តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

    ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

    ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើង​អាច​ជួបប្រទះនឹងការកន្ត្រាក់ស្បូន។ ការកន្ត្រាក់ស្បូនមិនមានន័យថាសុទ្ធតែជាការឈឺពោះកើតកូននោះ​ទេ។ គ្នា​យើង​គួរយល់ដឹងអំពីរបៀបនៃការកន្ត្រាក់ស្បូននីមួយៗដើម្បីដឹងថាតើពេលណាដែលយើង​ត្រូវទៅមន្ទីរពេទ្យ។

    ១. ការកន្ត្រាក់ស្បូនបែប Braxton Hicks

    ការកន្ត្រាក់ស្បូន បែប Braxton Hicks គឺជាវគ្គនៃការកន្ត្រាក់ស្បូនក្នុងកំឡុងពេលត្រីមាសទី និងទី ។ ការ​កន្ត្រាក់​បែប​​នេះ​អាចចាប់ផ្តើមនៅដើមសប្តាហ៍ទី​២០​ ប៉ុន្តែ​ភាគច្រើននៃការកន្ត្រាក់បែប Braxton Hicks ចាប់ផ្តើមនៅសប្តាហ៍ទី២៨ ដល់សប្តាហ៍ទី៣០។ ក្នុងកំឡុងពេលកន្រ្តាក់ ពោះនឹងចាប់ផ្តើមតឹងហើយក៏ធូរមកវិញ។ ការកន្ត្រាក់នេះប្រែប្រួលពីតិចទៅខ្លាំង។ នៅខែទី ការកន្ត្រាក់បែប Braxton Hicks អាចកើតមានជាញឹកញាប់រៀងរាល់១០ ទៅ ២០ នាទីម្តង។

    សរុបសេចក្ដីមក ការកន្ត្រាក់ស្បូនបែប Braxton Hicks តែងតែបាត់ទៅវិញជាមួយនឹងការហាត់ប្រាណ ខណៈពេលដែលការកន្ត្រាក់ឈឺពោះកើតកូនពិតប្រាកដនឹងនៅតែបន្តឈឺ ឬការឈឺមានការកើនឡើងនៅពេលដែលស្រីៗ​យើង​មានសកម្មភាព។ ការកន្ត្រាក់បែប Braxton Hicks អាចកត់សម្គាល់ឃើញច្បាស់​គឺនៅពេលដែលយើង​កំពុងសម្រាក។

    អត្ថបទពាក់ព័ន្ធ៖

    ២. ការកន្ត្រាក់ស្បូនដែលជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ

    ការមានផ្ទៃពោះច្រើនតែមាននៅ​រយៈពេលចន្លោះ​ពី​៣៧ ទៅ៤២សប្តាហ៍ ​ដែលត្រូវបានវាស់ចាប់ពីថ្ងៃមករដូវចុងក្រោយរបស់ម្តាយ។ ចំណែក​ការកើតកូនមិនគ្រប់ខែត្រូវបានកំណត់ថាជាការកើតកូនមុនសប្តាហ៍ទី៣៧ ។ មុនសប្តាហ៍ទី ២០ ការកើតកូនមិនគ្រប់ខែត្រូវបានគេហៅថាការរលូតកូន ឬការរំលូតកូនដោយឯកឯង។

    នៅពេលស្ត្រីមានផ្ទៃពោះសប្តាហ៍ទី២០ ដល់៣៧ នៃការពរពោះ នឹងមានអាការៈកន្ត្រាក់ស្បូនទៀងទាត់ ( ដង ឬលើសពីនេះក្នុងរយៈពេល២០នាទី ឬប្រហែល ឬច្រើនជាងនេះក្នុងមួយម៉ោង)។ វាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាជាការឈឺពោះលើកូនមិនទាន់គ្រប់ខែ។ ប្រសិនបើម៉ាក់​មានការកន្ត្រាក់ទៀងទាត់ក្នុងរយៈពេលមួយម៉ោង ទោះបីជា​កំពង់សម្រាកក៏ដោយ នោះគឺ​ត្រូវទៅ​កាន់​មន្ទីរ​ពេទ្យ​ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

    ៣. ការកន្ត្រាក់ស្បូនឈឺពោះសម្រាល

    ការឈឺពោះសម្រាល​កូនចាប់ផ្តើមនៅពេលមាត់ស្បូនបើកពី ទៅ សម។ នៅពេលដែលមាត់ស្បូនបើកអស់ជាពេលដែលទារកត្រៀមខ្លួនកើតចេញទៅក្រៅហើយ។ នៅពេលកើតកូន គឺមានសភាពស្វាហាប់ខ្លាំងនៅផ្នែកចុងក្រោយនៃការកើតកូន។

    ក្នុងកំឡុងពេលឈឺពោះកើតកូន ការកន្ត្រាក់ស្បូនមានលក្ខណៈខ្លាំងក្លា និងញឹកញាប់ អាច​ថា​រៀងរាល់ ទៅនាទីម្តង និង​ ក៏អាច​មានរយៈពេលយូរជាងរហូតដល់ ៧០ វិនាទី។ នេះជាពេលដែលស្រីៗ​យើង​ត្រូវការជំនួយហើយ​។ បើ​មាន​អាការៈនេះ​ស្រីៗ​យើង​ត្រូវ​រកអ្នក​ជូណ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមដែរ ព្រោះ​ថា​យើង​អាច​នឹង​មាន​ធ្លាយ​ទឹក​ភ្លោះ​មុន​ពេល​ត្រៀម​ខ្លួន​រួច​រាល់​។

    ប្រសិនបើយើង​ជជាម្តាយលើកដំបូងទៀត​នោះ​ ការឈឺពោះកើតកូនអាចនឹងមានការយឺតយ៉ាវ ដូច​នេះ​ជួនន​កាល​យើង​​អាចនឹង​ត្រូវមកផ្ទះ ដើម្បីរង់ចាំពីការឈឺពោះពិតប្រាកដ ឬរហូតដល់ទឹកភ្លោះបានបែក។

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 28/08/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: