backup og meta

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

ការលូតលាស់គភ៌

ធ្មេច​បើកៗ ១ សប្តាហ៍​ទៀត​បាត់ ពេល​នេះ​កូន​យើង​មាន​ទំហំប្រហែលប៉ុន​ផ្លែចេក ទម្ងន់​ប្រមាណ ៣១៥ ក្រាម ប្រវែង ​​២៥​ សង់​ទីម៉ែត្រ។ បេប៊ី​ត្រូវ​ការ​កន្លែង​កាន់​ធំ​ បាន​ន័យ​ថាអាអូន​នឹង​សង្កត់​លើ​សួត​ ក្រពះ ប្លោក​នោម និង​តម្រង​នោម​យើង ធ្វើ​ឲ្យ​ម៉ាក់ៗ​ពិបាក​ក្នុង​ខ្លួន​ជាង​មុន​បន្តិច។ អា​អូន​មាន​ស្រទាប់​ក្រមួន​ការពារ ស្បែក​​នឹង​ក្រាស់​ជាង​មុ​ន ហើយ​សក់ និង​ក្រចក​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

មាឌ​យើង​កាន់​តែ​ម៉ាប់ៗ​ហើយ ព្រោះទម្ងន់​ឡើងជាង ៤​ គីឡូក្រាមឯណោះ។ យើង​អាច​ឡើង​ទម្ងន់​ប្រមាណ​ជា​កន្លះ​គីឡូ​ជា​រៀង​រាល់​សប្តាហ៍​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្លួន​យើង​​ត្រូវ​ទទួល​សារជាតិ​ឲ្យ​បានគ្រប់គ្រាន់ ពិសេស​ជាតិរ៉ែ​ដើម្បី​បង្កើត​ជា​គ្រាប់​ឈាម​ក្រហម ​បង្កើន​ចំណុះ​ឈាម​ឲ្យ​ទៅ​ចិញ្ចឹម​កូន និង​សុក។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ការ​ពិនិត្យ​អេកូក្នុង​ត្រី​មាសទី ២ នេះល្អ​បំផុត​​ យើងនឹង​បាន​ដឹង​កាន់​តែច្បាស់​ពី​ការ​លូត​លាស់​របស់​អាអូន តើមាន​សុខ​ភាព​ល្អ​ឬ​យ៉ាង​ណា។ បើ​យើងមាន​ចម្ងល់​ផ្សេងៗ​ពី​ការ​ថត ឬពិនិត្យ​នេះ​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

យើងគួរដឹងពីតេស្តអីខ្លះ?

គ្រូពេទ្យ​នឹង​ពិនិត្យ​អេកូ​ដើម្បី​បង្កើត​ជា​រូបភាព​ឲ្យ​ឃើញ​ពី​ទំហំ ​ទីតាំង​របស់កូន និង​រូប​រាង​ដែល​មិន​ប្រក្រតី​ណាមួយ ដូច​ជា​ឆ្អឹង ឬ​សរីរាង្គ​ផ្សេងទៀត​ក៏​អាច​មើល​ឃើញ​នៅ​ពេល​នេះ​។ ចំពោះ​ម៉ាក់​ប៉ា​ដែល​ចង់​ដឹង​ពី​ភេទ​អាអូន​នោះ ​អាច​មើល​ឃើញ​នៅ​ពេល​នេះ​ដែរ តែ​អាស្រ័យ​នឹង​ទី​តាំង ឬ​ការ​បត់​ខ្លួន​របស់បេប៊ី។ ទង​សុក សុក និង​ទឹក​ភ្លោះ​ក៏​ត្រូវ​ឆែក​នៅ​ពេល​នេះ​ដែរ។

សុខភាព និងសុវត្ថិភាព

៣- #ត្រូវដឹងពីអីខ្លះ?

ការជ្រើសរើសអាហារ៖ ជា​ការ​ពិត អាហារ​​ធម្មជាតិមិន​មាន​ជាតិ​គីមី ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ក្នុង​រយៈ​ពេល​យូរ។​ សារធាតុ​សម្លាប់​សត្វល្អិត​តែង​តែ​មាន​តិច​តួច​ក្នុង​អាហារ​​ធម្មជាតិ​ដែរ​ ប៉ុន្តែយើង​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​លាង​សម្អាត​ ​បក​សំបក​ ឬ​ចម្អិនជាដើម​។​ យ៉ាង​ណាមិញ ចំណុច​ដែល​សំខាន់​គឺ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ ៥​ ទៅ​ ៩​​ដង

ការឈរយៈពេលយូរ​៖ យើងមិន​គួរ​ឈរ​យូរ​ទេ​​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ បណ្តាល​ឲ្យ​យើងវិល​មុខ ហើយ​សន្លប់បាន។ ការ​ប្រើ​ប្រាស់​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​សម្រាប់​ម្តាយ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ទ្រពោះ និងទម្ងន់របស់​យើងនៅ​ចុង​ខែ​ទី ៣ នៃ​ត្រី​មាស​ទី ២ និង​ទី​ ៣។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 20. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week20.html. Accessed March 30, 2015.

Your pregnancy: 20 weeks. http://www.babycenter.com/6_your-pregnancy-20-weeks_1109.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម