home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សប្តាហ៍ទី ១៣៖ កាន់តែធំ អាអូនចាប់ផ្តើមចេះដាក់ដៃចូលក្នុងមាត់ហើយ

ការ​​​វិវត្តន៍​​​របស់​​​គភ៌|បម្រែបម្រួលរាងកាយ|ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ|សុខភាព និង សុវត្ថិភាព
សប្តាហ៍ទី ១៣៖ កាន់តែធំ អាអូនចាប់ផ្តើមចេះដាក់ដៃចូលក្នុងមាត់ហើយ

ការ​​​វិវត្តន៍​​​របស់​​​គភ៌

ក្នង​​​សប្តាហ៍​​​ទី ​​​១៣​​​​​នេះ គភ៌​​​ ​​​មាន​​​ទម្ងន់​​ប្រមាណ​​​​​​ជា​​​ ៣០ ក្រាម និង​​កម្ពស់​ប្រហែល​​ជា​​​ ៧ សង់ទីម៉ែត្រ សរីរាង្គ​​​គ្រប់​​​ផ្នែក​​​​​​​​​បន្ត​​​លូត​​​លាស់​​​ធម្មតា ឯ​ទង​សុក​ក៏​ចាប់​ផ្តើម​ប្តូរ​ទីតាំង​ទៅ​ពោះ​អាអូន។

បំពង់​​​សំឡេង​របស់​​អាអូន​​​​​​ចាប់​​​​​​លូតលាស់​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ដែរ តែម៉ាក់ប៉ា​​​ត្រូវ​​​រង់​​​ចាំ​​​ដល់​​​បេប៊ី​កើត​ទើប​អាច​​ឮ​សំឡេង​របស់​​គេ​​​។ មួយ​​​វិញ​​​ទៀត អាអូន​ក៏​​​អាច​​​ចាប់​​​ផ្តើម​​​ដាក់​​​ដៃ​​​​​​ចូល​​​ក្នុង​​​មាត់បណ្តើរៗ​ហើយ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

អាការៈ​ចាញ់​​​កូន​​​នឹង​​លែង​សូវ​មាន​ហើយ ឬ​​​​​​បាត់​​​តែ​​​ម្តង មិន​​​យូរ​​​មិន​​​ឆាប់​ទេ​ម៉ាក់ៗ​​​នឹង​​​​​​មាន​​​កម្លាំង​កំហែង​​​ដូច​​​មុន​​​។ ទោះ​យ៉ាង​ណា​យើង​កុំ​ទាន់​អាល​អរ ព្រោះ​​នឹង​អាច​កើត​មាន​ការ​ធ្លាក់​ស ថ្លា គ្មាន​ក្លិន ដែល​បង្ក​ឡើង​ដោយ​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​​​ក្នុង​​​ឈាម។ បើការ​ធ្លាក់​សរ​បស់​យើង​ប្រែ​ជា​មាន​ក្លិន ប្តូរ​ពណ៌​ផ្សេង គួរ​ណា​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណា​មួយ។

ជា​ពេល​ដែល​យើង​ត្រូវ​ដឹង​ពី​ការ​ហាត់​ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ ដោយមុន​​​ពេល​​​​ធ្វើ​លំហាត់​​​ប្រាណ​​​ណា​​​មួយ​​​នោះ គួរ​ស្វែង​​​យល់​​​ពី​​​គន្លឹះ​​​មួយ​​​ចំនួន​​​ដូច​​​ខាង​​​ក្រោម​​​៖

– ហាត់​​​ប្រាណ​​​ល្មម​​​ៗ ជៀស​​​វាង​​​ការ​​​ដក​​​ដង្ហើម​មិន​​​ដល់​​​គ្នា

– ជ្រើសរើស​​​លំហាត់​​​ប្រាណ​​​ដែល​មិន​ប្រើ​កម្លាំង​ខ្លាំង

– ប្តូរ​ទម្លាប់​ហាត់​ប្រាណ​ទៅ​តាម​ការ​លូត​លាស់​គភ៌​​​

-​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​បម្រែ​​​បម្រួល​​​រាង​​​កាយ

– បញ្ឈប់​​​លំហាត់​​​ប្រាណ​​ដែល​​​នាំ​​​ឲ្យ​​​ឈឺ​​​ចាប់ ឬ​​​ហត់​​​ខ្លាំង។

ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ

៣- ប្រាប់អីខ្លះទៅពេទ្យ?

ស្រីៗយើងត្រូវបារម្ភបើមានបញ្ហាការដកដង្ហើម ឬឈឺទ្រូង គួរប្រញាប់ជួបពេទ្យ។ បញ្ហានេះអាចកើតឡើង២ ទៅ៣នាទី អំឡុង ឬក្រោយពេលយើងឡើងជណ្តើរ ដោយអាការមិនថមថយទាល់តែសោះ។ នៅ​​​ពេល​​​យើង​​​ពិបាក​​​ដក​​​ដង្ហើម បរិមាណ​​​អុកស៊ីហ៊្សែន​​​ក្នុង​​​ឈាម​មាន​​​ការ​​​ថយ​​​ចុះ នាំ​​​ឲ្យ​​​ឈាមដែល​​​នាំ​​​អុកស៊ីហ៊្សែន​​​ទៅ​​​ឲ្យ​​​កូន​​​ក្នុង​​​ផ្ទៃ​​​មិន​​​គ្រប់​​​។

តេស្តអីខ្លះចាំបាច់?

ក្នុង​​​សប្តាហ៍​​​នេះ មិន​ខុស​ពី​រាល់​ដង​ប៉ុន្មាន​ទេ គ្រូពេទ្យ​​​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​​​ជា​​​៖

– ថ្លឹង​​​ទម្ងន់ និង​​​វាស់​​​សម្ពាធ​ឈាម

– ពិនិត្យ​​​កម្រិត​​​ជាតិ​​​ស្ករ ប្រូតេអ៊ីន​ក្នុង​​​ទឹក​​​នោម

– ពិនិត្យ​​​ចង្វាក់​​​បេះដូង​​​កូន

– ស្ទាប​​​វាស់​​​កម្ពស់ និង​ទំហំ​ស្បូន

​​​- ​​​មើល​ករណី​ហើម​ដៃជើង ឬ​ប៉ោង​សរសៃ​វ៉ែន។

សុខភាព និង សុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ពិត​ជា​មាន​សារ​សំខាន់ ប៉ុន្តែ​យើង​ត្រូវ​គិត​ពី​កូន​ក្នុង​ផ្ទៃ​ផង។ ត្រូវ​ចាំ​ថា​ រាល់​ការ​ធ្វើ​លំហាត់​ប្រាណ​ម្តងៗ ចង្វាក់​បេះដូង​យើង​លោត​លើស​ពី ១៤០​ដង ក្នុង១នាទី ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​យើង​ និង​កូន​មាន​គ្រោះ​ថ្នាក់។

គួរ​បញ្ឈប់​ការ​ហាត់​ប្រាណ​ភ្លាម បើ​ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​មិន​ដល់​គ្នា។ វិធី​ល្អ​បំផុត​គួរ​ជ្រើស​រើស​លំហាត់​ប្រាណ​ណា​ដែល​មិន​សូវ​ប្រើ​កម្លាំង ដូច​ជា​ដើរ ឬ​ក៏​ហែល​ទឹក ហើយ​កុំ​ភ្លេច​សម្រាក​ខ្លីៗ​នៅ​ពេល​កំពុង​ហាត់​ប្រាណ​ផង។

ចង់​​​ដឹង​​​ថា​​​សប្តាហ៍​​​ទី ​​​១៤ ​​​នៃ​​​គភ៌​​​មាន​​​អ្វី​​​ខុស​​​ប្លែក​​​មែន​​​ទេ​​​? ជួប​​​គ្នា​​​នៅ​​​អត្ថបទ​​​បន្ទាប់​​​ណ៎ា!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 1, 2016.

Pregnancy calendar week 13. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week13.html. Accessed June 1, 2016.

Your pregnancy: 13 weeks. http://www.babycenter.com/6_your-pregnancy-13-weeks_1102.bc. Accessed June 1, 2016.

13 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-13.aspx. Accessed June 1, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត