backup og meta

សប្តាហ៍ទី ១៩៖ ម៉ាក់ប៉ាទាយមើល៍ អាអូនមានទំហំប៉ុនណាហើយ?

សប្តាហ៍ទី ១៩៖ ម៉ាក់ប៉ាទាយមើល៍ អាអូនមានទំហំប៉ុនណាហើយ?

ការលូតលាស់ទារក

បេប៊ីកើនអាយុ ១សប្តាហ៍ ទៀតហើយ ដល់ពេលអាអូនមាន​ស្រទាប់​ក្រមួន​សៗ​ការ​ពារ​ស្បែក។ វា​នឹង​បាត់​ទៅ​វិញ​ពេល​ជិត​កើត ដូច​នេះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែនឹង​មាន​ស្រទាប់​ក្រមួន​ការ​ពារ​ស្បែក​​ពេល​កើត​មក។ ក្នុង​សប្តាហ៍​នេះ​ ស្រទាប់​ខ្លាញ់​ពណ៌ត្នោត​នឹង​មាន​ វារក្សា​កម្តៅ​ឲ្យបេប៊ីនៅ​ពេល​កើត។ អាអូនលូត​លាស់​លឿន​ណាស់ គេ​មាន​ទំហំ​ប្រហែល​ផ្លែ​ប៉េង​ប៉ោះ​ ទម្ងន់​​ប្រហែល ២៤០​ក្រាម និង​មាន​ប្រ​វែង​ប្រមាណ ​១៥ សង់​ទី​ម៉ែត្រ

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

អំឡុង​ពេល​នេះ​យើង​អាចមាន​អារម្មណ៍​ថា​កូន​រើ​ហើយ។ ដំ​បូង​ជា​ការ​ធាក់​តិចៗ​ ដែល​អាច​​ឲ្យច្រឡំ​ថា​ជាការ​កូរ​ពោះ ឬដើរ​ខ្យល់​។ តែក្រោយមក​​យើង​នឹងដឹងថា អាអូនធាក់​ម្តង​ហើយ​ម្តង​ទៀត។ បើ​សិន​ជា​ការ​រើ​របស់​អាអូនថយ​ចុះយើង​គួរ​តែ​ប្រញាប់ទៅ​ជួបពេទ្យភ្លាម។

យើងគួរបារម្ភពីអី?

​គ្មាន​ភស្តុ​តាង​វិទ្យាសាស្រ្ត​ណា​ថា​ការ​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ម្តាយទេ។ ស្រីៗ​យើង​ខ្លះ​បារម្ភ​ពី​ការ​ប្រែ​ប្រួល​ពេល​មាន​ផ្ទៃ​​ពោះ​ពេក​ហើយនិយាយថាការ​ពពោះធ្វើ​​ឲ្យប៉ះ​ពាល់​ដល់​ការ​ចង​ចាំ​របស់​ខ្លួន។ វា​កម្រ​មាន​ណាស់ តែ​វា​អាច​ជា​រឿង​ធម្មតាដែល​មាន​ការ​ប្រែ​ប្រួល​ផ្លូវ​កាយ និង​ចិត្ត។ យើង​គួរ​សម្រប​ខ្លួន​នឹង​ការ​ប្រែ​ប្រួល​នេះហើយ​គិត​​អ្វី​ដែល​ល្អៗ ​ដូច​ជា​ពេល​ដ៏​រីករាយ​ដែល​កូន​កើត​មក​ ទើបធ្វើឲ្យផ្លូវ​ចិត្តយើង​ធូរ​ស្រាល។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ? 

យើង​អាច​នឹ​ងជួបបញ្ហាខ្លះៗដូចជា អាអូន​រើខ្លាំង​ហើយ​ញឹកញាប់​ ឯ​ស្អែក​ឡើង​បែរ​ជា​ស្ងាត់​ឈឹង។ វាជា​រឿង​ធម្មតា​ទេ ព្រោះ​ក្នុង​ដំណាក់​កាល​នេះ​ការ​បំរះ​របស់​បេប៊ី​​មិនទៀង​ទាត់​ឡើយ។ តែចាប់​ពី​​សប្តាហ៍ទី ២៨​ទៅ កូន​យើងនឹង​មាន​ចលនា​ទៀងទាត់ ហើយ​ក៏​ជា​ពេល​ដែល​យើង​គួរ​តាម​ដាន​ចលនា​កូន​ឲ្យ​បានជាប់​ដែរ។ បើ​សិនជា​យើង​​មានអារម្មណ៍​ថា​កូនមិន​រើ​ច្រើន​ថ្ងៃ​ ​អាច​សាក​រំញោច​​ដោយ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​ក្រូច​ ហើយ​គេង​ប្រហែល ២ ម៉ោង​ នោះ​អាអូន​អាច​នឹង​រើ​រដូចដើម​វិញ។ តែបើ​មិន​បាន​ផល​ទេ​យើងអាច​សាក​ម្តង​ទៀត។ បេប៊ីខ្លះ​អត់​ធ្វើ​ចលនា​រហូត​ ៣ទៅ ៤ថ្ងៃ​ឯណោះក៏​មាន​ដែរ។ បើយើងនៅ​តែ​ព្រួយ​​ពី​បញ្ហា​នេះ​ទៀត សូម​ទៅ​ជួប​គ្រូពេទ្យ។

យើងគួរដឹងពីតេស្តអ្វីខ្លះ?

គ្រូ​ពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យយើង​ពិនិត្យ​ដោយ​ចោះបូម​ទឹក​ភ្លោះ។ វា​ជា​ការធ្វើតេស្ត​ក្នុង​ករណី​ពិសេស មិន​មែន​សម្រាប់​គ្រប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទេ។ តេស្ត​នេះ​អាច​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សេនេទិច​របស់​ក្មេង​ ដូច​ជា​ជំងឺ​ Down syndrome (កូនកើតមកប្រក្រតី) ។ ទោះ​យ៉ាង​ណា​យើង​គួរ​ពិភាក្សា​ពី​ចំណុច​ល្អ និង​មិន​ល្អ ចំពោះ​​កម្រិត​នៃ​ការ​ធ្វើ​តេស្ត​នេះ​ជាមុន។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

​ការរួមភេទ៖ យើងបារម្ភ​ថា ពេល​ពពោះ​មិន​អាច​រួម​ភេទបាន? គិត​ថា​ការ​រួ​មភេទ​អាច​ប៉ះ​ពាល់​ដល់​កូន​? កុំ​បារម្ភ​អី​! ការរួម​ភេទ​ដោយ​ការ​ការ​ពារ មិន​ត្រូវ​បាន​ហាម​ឃាត់​ឡើយ ដរាប​ណា​គភ៌​យើង​មិន​មែន​ជា​ករណី​ពិសេស ដែល​តម្រូវ​ឲ្យ​តម​រួម​ភេទ​ជា​ចាំ​បាច់។ យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មាន​ន័យ​ថាយើង​អាច​រួម​ភេទ​បាន​ដូច​សព្វ​ដង​ឡើយ។ ស្រីៗ​យើង​មាន​អាររម្មណ៍មិនដូច​មុន​ឡើយ​ដោយសារស្ថាន​ភាព​សុខភាព​ ទំហំ​គភ៌ និងការប្រែប្រួលរាងកាយ។ យក​ល្អ​យើង​គួរ​និយាយ​ជា​មួយ​ដៃ​គូ​ពី​បញ្ហា​លើ​គ្រែ​នេះ ព្រោះ​វា​ពិត​ជា​សំខាន់​ណាស់​ដែល​ប្តី​ប្រពន្ធ​យើង​ត្រូវ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន។​

ទឹកដោះគោមានផ្ទុកអ័រម៉ូន BST៖ ស្រីៗ​ជា​ច្រើន​ញ៉ាំ​ទឹក​ដោះ​គោ​ដោយ​គិត​ថា​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន និង​ល្អ​សម្រាប់​កូន។ យ៉ាង​ណា​ក្តី​ទឹក​ដោះ​គោ​ដែល​មាន​អ័រម៉ូន BST (អ័រម៉ូនដែលចាក់​ដើម្បី​ឲ្យ​គោ​ផលិត​ទឹកដោះ​បាន​ច្រើន) ត្រូវ​បាន​រកឃើញថា​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង។ ។ វា​ជា​ប្រូ​តេអ៊ីន ដូច​នេះ​វា​មិន​មាន​សកម្មភាពលើ​រាងកាយមនុស្ស​ឡើយ ​ត្រូវ​បាន​បំបែក​ដូច​ប្រូតេអ៊ីន​ផ្សេងៗ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 19. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week19.html. Accessed March 30, 2015.

Your pregnancy: 19 weeks. http://www.babycenter.com/6_your-pregnancy-19-weeks_1108.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម