម្ភគ្រប់គ្រាន់
អំឡុងពពោះម្តាយត្រូវការអាហារូបត្ថម្ភទ្វេដង ដើម្បីចិញ្ចឹមខ្លួនឯងផង និងកូនក្នុងផ្ទៃពោះ។ ក្រៅពីញ៉ាំឲ្យច្រើន ម៉ាក់ៗក៏ត្រូវចេះជ្រើសរើសអាហារដែលមានប្រយោជន៍ចំពោះសុខភាពដែរ។
រឿងគួរធ្វើ៖
– ត្រូវញ៉ាំអាហារឲ្យបាន៥ពេល/ថ្ងៃ អាហារចម្បង៣ពេល និងអាហារសម្រន់ ២ពេល
– ញ៉ាំអាហារចម្រុះមុខ មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ
– ញ៉ាំទឹកដោះគោ។
ប្រការគួរចៀសវាង៖
– ស្រា
– បារី
– កាត់បន្ថយ ឬឈប់ផឹកកាហ្វេ
– អាហារក្រៀមក្រោះ
– អាហារឆៅ ឬចម្អិនមិនបានឆ្អិនល្អ
– ត្រីសមុទ្រធំៗ ដែលសម្បូរជាតិបារ៉តខ្ពស់
– អាហារផ្អាប់ ប្រៃ ផ្អែមខ្លាំង និងអាហារខ្លាញ់ខ្លាំង
– ថ្នាំបុរាណ ឬថ្នាំចិនសែ។
អត្ថបទពាក់ព័ន្ធ៖ ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕