រាល់ពេលពពោះ ស្ត្រីភាគច្រើនពពោះកូនមួយ ចំណែកមានស្ត្រីមួយចំនួនទៀតពពោះកូនភ្លោះ២ ខ្លះភ្លោះ ៣ ឬ៤នាក់ ក្នុងពេលតែមួយ។ គ្នាយើងមានដែលឆ្ងល់អត់ថា ហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រាល់ពេលពពោះ ស្ត្រីភាគច្រើនពពោះកូនមួយ ចំណែកមានស្ត្រីមួយចំនួនទៀតពពោះកូនភ្លោះ២ ខ្លះភ្លោះ ៣ ឬ៤នាក់ ក្នុងពេលតែមួយ។ គ្នាយើងមានដែលឆ្ងល់អត់ថា ហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន?
បើតាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា បច្ចុប្បន្ននេះ ភាគរយនៃស្ត្រីពពោះកូនភ្លោះមានការកើនឡើងជាលំដាប់ ដោយសារតែបច្ចេកទេសនៃការបង្កកំណើតបែបវិទ្យាសាស្ត្រ និងការកើនឡើងនៃអាយុម្ដាយ ហើយមូលហេតុខ្លះទាក់ទងនឹងពពោះកូនភ្លោះគឺ៖
-កូនភ្លោះពិត៖ ភាគច្រើនពុំមានមូលហេតុទេ ហើយកត្តាដែលបង្កគឺទាក់ទងនឹងអាយុម្ដាយ (មុន១៨ឆ្នាំ ឬក្រោយ៣៥ឆ្នាំ) ដែលវដ្ដរដូវមានភាពរអាក់រអួល។
-កូនភ្លោះមិនពិត៖ សម្រាប់កូនភ្លោះប្រភេទនេះផ្អែកលើកត្តាជាច្រើនដូចជា កត្តាជាតិសាសន៍ អាយុម្ដាយ ការប្រើថ្នាំ ឬបច្ចេកវិទ្យាឲ្យមានកូន ប្រវត្តិគ្រួសារមានកូនភ្លោះ ទម្ងន់ និងកម្ពស់ម្ដាយ។
អត្ថបទពាក់ព័ន្ធ៖
នៅក្នុងការពពោះភ្លោះ ត្រូវបានចែកចេញជា២ប្រភេទ គឺភ្លោះពិត និងភ្លោះមិនពិត៖
ភ្លោះពិត(២៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីតតែមួយ បន្ទាប់មកបានធ្វើការបំបែកខ្លួនជាពីរ។ កូនទាំងពីរមានហ្សែនដូចគ្នា និងភេទដូចគ្នា។
ភ្លោះមិនពិត(៧៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីត២ផ្សេងគ្នា។ កូនទាំងពីរមានហ្សែនខុសគ្នា និងភេទខុសគ្នា។
ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យដឹងថា ការពពោះកូនភ្លោះមានផលពិបាកច្រើនជាងពពោះកូនតែមួយ ដែលអាចប្រឈមនឹង៖
– ការសម្រាលកូនមិនគ្រប់ខែ
– ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
- ម្ដាយមានជំងឺលើសឈាម
– ម្ដាយមានសភាពស្លេកស្លាំង
– កូនមានសរីរាង្គមិនប្រក្រតី
ដូចនេះអំឡុងពេលពពោះកូនភ្លោះគឺទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ត្រី និងក្រុមគ្រួសារ រួមជាមួយនឹងក្រុមគ្រូពេទ្យផងដែរ ក្នុងការថែទាំ និងតាមដានផ្ទៃពោះឲ្យបានដិតដល់ ចៀសវាងហេតុការណ៍មិនល្អណាមួយអាចកើតឡើង។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕